អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បុគ្គល​ជោគជ័យ​​មិន​ដែល​ភ្លេច​ធ្វើ​​ផែន​ការ​​បន្ទាប់ (Contingency plan​ឬ Plan B) ​នោះ​ទេ តើ​វា​សំខាន់​យ៉ាង​ម៉េច?

បុគ្គល​ជោគជ័យ​​មិន​ដែល​ភ្លេច​ធ្វើ​​ផែន​ការ​​បន្ទាប់ (Contingency plan​ឬ Plan B) ​នោះ​ទេ តើ​វា​សំខាន់​យ៉ាង​ម៉េច?

ប្រ​ភព៖​​ TK Events

ជា​ធម្មតា ​អ្នក​ជំនួញ​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​សារសំខាន់​នៃ​ផែនការបន្ទាប់។ បញ្ហា​ធំ​មួយ​ដែល​​មនុស្ស​ជួប​ប្រទះ​ពេល​ធ្វើ​ផែនការ​​បន្ទាប់គឺ​​មនុស្ស​ច្រើន​តែ​មិន​ច្បាស់​ថា​ខ្លួន​ឯង​ចង់​ធ្វើ​អ្វី​​​ឱ្យ​ពិត​ប្រាកដ​ ក្នុង​ផែន​ការ​មួយ​នេះ។​ តើ​ផែនការបន្ទាប់ ​ជា​អ្វី? ផែនការ​​បន្ទាប់គឺ​ជា​សកម្មភាព​ដែល​ត្រូវ​ធ្វើ​ប្រសិន​ជា​មាន​អ្វី​មួយ​កើត​ឡើង​ដោយ​ចៃដន្យ៖

តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​ជា​អ្នក​គ្មាន​ផែន​ការ​បន្ទាប់? ៖ ប្រសិន​​ផែន​ការ​ដំបូង​( Plan A)របស់​អ្នក​មិន​ជោគជ័យ​នោះ​ទេ ការ​ភ័យខ្លាច​អាច​នឹង​កើត​មាន​ឡើង​ពី​ព្រោះ​ថា​អ្នក​ពុំ​បានត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការ​ដោះ​ស្រាយ។ បើ​ក្នុង​ជំនួញ​វិញ ទម្រាំ​តែ​ចាំ​អ្នក​នឹក​ឃើញ​ដំណោះស្រាយ ក្រុមហ៊ុន​របស់​អ្នក​ប្រហែល​ជា​ក្ស័យធន​បាត់​ទៅ​ហើយ ឬ​ជួប​រឿង​កាន់​តែ​យ៉ាប់​ជា​មិន​ខាន។

តើ​​​​មាន​ផែន​ការ​​បន្ទាប់( Contingency plan​ឬ Plan B)​ អាក្រក់​ដែរ​ទេ? ​​៖ ​ការ​ធ្វើ​​​ផែន​ការ​​បន្ទាប់( Contingency plan​ឬ Plan B)​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ផែន​ការ​​បន្ទាប់​ទាម​ទារ​ការ​គិត​ច្រើន​​និង​ល្អិតល្អន់​​បំផុត។ បើ​មិន​អីចឹង​នោះ​ទេ ផែន​ការ​​បន្ទាប់​ក៏​ជួយ​អ្វី​មិន​បាន​ដែរ។ ​

តើ​ផែន​ការ​​បន្ទាប់​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​អ្នក?​៖ ផែន​ការ​​បន្ទាប់​​នឹង​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​បាន​លឿន​និង​មាន​ប្រសិទ្ធភាព។ ​បើ​និយាយ​ក្នុង​​ជំនួញវិញ ផែន​ការ​​បន្ទាប់​នឹង​ជួយ​សន្សំ​ពេលវេលា​​។ លើស​ពី​នោះ​ទៅ​ទៀត ផែន​ការ​​បន្ទាប់​ក៏​ជួយ​កាត់​បន្ថយ​ផល​អវិជ្ជមាន​ដែល​អាច​កើត​មាន​​ឡើង ​ជា​ពិសេស​ម្ចាស់​អាជីវកម្ម​អាច​បញ្ជៀស​ហានិភ័យ​បាន​ដោយ​ប្រសិទ្ធភាព។ ​
ដូច្នេះ​ហើយ ការ​មាន​ផែន​ការ​​បន្ទាប់ ​អាច​ធានា​​​សុវត្ថិភាព​ដល់​ជំនួញ​​ហើយ ​អ្នក​មិន​ចាំ​បាច់​បារម្ភ​​ប្រសិន​ជា​មាន​អ្វី​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31