អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អត្តចរិត​ ៦​ប្រភេទ​​​​​ដែល​បុគ្គល​ឆ្លាត​វៃ​គ្រប់រូប​តែង​ប្រកាន់យក​

អត្តចរិត​ ៦​ប្រភេទ​​​​​ដែល​បុគ្គល​ឆ្លាត​វៃ​គ្រប់រូប​តែង​ប្រកាន់យក​

ប្រ​ភព៖​​ https://www.sothon-in.com/dsclassof2016/

បុគ្គលឆ្លាតវៃតែងមានអត្តចរិតដែលខុសប្លែកពីមនុស្សទូទៅនៅជុំវិញខ្លួនពួកគេ។ ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលមនុស្សធម្មតាច្រើនមិនខ្វល់ខ្វាយពីវា ហើយតែងតែជាមនុស្សដែលចាំបឺតស្រូបយកចំណេះដឹងពីអ្នកនៅជុំវិញខ្លួន និងមជ្ឈដ្ឋានដែលគេរស់នៅ។ តាមលទ្ធផលពីការស្រាវជ្រាវ ខាងក្រោមនេះគឺជាអត្តចរិតទាំង ៦ប្រភេទដែលបុគ្គលឆ្លាតវៃតែងប្រកាន់យក៖

១. ពួកគេជាមនុស្សពូកែសម្របខ្លួន៖ បុគ្គលឆ្លាតវៃជាមនុស្សឆាប់បត់បែនរហ័សស្របតាមស្ថានការណ៍ដែលពួកគេកំពុងជួបប្រសព្វក្នុងជីវិត ហើយព្យាយាមស្វះស្វែងរកគ្រប់វិធី ដើម្បីទប់ទល់ជាមួយភាពស្មុគស្មាញទាំងឡាយដែលដាក់សម្ពាធមកលើពួកគេ។ ម្ល៉ោះហើយ ភាពឆ្លាតវៃគឺអាស្រ័យនៅលើសមត្ថភាពក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់អ្នក ឆ្លើយតបទៅនឹងស្ថានការណ៍ដែលអ្នកជួបប្រទះ ឬក៏បង្កើតការផ្លាស់ប្ដូរចំពោះស្ថានការណ៍ដែលអ្នកកំពុងស្ថិតនៅ។

២. ចម្ងល់របស់ពួកគេកើតមានមិនចេះស្កប់ស្កល់ឡើយ៖ ពួកគេតែងមានចម្ងល់ទៅលើអ្វីដែលមនុស្សទូទៅមិនសូវចាប់អារម្មណ៍ ព្រមទាំងហ៊ានសារភាពចំពោះរាល់ភាពល្ងង់ខ្លៅរបស់ខ្លួន ដែលនេះហើយគឺជាច្រកទ្វារបើកសម្រាប់ពួកគេឲ្យព្យាយាមស្វែងរកចម្លើយ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនឲ្យកើនឡើងមិនចេះឈប់ឈរ។ ដូចសម្ដីរបស់លោក Albert Einstein ថា “ខ្ញុំមិនមានសមត្ថភាពអ្វីអស្ចារ្យនោះទេ ខ្ញុំគ្រាន់តែជក់ចិត្តនឹងការមានចម្ងល់មិនចេះឈប់ឈរតែប៉ុណ្ណោះ”។

៣. ពួកគេបើកចំហចិត្តទូលំទូលាយ៖ បុគ្គលឆ្លាតវៃតែងបើកចំហចិត្តគំនិតរបស់ខ្លួន ឲ្យទទួលយកគំនិតថ្មីៗ និងឲកាសថ្មីៗសម្រាប់អភិវឌ្ឍខ្លួន នៅពេលនោះ ពួកគេនឹងមានគំនិតច្រើនសម្រាប់ជួយពួកគេក្នុងការដោះស្រាយបញ្ហានានាក្នុងជីវិត។ យ៉ាងណាមិញ ពួកគេក៏តែងតែប្រយ័ត្ននូវរាល់គំនិតទាំងឡាយមុននឹងទទួលយកវា បើមិនមានភ័ស្ដុតាង ឬការបញ្ជាក់ហេតុផលឲ្យបានល្អិតល្អន់ទេ ពួកគេនឹងច្រានចោលនូវគំនិតនោះមិនខាន។

៤. ពួកគេចូលចិត្តការនៅតែម្នាក់ឯង៖ ពួកគេចូលចិត្តការសញ្ជប់សញ្ជឹងគិតពីដើមហេតុនៃការកកើតអ្វីមួយឡើង ហើយពួកគេច្រើនតែទទួលបានភាពសោមនស្សរីករាយតិចតួចពីការជួបជុំមិត្តភ័ក្ដិ ជាជាងមនុស្សធម្មតា។

៥. ពួកគេមានការគ្រប់គ្រងលើខ្លួនឯងខ្ពស់៖ ពួកគេយកឈ្នះលើការធ្វេសប្រហែសពីការគិតគូរមិនបានដិតដល់ ដោយរៀបចំផែនការ បញ្ជាក់យ៉ាងច្បាស់ពីគោលដៅ ស្វែងរកយុទ្ធសាស្ត្រ ឬវិធីប្រតិបត្តិឲ្យបានច្រើន និងត្រិះរិះពីលទ្ធផលរបស់វា មុនពេលសម្រេចចិត្តចាប់ផ្ដើមកិច្ចការអ្វីមួយ។

៦. ពួកគេចំណាយពេលជាច្រើនលើការពន្យារពេល៖ មនុស្សឆ្លាតវៃច្រើនតែពន្យារពេលធ្វើរឿងតូចតាចប្រចាំថ្ងៃ ដោយសារពួកគេយកពេលវេលាទាំងនោះទៅចំណាយលើការបំពេញកិច្ចការដែលសំខាន់ៗក្នុងជីវិត។ ប៉ុន្ដែអ្នកវិទ្យាសាស្ត្រមួយចំនួនបានបន្ថែមថា បុគ្គលឆ្លាតវៃក៏បានពន្យារពេលធ្វើរឿងដែលមានតម្លៃសម្រាប់ពួកគេផងដែរ ព្រោះការពន្យារពេលគឺជាគន្លឹះមួយសម្រាប់ឆ្ពោះទៅរកភាពច្នៃប្រឌិត៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031