អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ម្ចាស់​ពាន​​សហគ្រិន​ឆ្នើម​អាជីវកម្ម​បង្កើត​ថ្មី​ ២០១៧​​ ឯម ច័ន្ទរិទ្ធិកុរ ៖«​យក​​​ស្នូល​ពោត​មក​ធ្វើ​ឧបករណ៍​ក្មេង​លេង​ ដើម្បី​​​​ឱ្យ​ក្មេង​ខ្លាំង​ផ្នែក​វិទ្យាសាស្ត្រ​» ​

​ម្ចាស់​ពាន​​សហគ្រិន​ឆ្នើម​អាជីវកម្ម​បង្កើត​ថ្មី​ ២០១៧​​ ឯម ច័ន្ទរិទ្ធិកុរ ៖«​យក​​​ស្នូល​ពោត​មក​ធ្វើ​ឧបករណ៍​ក្មេង​លេង​ ដើម្បី​​​​ឱ្យ​ក្មេង​ខ្លាំង​ផ្នែក​វិទ្យាសាស្ត្រ​» ​

យុវជន​ ច័ន្ទរិទ្ធិកុរ​ ​ម្ចាស់​ពាន​​សហគ្រិន​ឆ្នើម​អាជីវកម្ម​បង្កើត​ថ្មី​ប្រចាំ​ឆ្នាំ​២០១៧

​​លោក​ ឯម ច័ន្ទរិទ្ធិកុរ​ ​ដែល​មាន​វ័យ​ទើប​តែ​ ២១​ឆ្នាំ​ ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​​ ​​​​បាន​បង្កើត​​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ក្មេង​លេង​​មួយ​ឈ្មោះ​ DoyDoy ​​ហើយ​យុវជន​រូប​នេះ ​ទើប​​​បាន​ក្លាយ​ជា​ម្ចាស់​ពាន​​សហគ្រិន​ឆ្នើម​អាជីវកម្ម​បង្កើត​ថ្មី​ប្រចាំ​ឆ្នាំ​២០១៧​​ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នៅ​ក្នុង​អាជីវកម្ម​របស់​យុវជន​រូប​នេះ​ គឺ​ផលិតផល​ត្រូវ​បាន​កែ​ច្នៃ​ពី​ស្នូល​ពោត​​។

​យុវជន​ ច័ន្ទរិទ្ធិកុរ​ បាន​បង្កើត​ ​DoyDoy ​កាល​ពី​ខែ​សីហា​​ ឆ្នាំ​២០១៦។ ​DoyDoy ផលិត​ឧបករណ៍​សម្រាប់​ឱ្យ​ក្មេងៗ​សង់​ជា​រូប​រាង​ផ្សេង​​ៗ​ពី​​​​ធាតុ​ពីរ​សំខាន់​ គឺ​ ទុយយោ​ និង​ឧបករណ៍​​តរ​ភ្ជាប់ (connector) ដែល​ផលិត​ដោយ​ម៉ាស៊ីន​​ព្រីន​ 3D ហើយ​​វត្ថុធាតុដើម​សម្រាប់​ផលិត ​ឧបករណ៍​​តរ​ភ្ជាប់ គឺ​ ស្នូល​ពោត​ដែល​មាន​ដល់​ ៩០%​។ ​​ក្រៅ​ពី​លក់​ផលិតផល​ DoyDoy ក៏​មាន​ផ្ដល់​សេវាកម្ម​ជា​លក្ខណៈ​​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ (workshop) នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ផង​ដែរ​។

ការ​យក​ម៉ាស៊ីន​ព្រីន​ 3D ​​មក​ផលិត​ជា​រូប​រាង​ផលិតផល​របស់​ខ្លួន​កើត​ឡើង​បន្ទាប់​ពី​រូប​គេ​បាន​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ USAID កាល​ពី​ឆ្នាំ​២០១៥។ កាល​ណោះ​ប្អូន​បាន​រៀន​អំពី​អាជីវកម្ម ម៉ាស៊ីន​ព្រីន​៣D ការ​រចនា​ជា​ 3D ​ និង​មុខ​វិជ្ជា​ជា​ច្រើន​ទៀត។ យុវជន​រូប​នេះ​ បាន​ចាប់​អារម្មណ៍​នឹង​ម៉ាស៊ីន​ ព្រីន​ 3D ​មែន​ទែន​​ ហើយ​រូប​គេ​​ក៏​បាន​សិក្សា​ និង​ធ្វើ​គម្រោង​ជាក់​ស្ដែង​ដោយ​មាន​គ្រូ​បង្ហាត់​បង្ហាញ​ត្រឹមត្រូវ។ បន្ទាប់​ពី​សិក្សា​ចប់ ​រូប​គេ​ក៏​បាន​ជាប់​ ជា Top 3 ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​​​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​ខាង​លើ។

​យុវជន​ ច័ន្ទរិទ្ធិកុរ​ ​បាន​​ថ្លែង​ប្រាប់​ BizKhmer ​ថា​ ហេតុផល​ដែល​ធ្វើ​ឱ្យ​រូប​គេ​​សម្រេច​ចិត្ត​បង្កើត​ DoyDoy ឡើង គឺ​​មាន​​គោលដៅ​ជំរុញ​ផ្នែក​ STEM (វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ និង​គណិតវិទ្យា)​ ​​​ដល់​ក្មេង​ៗ​តូច​​ ដោយ​សារ​​តែ​រូប​គេ​សង្កេត​ឃើញ​ថា​ ​​វិស័យ​ STEM បាន​និង​កំពុង​រីក​ចម្រើន​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​ប្រទេស​កម្ពុជា​ទើប​នឹង​មាន​​ការ​ជំរុញ​​ និង​ផ្សព្វផ្សាយ​ពី​វិស័យ​នេះ​ ហើយ​កត្តា​ចម្បង​មួយ​ទៀត​នោះ​ គឺ​​មាន​តែ​សាលា​ធំៗ​សម្រាប់​គ្រួសារ​អ្នក​មាន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​កម្មវិធី​នេះ។

