អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​សំខាន់​ ​​​ដែល​​បញ្ជាក់​ច្បាស់​ថា ​អ្នក​គួរ​​ឈប់​ ​ឬ​មិន​​គួរ​បន្ត​ធ្វើ​ការងារ​ដែល​អ្នក​មិន​ពេញចិត្ត

ហេតុផល​សំខាន់​ ​​​ដែល​​បញ្ជាក់​ច្បាស់​ថា ​អ្នក​គួរ​​ឈប់​ ​ឬ​មិន​​គួរ​បន្ត​ធ្វើ​ការងារ​ដែល​អ្នក​មិន​ពេញចិត្ត

ប្រ​ភព៖​​ www.linkedin.com

ពិតមែនតែការនៅបន្តធ្វើការងារ ដែលអ្នកមិនពេញចិត្ត គឺជារឿងមួយដែលប៉ះពាល់ដល់សេចក្ដីសុខ និងផលិតភាពការងាររបស់អ្នក ប៉ុន្តែអ្នកក៏មិនគួរបណ្ដោយឲ្យអារម្មណ៍ឆេវឆាវមួយពេលនេះ ធ្វើឲ្យខូចខាតទៅដល់ប្រយោជន៍ក្នុងរយៈពេលវែង ព្រោះលុយគឺជាពិតជាសំខាន់សម្រាប់ស្រាយបញ្ហាផ្សេងៗក្នុងជីវិតអ្នក។ ដូច្នេះ សំណួរសំខាន់ៗទាំង៤ខាងក្រោមនេះ នឹងជួយអ្នកក្នុងការពិចារណាឲ្យបានល្អិតល្អន់ ថាតើគួរឬមិនគួរធ្វើការងារនោះបន្ដទៀត។
១) តើអ្វីជាមូលហេតុពិតប្រាកដរបស់អ្នក ?៖ មិនមិនមែនមានតែអ្នកនោះទេ សូម្បីតែមនុស្សជាច្រើនអ្នកទៀតក៏មិនចូលចិត្តការងារដែលពួកគេកំពុងធ្វើដែរ។ យ៉ាងណាមិញ អ្នកត្រូវពិចារណាពីមូលហេតុរបស់អ្នក ថាតើវាសមហេតុផលនឹងគួរបញ្ឈប់ឬអត់។ បើសិនជាអ្នកគ្រាន់តែមានអារម្មណ៍ធុញទ្រាន់ ឬមិនចូលចិត្តមិត្តរួមការងាររបស់អ្នក នោះអ្នកគួរជ្រើសរើសបន្តវាមួយរយៈសិនរហូតដល់មានឱកាសការងារណាដែលល្អជាងនេះសម្រាប់អ្នក។ ផ្ទុយទៅវិញ បើហេតុផលរបស់អ្នកពាក់ព័ន្ធនឹងការប៉ះពាល់ទៅដល់ជីវិតរស់នៅ ឬសុខភាពរបស់អ្នក នោះអ្នកគួរតែបញ្ឈប់វាទៅ។
២) តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានលក្ខណៈយ៉ាងណាដែរ ?៖បើអ្នកមានប្រាក់គ្រប់គ្រាន់ល្មមសម្រាប់ការចាយវាយបានរយៈពេលវែងសមល្មម ឬមានលទ្ធភាពទ្រទ្រង់គ្រួសារបាន ដូច្នេះការមិននៅបន្តអាចជាជម្រើសល្អសម្រាប់អ្នក។ ប៉ុន្តែបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសភាពយ៉ាប់យ៉ឺនដែលអ្នកនៅជាប់ជំពាក់បំណុលគេ ហើយអាចប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ ដូច្នេះការបញ្ឈប់អាចមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកឡើយ លុះត្រាណា អ្នកបានការងារធ្វើថ្មីដែលប្រសើរជាងមុន។ ប៉ុន្តែបើទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកកំពុងជួបបញ្ហា នោះអ្នកគួរតែលាឈប់ពីការងារហើយ ពុំនោះទេអារម្មណ៍ធុញថប់ពីការងារនឹងប៉ះពាល់ទៅដល់ទំនាក់ទំនងដ៏សំខាន់ក្នុងជីវិតអ្នកមិនខាន។
៣) តើការលាឈប់ពីការងារប៉ះពាល់ដល់អាជីពការងាររបស់អ្នកយ៉ាងដូចម្ដេច ?៖ ថ្វីត្បិតតែស្ថានភាពការងារបច្ចុប្បន្នរបស់អ្នក គឺជារឿងសំខាន់ ប៉ុន្តែនៅពេលអ្នកគិតឲ្យបានសព្វជ្រុងជ្រោយទៅ អ្នកនឹងមើលឃើញពីផលប៉ះពាល់ពីការលាឈប់លើអាជីពការងាររបស់អ្នកទៅថ្ងៃអនាគត។ អ្នកអាចនឹងមានបទពិសោធន៍តិចតួចនៅឡើយ ឬអ្នកយល់ថាពិបាកក្នុងការបកស្រាយពីមូលហេតុលាឈប់ទៅកាន់អ្នកសម្ភាសការងារថ្មីរបស់អ្នក ហើយបើអ្នកលាឈប់ទាំងឆេវឆាវបែបនេះ ប្រធានរបស់អ្នកដែលមានខ្សែបណ្ដាញទំនាក់ទំនងច្រើន នឹងមិននិយាយអ្វីល្អពីអ្នកនោះឡើយ៕
៤) តើអ្នកនឹងត្រូវបានបណ្ដេញចេញឆាប់ៗនេះដែរទេ ?៖ បើអ្នកសង្កេតឃើញថា ផលិតភាពការងាររបស់អ្នកចុះខ្សោយជាងមុន ដែលបណ្ដាលឲ្យការងាររបស់អ្នកមិនសូវទទួលបានលទ្ធផលល្អ ឬអ្នកតែងភ្លេចបំពេញការងារក្រុមហ៊ុនជាញឹកញាប់ ហើយសញ្ញាទទួលបានពីប្រធានរបស់អ្នកថាអ្នកនឹងត្រូវបានបណ្ដេញចេញឆាប់ៗនេះ ធ្វើឲ្យអ្នកយល់ថាអ្នកគួរបញ្ឈប់មុន។ ទោះយ៉ាងណា បើអ្នកកំពុងមានការសង្ស័យបែបនេះ អ្នកគួរជួបផ្ទាល់ពិភាក្សាជាមួយប្រធានអ្នក ថាតើការងារអ្នកប្រព្រឹត្តទៅយ៉ាងដូចម្ដេច ហើយអ្វីខ្លះដែលអ្នកត្រូវអភិវឌ្ឍ មុននឹងធ្វើការលាឈប់៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.thebalance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031