អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​លោក​ Bill Gates​​អ្នក​មាន​បំផុត​ក្នុង​លោក​៖​ ​​សុខ​ចិត្ត​​ផ្ដល់​ការ​អប់រំ​ល្អ​បំផុត​​​ដល់​កូន​ តែ​មិន​ផ្ដល់​ទ្រព្យសម្បត្តិ​ទាំង​អស់​​ដល់​កូន​ឡើយ

​លោក​ Bill Gates​​អ្នក​មាន​បំផុត​ក្នុង​លោក​៖​ ​​សុខ​ចិត្ត​​ផ្ដល់​ការ​អប់រំ​ល្អ​បំផុត​​​ដល់​កូន​ តែ​មិន​ផ្ដល់​ទ្រព្យសម្បត្តិ​ទាំង​អស់​​ដល់​កូន​ឡើយ

ប្រ​ភព៖​​ http://www.dailymail.co.uk/

​​លោក​ Bill Gates​​ ​​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ​ជា​មហាសេដ្ឋី​លំដាប់​ទី​១​លើ​លោក​ ​​​ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​​​ ៨៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ទស្សនាវដ្ដី​Ford​ប្រចាំ​ឆ្នាំ​២០១៧​។ទោះបី​ជា​មាន​ទ្រព្យសម្បត្តិ​ច្រើន​​សឹង​កប់​ពពក​ក៏​ដោយ តែ​មហាសេដ្ឋី​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ជា​ស្រេច​ថា ​លោក​នឹង​មិន​ផ្ដល់​​ទ្រព្យសម្បត្តិ​ទាំង​អស់​ដល់​កូន​ៗ​ទាំង​៣​ឡើយ ​តែ​លោក​នឹង​ផ្ដល់​ការ​អប់រំ​ដ៏​ល្អ​បំផុត​ជំនួស​វិញ​។​ ​​

«​កូន​ៗ​របស់​​យើង​នឹង​ទទួល​បាន​ការ​អប់រំ​ដ៏​ល្អ​បំផុត ​ជា​មួយ​នឹង​លុយ​​មួយ​ចំនួន​តូច​ ដូច្នេះ​ពួក​គេ​អាច​​​ចេញ​ទៅ​ប្រឡូក​ក្នុង​សង្គម​ ដើម្បី​សាង​ក្ដី​សុបិន​របស់​ខ្លួន​»។ ​ នេះ​​ជា​ការ​បញ្ជាក់​របស់​​លោក​ Bill Gate ​​ដែល​ស្រង់​សម្ដី​ដោយ​សារព័ត៌មាន​​Business Insider ​របស់​អាមេរិក​។
​លោក​ បញ្ជាក់​ថា ​​កាល​ណា​ផ្ដល់​លុយ​ច្រើន​ពេក​ដល់​ពួក​គេ​ (កូនៗ​របស់​Bill Gates) ​អាច​នឹង​ធ្វើ​ឲ្យ​ពួកគេ​ខូច​​ ឬ ​​ ​គ្មាន​ការ​តស៊ូ​ ​ហើយ​មហាសេដ្ឋី​រូប​នេះ​​បន្ថែម​ថា​ ​ទ្រព្យ​​​សម្បត្តិ​សឹង​តែ​ទាំង​អស់​នឹង​បរិច្ចាគ​ទៅ​កាន់​​​សកម្មភាព​មនុស្ស​ធម៌​នៅ​ពេល​​​លោក​ស្លាប់​ទៅ​។ ​​អាច​និយាយ​បាន​ថា ​​លោក​មិន​ចង់​ឲ្យ​កូនៗ​ទាំង​៣​​​ ​ទទួល​បាន​ជីវិត​ជោគជ័យ​ ដោយ​មិន​បាន​ប្រឹងប្រែង​នោះ​ឡើយ​​។​

​​​​​​​​សូម​បញ្ជាក់​ថា ​​​កូន​ទាំង​៣​នាក់​របស់​លោក​ ​ Bill Gates ​នឹង​ទទួល​បាន​មរតក​​​ត្រឹម​​ម្នាក់​១០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ​​ពេល​​មហាសេដ្ឋី​​ និង ជា​ស្ថាបនិក​ក្រុមហ៊ុន​Microsof ​ស្លាប់​ទៅ​៕

ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31