អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុច ៣យ៉ាងដែលអ្នកដឹកនាំគួរប្រើប្រាស់​ ដើម្បីលើកទឹកចិត្តបុគ្គលិកឲ្យខិតខំធ្វើការ

ចំណុច ៣យ៉ាងដែលអ្នកដឹកនាំគួរប្រើប្រាស់​ ដើម្បីលើកទឹកចិត្តបុគ្គលិកឲ្យខិតខំធ្វើការ

ការ​ចេះ​លើក​ទឹកចិត្ត​បុគ្គលិក​គឺជា​កត្តា​ដ៏​ចម្បង​មួយ ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​បាន។ ពួកគេ​គ្រប់​ៗ​គ្នា​គឺ​សុទ្ធតែ​ជា​តួអង្គ​សំខាន់​សម្រាប់​ក្រុមហ៊ុន​អ្នក។ ដូច្នេះ តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគេ​ឲ្យ​ខិតខំ​ធ្វើការ​បាន ?

១) ទុក​ពួកគេ​ឲ្យ​ដូចជា​សមាជិក​គ្រួសារ​របស់​អ្នក៖ ក្រុមហ៊ុន​នីមួយៗ​មិនមែន​ត្រូវការ​បុគ្គល​តែ​ម្នាក់​ទើប​អាច​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​រីកចម្រើន​ទៅ​មុខ​បាន​នោះ​ទេ។ វា​កើត​ចេញ​មក​ពី​ការ​ខិតខំ​របស់​មនុស្ស​ទាំងអស់​គ្នា​នៅ​ក្នុង​ក្រុមហ៊ុន មិន​ថា​ពួកគេ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​តំណែង​តូច​ទាប​ប៉ុណ្ណា​ក៏ដោយ។ ដូច្នេះ​ហើយ​ពួកគេ​ក៏​មិន​ខុស​អ្វី​ពី​សមាជិក​គ្រួសារ​របស់​អ្នក​ដែរ។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​តែង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​ដោយ​បើក​ចំហ​ចិត្ត ធ្វើការ​ជួបជុំ​ជជែក​ពិភាក្សា​គ្នា និង​ផ្ដល់​ព័ត៌មាន​ទាំងឡាយ​អំពី​ដំណើរការ​របស់​ក្រុមហ៊ុន និង​បញ្ហា​ដែល​កំពុង​ប្រឈម ព្រម​ទាំង​មាន​ពេលវេលា​ជួបជុំ​គ្នា​ដោយ​សប្បាយ​រីករាយ​ដើម្បី​បង្កើន​ទំនាក់ទំនង​ផង​ដែរ។

សូមអាន៖ តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?

២) ការ​យកចិត្តទុកដាក់​ទៅលើ​បុគ្គល​ម្នាក់ៗ៖ ការ​យកចិត្តទុកដាក់​ទៅលើ​ក្រុម​ការងារ​ទាំងមូល​គឺជា​រឿង​សំខាន់​មួយ តែ​ការ​យកចិត្តទុកដាក់​ទៅលើ​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក​ក៏​កាន់តែ​ជា​រឿង​សំខាន់​មួយ​ទៀត​ដែរ។ ចំណុច​នេះ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដែល​មាន​បុគ្គលិក​ច្រើន​មក​ធ្វើការ ដែល​ធ្វើឲ្យ​អ្នកដឹកនាំ​មិន​សូវ​ជា​បាន​យកចិត្តទុកដាក់​ដិតដល់​ទៅលើ​បុគ្គលិក​ម្នាក់ៗ។ ទោះជាយ៉ាងណា ក្នុង​នាម​ជា​អ្នកដឹកនាំ បើ​អ្នក​អាច​ធ្វើ​បែប​នេះ​ចំពោះ​កូន​ចៅ​គ្រប់​គ្នា​បាន មិន​ថា​ជា​ការ​យកចិត្តទុកដាក់​នោះ​មាន​តិច​ក្ដី​ច្រើន​ក្ដី វា​នឹង​នៅ​តែ​ជា​ការ​បង្ហាញ​ថា​អ្នក​បាន​ឲ្យ​តម្លៃ​ទៅលើ​ពួកគេ ហើយ​វា​នឹង​ជំរុញ​ពួកគេ​ឲ្យ​មាន​កម្លាំង​ចិត្ត​ធ្វើការ​មិនខាន។

៣) ផ្ដល់​ឱកាស​សម្រាប់​ការ​រីកចម្រើន​ផ្ទាល់ខ្លួន​របស់​ពួកគេ៖ ការ​ធ្វើការ​ដដែលៗ​ទៅ​តាម​ទម្លាប់​របស់​បុគ្គលិក​នៅ​ក្នុង​តំណែង​របស់​ខ្លួន​យូរៗ អាច​ធ្វើឲ្យ​ពួកគេ​មាន​ការ​ធុញទ្រាន់ និង​ថមថយ​នូវ​កម្លាំង​ចិត្ត​នៅ​ក្នុង​ការ​ធ្វើការ​នៅ​ក្នុង​រយៈពេល​វែង។ ហេតុនេះ បើ​សិន​ជា​អាច អ្នក​គួរតែ​ផ្ដល់​ឱកាស​ជា​ការ​បណ្ដុះបណ្ដាល​បន្ថែម​ខាងក្រៅ ឬ​ការ​ទទួលខុសត្រូវ​បន្ថែម​ថ្មី​ទៀត សម្រាប់​កិច្ចការ​ណា​ដែល​អ្នក​ចង់​ជួល​អ្នក​ជំនាញ​ពី​ខាងក្រៅ​មក​ទៀត តែ​បុគ្គលិក​ចាស់ៗ​របស់​អ្នក​អាច​ធ្វើ​ជំនួស​បាន៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31