អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​មេរៀន​ជីវិត​ពី​​​​​ដ៏​អស្ចារ្យ​​ពី​​លោកយាយAnne Scheiber ​​​​៖ ​ ​ប្រើ​លុយ​ត្រឹម​៥០០​0ដុល្លារ​​ ​​ឲ្យ​ក្លាយ​ជា​លុយ​រាប់​លាន​ដុល្លារ​​​

​​​មេរៀន​ជីវិត​ពី​​​​​ដ៏​អស្ចារ្យ​​ពី​​លោកយាយAnne Scheiber ​​​​៖ ​ ​ប្រើ​លុយ​ត្រឹម​៥០០​0ដុល្លារ​​ ​​ឲ្យ​ក្លាយ​ជា​លុយ​រាប់​លាន​ដុល្លារ​​​

ប្រ​ភព៖​​ ARD-Boerse

Anne Scheiber​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​ជា​មនុស្ស​ដែល​បាន​ជោគជ័យ​ក្នុង​ជីវិត​មួយ​​​​ ​បន្ទាប់​ពី​ឆ្លង​កាត់​បទពិសោធន៍​ជីវិត​យ៉ាង​លំបាក​។ ​​លោក​យាយ​​​ ​​បាន​ប្រឹងប្រែង​ធ្វើការ​សឹង​ពេញ​មួយ​ជីវិត​ ប៉ុន្តែ​​ជីវិត​ការងារលោកយាយ​ហាក់​មិន​ជោគជ័យ​ ហើយ​មិន​ទទួល​បាន​ប្រាក់ចំណូល​​ច្រើន​នោះ​ទេ​។ អ្វី​ដែល​ជា​ចំណុច​ពិសេស​នោះ​​ ត្បិត​ចំណូល​តិចតួច​​ ប៉ុន្តែ​​ ​​លោក​យាយ​មាន​វិធីសាស្ត្រ​ក្នុង​ការ​សន្សំ​ ហើយ​ចេះ​ប្រើ​លុយ​បន្តិច​បន្តួច​ដែល​សល់​ពី​ការ​សន្សំ​នោះ ​​​​​​​បង្កើត​ជា​កូន​ជា​ចៅ​ រហូត​ដល់​មាន​លុយ​រាប់​លាន​ដុល្លារ​អាមេរិក​។​​​​​​​​​​​​​​​

លោកយាយ Anne Scheiber រស់នៅក្នុង​បន្ទប់​ជួល​តូច​មួយ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ក្រុង Manhatta, New York, USA។  លោកយាយ Scheiber ជួល​បន្ទប់​ស្នាក់នៅ​នោះ​ក្នុង​តម្លៃ ៤០០ ដុល្លារ​ក្នុង​មួយ​ខែ។ លោកយាយ Scheiber ចិញ្ចឹមជីវិត​ដោយ​ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​ចូលនិវត្តន៍​បន្តិចបន្តួច​របស់គាត់ ហើយ​គាត់​រស់នៅ​ដោយ​ជីវិត​បែបនេះ​តាំងពី​ពេលដែល​គាត់​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ១៩៤៣ ពី​ការងារ​ជាស​វន​ករ​នៃ​ការិយាល័យ​សេវា​ប្រាក់ចំណូល​ផ្ទៃក្នុង (IRS) ក្នុង​នាយកដ្ឋាន​រតនាគារ​នៃ​សហរដ្ឋអាមេរិក។

លោកយាយ Scheiber ពុំដែល​បាន​បញ្ចេញស្នាដៃ​ការងារ​អ្វី​ជា​ដុំកំភួន​ឡើយ ហើយ​នាយកដ្ឋាន​រតនាគារ​ក៏​មិនបាន​ដំឡើង​តំណែង​អ្វី​ឱ្យ​គាត់​ដែរ បើទោះបីជា​លោកយាយ Scheiber បានបញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់ និង​ខិតខំ​ធ្វើការ​យ៉ាង ណាក៏ដោយ។ នៅពេល​មាន​អាយុ ៥១ ឆ្នាំ គាត់​មាន​ចំណូល​ប្រចាំឆ្នាំ​ត្រឹមតែ $៣.១៥០ ប៉ុណ្ណោះ។​លោកយាយ Scheiber ជា​គំរូ​នៃ​អ្នក​សន្សំសំចៃ​ម្នាក់។ គាត់​មិន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​របស់​ប្រើប្រាស់​ច្រើន ឬ​គ្រឿងសង្ហារិមថ្មីៗនោះទេ បើទោះបីជា​របស់​ប្រើប្រាស់​ក្នុងផ្ទះ​ចាស់​យ៉ាងណាក្ដី។

