​ប្រើ​វិធី​​​ទាំង​​​៨​​​​យ៉ាង​​នេះ​ដើម្បី​ចេះ​សន្សំ​លុយ​​ ​​និង​ ​ជៀសវាង​ការ​ចំណាយ​ខ្ជះខ្ជាយ​​ទិញ​​អីវ៉ាន់​ផ្សេងៗ​ - Biz Khmer

​ប្រើ​វិធី​​​ទាំង​​​៨​​​​យ៉ាង​​នេះ​ដើម្បី​ចេះ​សន្សំ​លុយ​​ ​​និង​ ​ជៀសវាង​ការ​ចំណាយ​ខ្ជះខ្ជាយ​​ទិញ​​អីវ៉ាន់​ផ្សេងៗ​

ផ្សាយចេញ ៖ 17-Feb-2016 3:47 pm

​ប្រើ​វិធី​​​ទាំង​​​៨​​​​យ៉ាង​​នេះ​ដើម្បី​ចេះ​សន្សំ​លុយ​​ ​​និង​ ​ជៀសវាង​ការ​ចំណាយ​ខ្ជះខ្ជាយ​​ទិញ​​អីវ៉ាន់​ផ្សេងៗ​

ប្រ​ភព៖​​ www.dumblittleman.com

មនុស្ស​ជា​ច្រើន​តែង​ស្វែង​រក​វិធី​​ផ្សេង​ៗ​គ្នា ​​ដើម្បី​រៀន​ចេះ​​សន្សំ​លុយ​សម្រាប់​ទិញ​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ។ ហើយ​នេះ​គឺ​​ជា​វិធី​ទាំង​៨​យ៉ាង​ដើម្បី​​រៀន​ធ្វើ​អោយ​ខ្លួន​ឯង​ចេះ​សន្សំ​លុយ៖

១) កាត់​បន្ថយ​ការ​ទិញ​របស់​ថ្មីៗ៖ ជា​ការ​ចាប់​ផ្ដើម​អ្នក​មិន​ត្រូវ​គិត​តែ​ពី​ទិញ​របស់​ប្រើ​ប្រាស់​ថ្មី​ៗ​តាម​តែ​ចិត្ត​អ្នក​​នឹក​ឃើញ​នោះ​ទេ។ ប្រសិន​បើ​របស់​ទាំង​នោះ​មិន​សូវ​ជា​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ដល់​អ្នក​ទេ​គប្បី​កុំ​ទិញ​វា​អី​។

២) ​សន្សំ​លុយ​ដោយ​ការ​ជាវ​​​​របស់​លក់​​​ដុំ៖ នេះ​គឺ​ជា​វិធី​ដ៏​ឆ្លាត​វៃ​មួយ​ក្នុង​ការ​សន្សំសំចៃ​ប្រាក់​របស់​អ្នក ​​ដោយ​ងាក​ពី​ការ​ជាវ​​របស់​លក់​រាយ​មក​ជា​​របស់​លក់​ដុំ​វិញ។​ អ្នក​មិន​ត្រឹម​តែ​ចំណេញ​លុយ​មួយ​ចំនួន​ប៉ុណ្ណោះ​ទេ​តែ​អ្នក​អាច​ទទួល​បាន​សេវា​កម្ម​ដឹក​ជញ្ជូន​ដោយ​មិន​គិត​ថ្លៃ​ក៏​មាន​។

៣) ដាក់​កំហិត​ខ្លួន​ឯង​ទៅ​លើ​ការ​ទិញ​វត្ថុ​នានា៖ អ្នក​គួរ​បង្កើត​ជា​​បញ្ជី​ដ៏​ច្បាស់​លាស់​មួយ​នៅ​ពេល​អ្នក​មាន​គម្រោង​ថា​​ទៅ​ផ្សារ។ ធ្វើ​ដូចនេះ​វា ​​នឹង​ជួយ​ដាស់​តឿន​អ្នក​មិន​អោយ​ចេះ​តែ​រវើរវាយ​ទិញ​របស់របរ​គ្មាន​ប្រយោជន៍​ទៀត​​នោះ​ទេ​​។​​​​

៤) ​ចេះ​​ត​ថ្លៃ​៖ អ្នក​នឹង​បាត់​បង់​ឱកាស​សម្រាប់​ សន្សំ​លុយ​នៅ​​​ពេល​អ្នក​ទិញ​អ្វី​មួយ​ដោយ​មិន​ដែល​ត​ថ្លៃ​ជា​មួយ​អ្នក​លក់​។ គេ​អាច​បោក​ប្រាស់​តម្លៃ​អ្នក​រហូត​ដល់​អ្នក​នឹក​ស្មាន​មិន​​ដល់ ​ក៏​មាន​​។​​​​ ​​

៥) មិន​ត្រូវ​ចង់​បាន​របស់​ផ្សេង​ៗ​​រហូត​ទេ៖ នៅ​ពេល​អ្នក​វីវក់​ជាមួយ​របស់​របរ​ថ្មីៗ​ទំនើប​ៗ​លុយ​នៅ​ក្នុង​កាបូប​អ្នក​គឺ​ប្រាកដ​ជា​មិន​សល់​នោះ​ទេ។ អ្នក​អាច​នឹង​ចាយ​វាយ​លុយ​ដូច​រន្ទះ​នៅ​ពេល​អ្នក​ពេញ​ចិត្ត​​ចង់​បាន​អ្វី​មួយ​​។​

៦)​​ ​​​បង្កើន​ទម្លាប់​ចែក​រំលែក​ជៀស​ជាង​ការ​ទិញ​របស់​ថ្មី៖ ​ប្រសិន​បើ​អ្នក​ចង់​បាន​កម្រាល​ពូក​ថ្មី​អ្នក​គួរ​សួរ​​​ទៅ​កាន់​បង​ប្អូន​អ្នក​សាក​មើល​ថា​ពូក​គេ​មាន​ដែរ​ឬ​ទេ? វា​ប្រសើរ​ជាង​​ការ​ទិញ​ថ្មី​ទាំង​ដឹង​ថា​វា​មិន​ចាំ​បាច់​ទាល់​តែ​សោះ​សម្រាប់​អ្នក។ ​

៧) ពិចារណា​ថា​អ្នក​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​ឬ​អត់៖ អ្នក​អាច​ចំណេញ​ប្រាក់​បាន​មួយ​ផ្នែក​ដែរ​នៅ​ពេល​អ្នក​អាច​ធ្វើ​អ្វី​មួយ​បាន​​ដោយ​ខ្លួន​ឯង​ហើយ​មិន​បាច់​ហត់​ទៅ​ជួល​អ្នក​ដទៃ។

៨)​ ចេះ​ប្រៀបធៀប៖ ចំណេះ​ដឹង​គឺ​ជា​កម្លាំង​។ ហើយ​អ្នក​នឹង​អាច​យក​លុយ​ទាំង​នោះ​ទៅ​ទិញ​កម្លាំង​នៅ​ពេល​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​វា​កាន់​តែ​ដិតដល់​។ មិន​ត្រូវ​ដាច់​ចិត្ត​ទិញ​អ្វី​មួយ​ដោយ​គ្រាន់​តែ​ឃើញ​វា​តែ​ម្ដង​នោះ​ទេ​៕

​​ប្រែ​សម្រួល៖ ​ព្រំ​ ​សុវណ្ណកណ្ណិកា

ប្រភព៖ www.dailyfinance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared