អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​រឿង​រ៉ាវ​ដ៏​មាន​ប្រយោជន៍​ ៦​​យ៉ាង​​គួរ​​ធ្វើ​មុន​ពេល​ចូលគេង​ ​ដើម្បី​ឱ្យ​ព្រឹក​ឡើង​​​​ធ្វើ​ការ​បាន​​អស្ចារ្យ​

​រឿង​រ៉ាវ​ដ៏​មាន​ប្រយោជន៍​ ៦​​យ៉ាង​​គួរ​​ធ្វើ​មុន​ពេល​ចូលគេង​ ​ដើម្បី​ឱ្យ​ព្រឹក​ឡើង​​​​ធ្វើ​ការ​បាន​​អស្ចារ្យ​

រូប​តំណាង

ប្រ​ភព៖​​ closingsellsbydel.com

ទម្លាប់​មុន​ពេល​ចូល​គេង​ គឺ​ពិត​​​ជា​មាន​សារសំខាន់​ដែល​លោក​​អ្នក​គួរ​ដឹង​ ដើម្បី​ធ្វើ​​ឱ្យ​ដំណេក​របស់​លោក​​អ្នក​កាន់​តែ​លង់លក់​ស្រួល និង​ព្រឹក​ឡើង​មាន​ថាមពល​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗ​ ជា​ពិសេស​ការងារ​ជា​អាទិភាព​របស់​លោក​អ្នក។ ​ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​ ៦​យ៉ាង​ដែល​លោក​អ្នក​គួរ​ធ្វើ៖​

១) ​មាន​ផែនការ​ទុក​ជា​មុន​​ (plan ahead)៖ ការ​រៀប​ចំ​ការងារ​​ប្រកប​ដោយ​ផែនការ​ជាក់​លាក់​គឺ​ជា​រឿង​សំខាន់​​​ដើម្បី​ធ្វើ​ឱ្យ​ការងារ​​របស់​អ្នក​ដំណើរការ​​កាន់​តែ​រលូន។ ​អ្វី​ដែល​លោក​អ្នក​គួរ​​ធ្វើ​មុន​ពេល​ចូល​គេង​ដូច​ជា​ ​អ៊ុត​សំលៀកបំពាក់​ឱ្យ​បាន​ស្អាត​ទុក​ឱ្យ​ហើយ​ ​និង​រៀប​ចំ​ ឬ​ធ្វើ​​បញ្ជី​ការងារ​ដែល​ត្រូវ​បំពេញ​ទុក​​​ឱ្យ​ហើយ​ជៀស​វាង​​ភ្លេច​​ព្រឹក​ឡើង។ ​ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ស្រឡះ​​នៅ​ពេល​យប់​​ ព្រឹក​ឡើង​មាន​អារម្មណ៍​​ល្អ​ដើម្បី​ត្រៀម​បំពេញ​កិច្ចការ​។
២) ​ភាវនា​៖ មិន​សូវ​មាន​អ្នក​ចូលចិត្ត​ភាវនា​​នោះ​ទេ​​បច្ចុប្បន្ន​នេះ។ ​ពាក្យ​ថា​ភាវនា​ មាន​ន័យ​ផ្សេង​គ្នា​ចំពោះ​អ្នក​ជឿ​​​សាសនា​ និង​ការ​ភាវនា​ដើម្បី​ឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់។ ការ​ភាវនា​ នឹង​ធ្វើ​ឱ្យ​អ្នក​​ផ្ដាច់​ចេញ​ពី​អារម្មណ៍​ហ្មងសៅ​នៅ​ថ្ងៃ​​នេះ​ ហើយ​ធ្វើ​ឱ្យ​អ្នក​គិត​ពី​ចំណុច​វិជ្ជមាន​ ឬ​ចំណុច​ដែល​ត្រូវ​កែ​លម្អ​នៅ​ថ្ងៃ​បន្ទាប់។ ​ការ​ភាវនា​ មិន​ត្រឹម​តែ​ជួយ​​ឱ្យ​​​អ្នក​ស្វែង​យល់​​ពី​ខ្លួន​ឯង​ ​បន្ថយ​ភាព​តានតឹង​និង​មួហ្មង​នោះ​ទេ​ ប៉ុន្តែ​​នឹង​ធ្វើ​​ឱ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង។
៣) ​​ ញ៉ាំ​ភេសជ្ជៈ  និង​អាហារ​ដោយ​​ឆ្លាតវៃ​៖ មុន​ពេល​ចូល​គេង​​លោក​អ្នក​មិន​គួរ​ញ៉ាំ​អាហារ​​ ឬ​បង្អែម​ដែល​មាន​ជាតិ​ផ្អែម​​​នោះ​ទេ​ព្រោះ​បណ្ដាល​ឱ្យ​លោក​អ្នក​ឆាប់​ឡើង​ទម្ងន់។ ​កាហ្វេ​ ក៏​មិន​គួរ​ញ៉ាំ​ដែរ​ ព្រោះ​ថា​អាច​ធ្វើ​ឱ្យ​អ្នក​គេង​មិន​ងាយ​លក់​ ធ្វើ​ឱ្យ​ព្រឹក​ឡើង​ក្រោក​មាន​អារម្មណ៍​មិន​សូវ​ស្រួល។ ​​​​លោក​អ្នក​គួរ​ញ៉ាំ​ផ្លែ​ឈើ​ល្អ​ជាង។
៤) ​ហាត់​ប្រាណ៖ តាម​ការ​សិក្សា​ការ​ហាត់​ប្រាណ​នៅ​ពេល​យប់​មិន​ល្អ​​ទាំង​​អស់​នោះ​ទេ។ ​ការ​សិក្សា​​ផ្ដល់​យោបល់​ថា​ ​​ការ​លើក​ទម្ងន់​​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​​គេង​ងាយ​លក់​ស្រួល​ និង​​មិន​មែន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។ ​​
៥) ​ការ​សម្អាត​ផ្ទះ​​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​អារម្មណ៍​របស់​លោក​អ្នក​ស្រស់​​ថ្លា​ដែរ​នៅ​ពេល​ព្រឹក​ឡើង។ ​ចូរ​រៀប​ចំ​របស់​របរ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់។
៦) ​​កុំ​លេង​ទូរស័ព្ទ ឬ​ iPad៖ ការ​ប្រើ​ទូរស័ព្ទ​ ឬ​ iPad នឹង​ធ្វើ​ឱ្យ​អ្នក​មិន​ងាយ​គេង​លក់​នោះ​ទេ។ ​នៅ​ពេល​ដែល​លោក​អ្នក​គេង​មិន​ងាយ​លក់​នឹង​ធ្វើ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​មិន​ល្អ​នៅ​ពេល​ព្រឹក​ឡើង​ជា​មិន​ខាន៕
ដោយ៖ រតនៈ​វិភូ​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031