អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ដ៏មានតម្លៃ​៣​យ៉ាង​​របស់ស្ថាបនិក​ក្រុមហ៊ុន​Amazon​ លោក​Jeff Bezos

មេរៀន​ដ៏មានតម្លៃ​៣​យ៉ាង​​របស់ស្ថាបនិក​ក្រុមហ៊ុន​Amazon​ លោក​Jeff Bezos

ប្រ​ភព៖​​ www.theatlantic.com

ក្រុមហ៊ុន ​Amazon គឺ​ជា​អាជីវកម្ម​លក់​បន្ត​តាម​អនឡាញ​មួយ ដែល​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ឆ្នាំ​១៩៩៨ ជាមួយ​នឹង​តម្លៃ​ក្រុមហ៊ុន​ក្នុង​ទីផ្សារ​ចំនួន ៣៨០​ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ ដោយ​មាន​លោក Jeff Bezos ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​ជុំវិញ​ពិភពលោក​មួយ​នេះ Amazon​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន ដែល​មាន​បំណង​កសាង​ក្រុមហ៊ុន​មួយ​នេះ ឲ្យ​មាន​តម្លៃ​៣​សែន​កោដិ​ដុល្លារ​ក្នុង​រយៈពេល​១​ទសវត្ស។ តាមរយៈ​បទពិសោធន៍​ជា​សហគ្រិន​ដ៏​ជោគជ័យ​ដែល​ទទួល​បាន​ការ​គោរព​សរសើរ​ពី​មនុស្ស​ជា​ច្រើន តើ​មេរៀន​ជោគជ័យ​អំពី​សហគ្រិនភាព​អ្វី​ខ្លះ​ដែល​សហគ្រិន​ដទៃ​ទៀត​អាច​រៀន​សូត្រ​ពី​គាត់​បាន?

១) ជក់ចិត្ត​ទៅលើ​អតិថិជន​របស់​អ្នក មិនមែន​ដៃគូ​ប្រកួត​នោះ​ឡើយ៖ គាត់​បាន​ផ្ដល់​ជា​ការ​យល់​ឃើញ​របស់​ខ្លួន​ថា ក្រុមហ៊ុន​ជា​ច្រើន​តែង​លើក​ឡើង​គោលការណ៍​របស់​ខ្លួន ដែល​ហាក់​ដូចជា​ប្រកាន់​គោលជំហរ​យ៉ាង​រឹងមាំ​ចំពោះ​ការ​ផ្ដោត​ជា​សំខាន់​ចំពោះ​អតិថិជន​របស់​ខ្លួន ទោះជាយ៉ាងណា ពួកគេ​តែង​ភ្លេច​ខ្លួន និង​បង្វែរ​ការ​ចាប់​អារម្មណ៍ និង​ឈ្លក់​វង្វេង​ចំពោះ​ដៃគូ​ប្រកួត​របស់​ខ្លួន​ទៅវិញ។ ពួកគេ​ចាំ​សង្កេត​មើល​ថា​តើ​គូ​ប្រកួត​កំពុង​ដំណើរការណ៍​នូវ​គំនិត​លេចធ្លោ​អ្វី រួច​ពួកគេ​ក៏​វាយ​បក​ទៅ​វិញ។ យ៉ាងណាមិញ ក្រុមហ៊ុន​Amazon បាន​ផ្ដោត​ទៅលើ​ការ​យកចិត្តទុកដាក់​ស្ដាប់​បញ្ហា​របស់​អតិថិជន និង​ព្យាយាម​អស់​ពី​លទ្ធភាព​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ តួយ៉ាង ដូចជា​ក្រុមហ៊ុន​របស់​លោក ឈ្មោះ​ថាAmazon Web Services បាន​ប្រតិបត្តិ​ទៅតាម​គោលការណ៍​ជោគជ័យ​មួយ​នេះ ដោយ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ និង​ផលិតផល​software​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ណា​ដែល​មិន​មាន​ភាព​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​រីកចម្រើន​ជឿនលឿន​ដទៃ​ទៀត។ សព្វ​ថ្ងៃ ក្រុមហ៊ុន​មួយ​នេះ មាន​តម្លៃ​លើស​ពី​១០​ពាន់​លាន​ដុល្លារ​ឯ​ណោះ។