​សម្រាប់​ ច័ន្ទរិទ្ធិកុរ​ ​​រូប​គេ​យល់​ឃើញ​ថា​ ការ​បណ្ដុះ​កុមារ​តាំង​ពី​តូច​​ឱ្យ​ស្រលាញ់​ផ្នែក​វិទ្យាសាស្ត្រ​ គឺ​ជា​រឿង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍ ​​និង​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ព្រោះ​ថា​​ពួក​គេ​គឺ​​ជា​គ្រឹះ​ និង​ជា​ថ្នាល​​ដ៏​សំខាន់​។

ការ​បង្កើត​ Doy Doy ក្នុង​គោលដៅ​ធំ​បំផុត​គឺ​ផលិតផល​នូវ​ឧបករណ៍​សាងសង់​សម្រាប់​ក្មេង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​​ដែល​អាច​​ឱ្យ​គ្រួសារ​មិន​ថា​អ្នក​មាន​ ​មធ្យម​ ​អាច​មាន​លទ្ធភាព​ទិញ​សម្រាប់​ឱ្យ​​កូន​ៗ​របស់​ពួក​គេ​លេង​បាន។

គំនិត​អាជីវកម្ម​ដែល​យុវជន​រូប​នេះ​ទទួល​បាន​ គឺ​មាន​ កត្តា​ពីរ​យ៉ាង​ធំ​ៗ​​ ​ទី​មួយ​ រូប​គេ​ចូល​ចិត្ត​ និង​បាន​ចូលរួម​​​​ជា​អ្នក​ស្ម័គ្រ​ចិត្ត​កម្មវិធី​​របស់​អង្គការ​​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​អន្តរជាតិ​ ហើយ​រូប​គេ​បាន​ចូលរួម​ជួយ​ការងារ​បណ្ដុះ​បណ្ដាល​ក្មេង​ៗ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​ដែល​ជួប​នូវ​កង្វះ​ខាត​។ ​បែប​នេះ​ហើយ​ទើប​ធ្វើ​ ឱ្យ​យុវជន​រូប​នេះ​មើល​ឃើញ​ពី​កង្វះ​ខាត​​ជា​ច្រើន​​ទាំង​សម្ភារៈ​សិក្សា​ និង​ល្បែង​សម្រាប់​កុមារ​លេង​ឱ្យ​ឆ្លាត​វៃ ហើយ​កត្តា​មួយ​ទៀត​ គឺ​ដោយ​សារ​តែ​រូប​គេ​ជា​គ្រូ​បង្រៀន​ផ្ទាល់​ដូច្នេះ​រូប​គេ​បាន​ដឹង​​យ៉ាង​ច្បាស់​ពី​គម្លាត​ និង​កង្វះ​ខាត​របស់​ក្មេង​ក្រីក្រ។

​ត្បិត​តែ​​បច្ចុប្បន្ន​ ​ច័ន្ទរិទ្ធិកុរ​ កំពុង​ផ្គត់ផ្គង់​ផលិតផល​​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ ប៉ុន្តែ​រូប​គេ​មាន​​ចក្ខុ​វិស័យ​​ចង់​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​តែ​ម្ដង។

ទោះ​ជា​ផលិតផល​នេះ​ បាន​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អតិថិជន​​ជា​ពិសេស​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ ប៉ុន្តែ​បញ្ហា​មួយ​ដែល​រូប​គេ​ប្រឈម គឺ​​ការ​ផលិត​ផលិតផល​​ពី​ម៉ាស៊ីន​ព្រីន​ 3D ​មាន​ដំណើរការ​យឺត​ និង​​ថ្លៃ អីចឹង​ហើយ​រូប​គេ​ត្រូវ​ស្វែង​រក​នូវ​វិធី​ថ្មី​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ច្រើន​ និង​មាន​តម្លៃ​ធូរ​ថ្លៃ​សម្រាប់​អតិថិជន​គោលដៅ។

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​យុវជន​ ​ច័ន្ទរិទ្ធិកុរ​​ ​មាន​គោលបំណង​បង្កើត​ហ្គេម​ឱ្យ​បាន​ច្រើន​ជាង​មុន​ដូច​ជា​​ ផលិត​អង្គរ​វត្ត​ បង្កើត​ applications ​បង្កើត​ robot​ ផ្សេង​ៗ ​និង​កម្មវិធី​ជា​ច្រើន​ទៀត។ ​ច័ន្ទរិទ្ធិកុរ​  ​ទទូច​សុំ​ឱ្យ​​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ ​ជួយ​ជ្រោមជ្រែង​ ​ហើយ​បើ​អាច​គឺ​ដាក់​បញ្ចូល​​​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ​តែ​ម្ដងដើម្បី​លើក​​កម្ពស់​ និង​ជំរុញ​ឱ្យ​ក្មេងៗ​ឬ​កុមារ​ស្រលាញ់ និង​យល់​ដឹង​ពី​វិទ្យាសាស្ត្រ​តាំង​ពី​ក្មេង៕ ​



​​​
​​​​​​​​​​​​​​​
​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031