អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​ពួក​អ្នក​មាន​​​ធ្វើ​អ្វី​​ខ្លះ​​ ​បាន​ជា​ពួកគេ​ចេះ​តែ​មាន​​ទៅៗ​?

តើ​ពួក​អ្នក​មាន​​​ធ្វើ​អ្វី​​ខ្លះ​​ ​បាន​ជា​ពួកគេ​ចេះ​តែ​មាន​​ទៅៗ​?

មនុស្ស​ភាគ​ច្រើន​តែង​តែ​មាន​ចម្ងល់​​ថា​ ​តើ​អ្នក​ជោគជ័យ​​​ និង​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​​​​ ​ពួក​គេ​មាន​ទម្លាប់​​ក្នុង​ការ​ប្រើ​ប្រាស់​​ពេល​វេលា​របស់​ពួកគេ​យ៉ាងដូច​ម្តេច​?​​ អត្ថបទ​នេះ​ នឹង​ស្រាយ​​ចម្ងល់​អ្នក​ទាំង​អស់​គ្នា​៖

១.​​អាន​ជា​រៀង​​រាល់​ថ្ងៃ៖​ ពួក​គេ​តែង​តែ​ចំណាយ​ពេល​ប្រហែល​​​30​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អាន​ព័ត៌មាន​ ដែល​ផ្តល់​គំនិត​​ និង​ជួយ​បង្កើន​ចំណេះ​ដឹង​ក្នុង​ការអភិវឌ្ឍន៍​មុខ​ជំនួញ​​ និង​អាជីព​របស់​ពួក​គេ។

២.កំណត់​គោល​ដៅ​​យ៉ាង​ច្បាស់លាស់​ ​​និង ​ខិតខំ​សម្រេច​វា​៖ អ្នក​​មិន​អាច​​សម្រេច​​លទ្ធ​ផល​​ដោយ​​ការ​បួង​សួង​​​នោះ​ទេ​ ប៉ុន្តែ​អ្នក​អាច​​កំណត់​​លទ្ធផល​​នៃ​គោលដៅ​មួយ​ ដែល​វា​មាន​ភាព​ច្បាស់លាស់​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​។​ហេតុ​នេះ​ហើយ​ពួក​គេ​តែង​តែ​មាន​គោលដៅ​ច្បាស់លាស់​មួយ​រាល់​ការ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ។

៣.មិន​បោះ​បង់៖ អ្នក​ដែល​មាន​ភាព​ជោគ​ជ័យ​ក្នុង​ជីវិត​ ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​​ចំណុច​៣​យ៉ាង ​គឺ​​ការ​តាំង​ចិត្ត​​ ការ​​តស៊ូ និង​ភាព​អំណត់ ​។ ពិត​ណាស់​ពួកគេ​មិន​ដែល​បោះ​បង់​ក្នុង​ការ​​ចាប់​យក​គោល​ដៅ​ធំ​របស់​ពួក​គេ​នោះ​ទេ។

៤.ប្រឹង​ប្រែង​​​ឲ្យ​លើស​ពី​អ្នក​ដទៃ​៖ អ្នក​ដែល​មិនសូវ​មាន​ភាព​ជោគ​ជ័យ​​តែង​តែ​មិន​​មាន​ភាព​ចង់​ចេះ​​ចង់​ដឹង​អ្វី​ដែល​ក្រៅ​តែ​ពី​ការងារ​របស់​ខ្លួន​​ឡើយ​ ​​​ ​​​ជា​ហេតុ​ធ្វើ​​​ឲ្យ​ពួកគេ​ពុំ​សូវ​ទទួល​បាន​លទ្ធផល​អ្វី​ថ្មី​ ​និង ​អស្ចារ្យ​ជាង​មុន​នោះ​ឡើយ​។ ប៉ុន្តែ​អ្នក​ជោគ​ជ័យ​​តែង​តែ​មាន​ការ​អភិវឌ្ឍន៍​ខ្លួន​ដោយ​ខិតខំ​​ទទួល​យក​បទពិសោធន៍​ថ្មី​ និង​ចូល​រួម​ក្នុង​សកម្មភាព​នា​នា​ លើស​ពី​នេះ​ពួក​គេ​ប្រឹង​ប្រែង​​​ដើម្បី​សម្រេច​គោល​ដៅ​​ការងារ​​ ឬ​មុខ​ជំនួញ​របស់​ពួក​គេ។

​​​​​​​​​​​​​​​​​​៥.ចំណាយ​ពេល​តិច​ទៅ​លើ​រឿង​ដែល​មិន​ចាំ​បាច់៖ ពួក​គេ​មិន​ដែល​ចំណាយ​ពេល​រហូត​ដល់១​ម៉ោង​ឡើយ​​ក្នុង​ការ​មើល​ទូរទស្សន៍​ ​ហើយ​​សម្រាប់​​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ​​ ក៏​​ដូច​គ្នា​ដែរ​​។ ​លើក​លែង​តែ​​​ក្នុង​ករណី​ដែល​ចាំបាច់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​គ្នា​ប៉ុណ្ណោះ​៕

​ដោយ​៖ អ៊ុន ​ស្រីនាង​​
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031