២) ធ្វើ​ឲ្យ​បុគ្គលិក​យល់​ថា​ពួកគេ​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន៖ ក្រុមហ៊ុន​Amazon មក​ទល់​ពេល​នេះ មាន​បុគ្គលិក​ចំនួន​២៣០,០០០​នាក់ ហើយ​ពួកគេ​ក៏​មាន​គោលដៅ​ជួល​បុគ្គលិក​ចំនួន​១០០,០០០​នាក់​បន្ថែម​ទៀត​ក្នុង​ពេល​១៨​ខែ​ផង​ដែរ។ គោលការណ៍​នៃ​ការ​ផ្ដល់​ការងារ​ឲ្យ​បុគ្គលិក​របស់​លោក Jeff Bezos គឺ​ជា​ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងអស់​របស់​ខ្លួន មាន​ចំណែក​ជា​ម្ចាស់​ភាគហ៊ុន​របស់​Amazon ជា​ប្រាក់​សំណង​ជំនួស​ឲ្យ​ប្រាក់​បៀវត្ស​ជា​សាច់​ប្រាក់​សុទ្ធ។ ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​បុគ្គលិក​យល់​ថា​ពួកគេ​ក៏​ជា​ផ្នែក​មួយ​នៃ​ម្ចាស់​ក្រុមហ៊ុន​នេះ​ដែរ ដែល​វា​គឺ​ជា​កត្តា​ជំរុញ​កម្លាំង​ចិត្ត​ពួកគេ​ឲ្យ​ប្រឹងប្រែង​នាំ​យក​ភាព​ជោគជ័យ​ដល់​ក្រុមហ៊ុន។

៣) ជំរុញ​សក្ដានុពល​របស់​មនុស្ស​ឲ្យ​ឈាន​ទៅ​ដល់​លំដាប់​កំពូល​ដើម្បី​ចៀសវាង​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​ចេញ​តែ​ពី​ថ្នាក់​លើ៖ តាម​ការ​លើក​ឡើង​របស់​ស្ថាបនិក​ក្រុមហ៊ុន​Amazon​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​កំណត់​ការ​សម្រេច​ចិត្ត​ចែក​ចេញ​ជា​២​ប្រភេទ។ ប្រភេទ​ទី​១ គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ជា​ដំណាក់កាល​ក្នុង​ការ​ផ្លាស់ប្ដូរ​ធំធេង​ដែល​នឹង​ជះ​លទ្ធផល​វិជ្ជមាន​សម្រាប់​ក្រុមហ៊ុន ដែល​ការ​សម្រេច​ចិត្ត​បែប​នេះ​ចេញ​ពី​លំដាប់​ថ្នាក់​កំពូលៗ​របស់​ក្រុមហ៊ុន។ ឯ​ការ​សម្រេច​ចិត្ត​ប្រភេទ​ទី២​វិញ គឺ​ជា​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​រៀប​ចំ​គម្រង​យ៉ាង​ម៉ត់ចត់ ដែល​ចេញ​ពី​រាល់​បុគ្គល​ដែល​មាន​ការ​វិនិច្ឆ័យ​សីុ​ជម្រៅ ឬ​ក្នុង​ក្រុម​តូច​ណាមួយ។ គាត់​បាន​និយាយ​ថា នៅ​ក្នុង​ស្ថាប័ន​ក្រុមហ៊ុន​ធំៗ ភាគច្រើន​ការ​សម្រេច​ចិត្ត​គឺ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទី១ ចេញ​ពី​អ្នក​មាន​អំណាច​កំពូលៗ ដែល​ជា​លទ្ធផល​វា​នឹង​នាំ​មក​នូវ​ដំណើរការណ៍​យឺតយ៉ាវ​ចំពោះ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ព្រមទាំង​មាន​ការ​លេច​ឡើង​នូវ​គំនិត​ជំទាស់​យ៉ាង​ខ្លាំង​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ អ្នក​ដឹកនាំ​ត្រូវ​បំផុស​នូវ​សក្ដានុពល​របស់​អ្នក​ធ្វើការ​របស់​ខ្លួន​គ្រប់​រូប​ឲ្យ​ឈាន​ដល់​ចំណុច​ជា​ភាព​ខ្លាំង​របស់​ពួកគេ ដើម្បី​ឲ្យ​មាន​ការ​រួម​ចំណែក​ពី​ពួកគេ និង​ចៀសវាង​នូវ​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​ចេញ​ពី​ថ្នាក់​លើ​តែ​ម្យ៉ាង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728