អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មាគា ៥​​​ របស់​មហាសេដ្ឋី​​ Warren Buffett ​​​​​អាច​ធ្វើ​ឱ្យ​យើង​​ដើរ​លើ​ផ្លូវ​ភ្លឺស្វាងអស់​មួយ​ជីវិត!

មាគា ៥​​​ របស់​មហាសេដ្ឋី​​ Warren Buffett ​​​​​អាច​ធ្វើ​ឱ្យ​យើង​​ដើរ​លើ​ផ្លូវ​ភ្លឺស្វាងអស់​មួយ​ជីវិត!

ទ្រឹស្ដី​ទាំង​ ៥​ ខាង​ក្រោម​នេះ​ គឺ​ជា​ទ្រឹស្ដី​ដែល​មាន​តម្លៃ​បំផុត​​ ដែល​លោក​​មហាសេដ្ឋី​លំដាប់​ពិភពលោក​​លោក​ Warren Buffet ​បាន​ចែក​រំលែក​ដល់​សហគ្រិន​ទូទាំង​ពិភពលោក។ ​ទ្រឹស្ដី​ទាំង​ ៥​នោះ​គឺ​៖

១) ចាយវាយ​​ដោយ​ឆ្លាត​បំផុត​ (Spend wisely)៖ ​ បើ​អ្នក​​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ នោះ​​ឆាប់​ៗ​​អ្នក​នឹង​លក់​របស់​​​ដែល​អ្នក​ត្រូវ​ការ​ (If you buy things you don’t need, you will sell things you need) ៖ ​​ ​អ្នក​ត្រូវ​ចាំ​ជា​ដាច់​ខាត​អំពី​រឿង​នេះ។ ​​មានន័យ ​​ដោយ​ខ្លី​ថា​ អ្នក​ត្រូវ​ចំណាយ​លុយ​ ​​​ទិញ​អ្វី​ដែល​អ្នក​ត្រូវ​ការ​​ មិន​ទិញ​របស់​អ្នក​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ​ទេ។ ​​ធ្វើ​ដូច្នេះ​​ អ្នក​​ចំណាយ​​ចំ​ខ្ទង់​ ហើយ​ធ្វើ​ដូច្នេះ​​​អ្នក​​នឹង​អាច​មាន​លុយ​សន្សំ​​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​ខាង​មុខ​​បាន​ទៀត​ផង។ មុន​​នឹង​ទិញ​ទំនិញ​អ្វី​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា៖ ​​«ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​នេះ​មែន​ទេ? ​​តើ​ខ្ញុំ​កំពុង​ចំណាយ​ច្រើន​ហើយ​មែន​ទេ? ​​តើ​ខ្ញុំ​អាច​សន្សំ​​លុយ​ខ្លួន​ដោយ​មិន​ចាំ​បាច់​ទិញ​របស់​ទាំង​នេះ​បាន​ទេ? ​​ត្រូវ​ចាំ​សំដី​របស់​លោក​ Warren Buffet ពីរ​ឃ្លា​ទៀត​គឺ​៖ ​១) ​​មិន​ត្រូវ​​​ចាយ​​លុយ​ឥត​ប្រយោជន៍​ ២) ​កុំ​​ភ្លេច​ច្បាប់​ទី​​១។

២) សន្សំ​សំចៃ៖ ​មាន​មនុស្ស​កំពុង​អង្គុយ​ជ្រក​​ក្រោម​ដើម​​ឈើ​​​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​ដាំ​វា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ (Someone’s sitting in the shade today because someone planted a tree a long time ago )។ ​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ទៀត​របស់​មហាសេដ្ឋី​ Buffet។ ​លោក​ចង់​មាន​ន័យ​ថា​ ការ​សន្សំ​លុយ​ថ្ងៃ​នេះ​ មិន​មែន​បាន​ផល​ថ្ងៃ​នេះ​នោះ​ទេ​ តែ​​វា​ផ្ដល់​ផ្លែ​ផ្កា​នៅ​ថ្ងៃ​អនាគត។ ​អ្នក​អាច​ប្រើ​វា​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​អាសន្ន​ដែល​​អាច​កើត​ឡើង​​​ជា​យថាហេតុ​​​ ឬ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​វិនិយោគ​​នៅ​ខាង​​ថ្ងៃ​ខាង​មុខ​។ ​ប្រការ​សំខាន់​បំផុត​នោះ ​គឺ​ថា​​ ​ច្បាប់​មួយ​ទៀត​របស់​លោក​ Buffet គឺ​៖ ​​មិន​ត្រូវ​សន្សំ​​លុយ​សល់​ពី​ចំណាយ​នោះ​ទេ​ តែ​ត្រូវ​​សន្សំ​មុន​ការ​ចំណាយ។