រឿង​មិន​គួរឱ្យ​ជឿ៖ ថ្ងៃមួយ លោកយាយ Scheiber ស្ដ្រី​ជរា និង​មាន​មាឌ​ល្អិត​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​គាត់​មាន​ទាំងអស់​ចំនួន ២២ លាន​ដុល្លារ​អាមេរិក ជូន​សាកលវិទ្យាល័យ Yeshiva ក្នុង​ទីក្រុង New York ដើម្បី​ផ្ដល់​ជា​អាហារូបករណ៍​ដល់​និស្សិត​ស្រី​ដែល​សាក​សម មុនពេល​លោកយាយ​ទទួលមរណភាព​ក្នុង​វ័យ ១០១ ឆ្នាំ​នៅ​ខែមករា ឆ្នាំ១៩៩។

តើ​លោកយាយ​បាន​ប្រាក់​ដ៏​ច្រើន​នោះ​មកពីណា? កាលពី​ឆ្នាំ ១៩៤៣ នៅពេលដែល​លោកយាយ Scheiber ចូលនិវត្តន៍ គាត់​បានចាប់ផ្ដើម​យកប្រាក់​ចំនួន $៥.០០០ ដែលជា​ប្រាក់​សន្សំ​របស់គាត់​ទៅ​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន។ លោកយាយ​យល់ថា វិធី​ដែល​អាច​ធ្វើឱ្យ​គាត់​ក្លាយជា​អ្នក​មានបាន គឺ​ការទិញ​ភាគហ៊ុន​ច្រើនផ្សេងៗគ្នា​ទុក។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយចំនួន​ដែល​លោកយាយ​ធ្លាប់បាន​ទិញ​មានដូចជា Coca-Cola (KO), PepsiCo (PEP), Bristol-Myers (BMY), និង Schering Plough ហើយ​លោកយាយ​មិនដែល​លក់​ភាព​ហ៊ុន​ទាំង​នោះទេ បើទោះបីជា​ថ្លៃ​ភាគហ៊ុន​ឡើង ឬ​ធ្លាក់​ថ្លៃ​យ៉ាងណាក៏ដោយ។

ចំណែក​ប្រាក់​ភាគលាភ​ដែល​ទទួលបាន​ពី​ភាគហ៊ុន​ទាំងនោះ លោកយាយ Scheiber ប្រើប្រាស់​មួយចំណែក​សម្រាប់​ការ​រ​ស់​នៅ​ប្រចាំថ្ងៃ ហើយ​ក្រៅពីនោះ​គាត់​យកទៅ​វិនិយោគ​ជាមួយ​សញ្ញា​បណ្ណ​រដ្ឋ​ថែមទៀត​ដើម្បី​ទទួលបាន​ចំណូល​ថេរ​ជាប្រចាំ។ ថ្លៃ​ភាគហ៊ុន ចេះតែ​កើន​តម្លៃ​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃ​ដែល​លោកយាយ​សម្រេចចិត្ត​លក់​ភាគហ៊ុន​ទាំងនោះ​ដោយ​ទទួលបាន​ប្រាក់​ជាង​ម្ភៃ​លាន​ដុល្លារ​អាមេរិក ហើយ​លោកយាយ​បាន​បរិច្ចាគ​ជូន​សាកលវិទ្យាល័យ Yeshiva ចំនួន ២២ លាន​ដុល្លារ​អាមេរិក និង​ទុក​ត្រឹម $៥០.០០០ ប៉ុណ្ណោះ​ឱ្យទៅ​សាច់ញាតិ​ម្នាក់​ក្នុងចំណោម​សាច់ញាតិ​ទាំង ៩ នាក់​របស់គាត់។

គន្លឹះ​ជោគជ័យ​របស់​លោកយាយ Scheiber គឺ (១) គាត់​ចំណាយ​ពេល​ពេញ​មួយជីវិត​ដើម្បី​បង្កើន​ទឹកប្រាក់, (២) គាត់​មិន​ខ្វល់​ថា​ថ្លៃ​ភាគហ៊ុន​ឡើង ឬ​ធ្លាក់​ថ្លៃ​នោះទេ និង (៣)  គាត់​យកប្រាក់​ភាគលាភ​ទៅ​វិនិយោគ​បន្ត។ ខុសពី​មនុស្ស​ចាស់​ដទៃទៀត​ដែល​តែង​ខ្វាយខ្វល់​ពី​បញ្ហា​ប្រាក់កាស លោកយាយ Scheiber មាន​អាយុ​កាន់តែច្រើន គឺ​កាន់​តែមាន​លុយ​ច្រើន​ព្រោះ​លោកយាយ​បាន​យល់ច្បាស់ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សន្សែសន្សំ៕

អត្ថបទ៖ លោក ណង សេរី​វុ​ធ
មន្ត្រី​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា
ប្រភព៖ John C. Maxwell, (1998). Ultimate Leadership: Maximize Your Potential and Empower Your Team (pp. 31-32), Georgia: Georgia Corporation, www.gotothings.com/shares/investment-success-story.htm និង www.dividendgrowthinvestor.com/2017/02/the-most-successful-dividend-investors.html

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031