អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មហាសេដ្ឋីអង់គ្លេសលោក Richard Branson ប្រាប់ពីគន្លឹះជោគជ័យទាំង ៥ នេះ

មហាសេដ្ឋីអង់គ្លេសលោក Richard Branson ប្រាប់ពីគន្លឹះជោគជ័យទាំង ៥ នេះ

ប្រ​ភព៖​​ Smart Inspirations

គន្លឹះឆ្ពោះទៅរកភាពជោគជ័យ គឺជាការណ៍ដែលមិនមែនមានត្រឹមតែផលិតភាព និងកម្លាំងជម្រុញចិត្តប៉ុណ្ណោះទេ តែថែមទាំងត្រូវមានគោលដៅសម្រាប់ជីវិតផងដែរ។ បើគ្មានគោលដៅនោះទេ ផលិតភាពការងារក៏មិនអាចកើតមានឡើង ចំណែកភាពជោគជ័យក៏មិនអាចកើតឡើងព្រមទៅជាមួយគ្នាដែរ។ គោលដៅជាកត្តាសំខាន់បំផុត ដែលជាកម្លាំងជម្រុញអ្នកឲ្យសម្រេចបាននូវភារកិច្ចទាំងឡាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ម្ល៉ោះហើយ ការចំណាយពេលវេលារបស់អ្នកឲ្យបានត្រឹមត្រូវពិតជាសំខាន់ណាស់ ហើយនេះគឺជាអ្វីដែលលោក Richard បានចែករំលែក៖

១. ចាប់ផ្ដើមរៀងរាល់ថ្ងៃជាមួយភាពស្រស់ស្រាយ៖ ជារនាំងឧបសគ្គរារាំងសម្រាប់អ្នកក្នុងការសម្រេចភាពជោគជ័យសម្រាប់គោលដៅរបស់អ្នក បើសិនជាអ្នកនៅឱបក្រសោបទុក្ខសោក ឬរឿងមិនល្អទាំងឡាយពីអតីតកាល ជំនួសឲ្យការបោះជំហានទៅមុខជាបន្ដបន្ទាប់សម្រាប់ថ្ងៃថ្មី។ អ្នកអាចជ្រើសរើសការចេញទៅក្រៅស្រូបខ្យល់អាកាស ឬអង្គុយស្ងប់ស្ងាត់អានសៀវភៅ ដើម្បីផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នក។

២. កត់ទុកនូវគោលដៅរបស់អ្នក៖ នៅពេលអ្នកបានកត់ត្រាទុកនូវគំនិតផ្សេងៗដែលមានចំពោះគោលដៅរបស់អ្នក វានឹងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកក្នុងការផ្លាស់ប្ដូរវាទៅជាសកម្មភាព ឬការអនុវត្តពិតប្រាកដ។

៣. ចំណាយពេលរបស់អ្នកឲ្យបានឆ្លាតវៃ៖ មិនថាជាពេលអ្នកជាប់ស្ទះនៅតាមផ្លូវ ឬរង់ចាំនៅចំណតឡានក្រុងអ្វីនោះទេ អ្នកអាចប្រើប្រាស់ពេលដែលនៅទំនេរនោះ ដើម្បីធ្វើកិច្ចការដែលមានប្រយោជន៍បានជានិច្ច។

៤. សម្លឹងទៅមុខ៖ គោលដៅតែងផ្សារភា្ជប់ទៅនឹងការអនុវត្តក្នុងពេលអនាគត។ ពួកយើងមិនអាចផ្លាស់ប្ដូរអតីតកាលរបស់យើងបានទេ ដូច្នេះវាក៏គ្មានអ្វីអស្ចារ្យសម្រាប់ឲ្យយើងត្រូវគិតអំពីវាទៀតនោះឡើយ។ មានតែការមានគោលដៅសម្រាប់ថ្ងៃអនាគតប៉ុណ្ណោះ ទើបជាគន្លឹះនាំអ្នកឆ្ពោះទៅរកជោគជ័យយ៉ាងពិតប្រាកដ។

៥. មានភាពសប្បាយរីករាយ៖ អ្នកគួរបន្ថែមសោភ័ណជីវិតរបស់អ្នកដោយផ្ដល់ភាពសប្បាយរីករាយ និងការកម្សាន្ដខ្លះសម្រាប់ខ្លួនឯង តែយ៉ាងណាក៏មិនត្រូវជ្រុលហួសពេកដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728