៣) ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​ត្រូវ​អត់ធ្មត់​ (Think long-term and be patient)៖ ​​លោក​ Warren Buffet បាន​ពោល​ថា​៖«​​​មិន​ថា​អ្នក​ឆ្លាត​ ​​មាន​ដុង​ពី​កំណើត​ ឬ​ប្រឹង​ប្រែង​​​យ៉ាង​ណា​នោះ​ទេ​ ​​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេល​វេលា។ ​​អ្នក​មិន​អាច​​បង្កើត​កូន​មួយ​ក្នុង​រយៈ​ពេល​មួយ​ខែ​​​​ដោយ​ឱ្យ​​ស្ត្រី​៩​នាក់​ពពោះ​នោះ​ទេ»​​ (Someone\’s sitting in the shade today because someone planted a tree a long time ago )”។ ​លុយ​គឺ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ។ វា​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ​មាន​ពេល​ខ្លះ​អ្នក​​​ប៉ាន់​ស្មាន​​ហួស​​​ពី​លុយ​ដែល​អ្នក​រក​បាន​ក្នុង​មួយ​ឆ្នាំ​ ហើយ​​ពេល​ខ្លះ​អាច​​ប៉ាន់​ស្មាន​តិច​ពេក​ចំពោះ​​លុយ​ដែល​អ្នក​អាច​រក​បាន​ក្នុង​រយៈ ពេល​ ១០​ឆ្នាំ។ ​​អ្នក​វិនិយោគ​ ត្រូវ​ការ​រក​ស៊ី​ដោយ​គិត​ពី​​គូរ​ផ្លូវ​វែង​ឆ្ងាយ​ ពោល​គឺ​មិន​មាន​ចង់​រក​ស៊ី​ថ្ងៃ​​នេះ​ ថ្ងៃ​ស្អែក​បាន​ចំណេញ​នោះ​ទេ។ ​វា​ត្រូវ​ការ​ពេល​វេលា។ ​

៤) ​ការ​ខ្ចី​បុល​ (Borrowing: Limit what you borrow)៖ ​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ជា​ដាច់​ខាត​​ដោយ​រស់​វ័ណ្ឌក​នឹង​បំណុល។ ​មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ​ការ​ខ្ចី​បុល​គឺ​អាច​គ្រប់គ្រង​បាន។ ដោយ​ឡែក​ ​​ការ​ខ្ចី​បុល​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ណា​មួយ​ ​ហើយ​ការ​ខ្ចី​​លុយ​ទៀត​សោត​គួរ​តែ​មាន​គោលដៅ​ចំណាយ​ច្បាស់​លាស់។ ​​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​​ខ្ចី​លុយ​ ​ដើម្បី​យក​មក​បង្កើត​លុយ។​ ​​មុន​នឹង​ខ្ចី​​ អ្នក​ត្រូវ​​វាយ​តម្លៃ​ពី​​លំហូរ​សាច់​ប្រាក់​​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​នៅ​ពេល​អនាគត។ ​អ្នក​គួរ​តែ​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង​​ចំពោះ​ការ​ជំពាក់​បំណុល​គេ​ អ្នក​មិន​មែន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​រហូត​នោះ​ទេ។​

៥) ​ហានិភ័យ​ (Risk) ៖ ​​តាម​ទ្រឹស្ដី​របស់​មហាសេដ្ឋី​កំពូល​រូប​នេះ​ ​​៖ «ហានិភ័យ​​កើត​ចេញ​​​​ពី​អ្វី​ដែល​​យើង​មិន​ដឹង​​អ្វី​ដែល​​ខ្លួន​កំពុង​ធ្វើ» ឬ​ «Risk comes from not knowing what you are doing»។ ​​មនុស្ស​​ម្នាក់​ចង់​រក​លុយ​ ​ហើយ​ចង់​រក​ឱ្យ​បាន​ច្រើន​ និង​ឆាប់​ៗ​​ទៀត​ផង​​ អីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​​​​បាន​យក​លុយ​យ៉ាង​ច្រើន​ទៅ​វិនិយោគ​​ដោយ​រំពឹង​ថា​​ ​នឹង​ទទួល​បាន​ចំណូល​ច្រើន​មក​វិញ​ ដោយ​ពុំ​បាន​សិក្សា​ និង​វិភាគ​​​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ។ ​​ដូច្នេះ​គួរ​ជៀសវាង​បញ្ហា​នេះ​ អ្នក​​វិនិយោគ​ ក៏​ដូច​ជា​សហគ្រិន​ត្រូវ​តែ​​សិក្សា​ពី​ហានិភ័យ​ផ្សេង​ៗ​​ ហើយ​គ្មាន​ជំនាញ​ និង​​មិន​ដឹង​ពី​វិធី​វិភាគ​នោះ​ទេ​ ត្រូវ​​ទៅ​រក​សេវា​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031