អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ជួប​ជា​មួយ​​សេដ្ឋីនី​​ជើង​ខ្លាំង​អាមេរិក Paula Long ៖«អ្នក​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បាន​ទោះបី​ជា​អ្នកដទៃ​និយាយ​ថា​ អ្នក​មិន​អាច​​ទៅ​រួច​ក៏ដោយ!

ជួប​ជា​មួយ​​សេដ្ឋីនី​​ជើង​ខ្លាំង​អាមេរិក Paula Long ៖«អ្នក​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បាន​ទោះបី​ជា​អ្នកដទៃ​និយាយ​ថា​ អ្នក​មិន​អាច​​ទៅ​រួច​ក៏ដោយ!

​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​នៅ​អាមេរិក​ដូច​ជា Google, Yahoo, Facebook, Apple ។ល។ បាន​បញ្ចេញ​​ទិន្នន័យ​​​ជា​ផ្លូវការ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា មាន​នារី​​ត្រឹមតែ​៣០% ​នៃ​បុគ្គលិក​សរុប​​បាន​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន។ វិសមភាព​រវាង​បុរស​ និង ស្ត្រី (Gender Inequality) គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​បាន​ក្លាយ​ជា​កិច្ចពិភាក្សា​យ៉ាង​​ក្តៅ​គគុក​ពី​ស្ថាប័ន​អន្តរជាតិ​​អស់​រយៈ​​ពេល​ជា​យូរ​ណាស់​មក​ហើយ ជា​ពិសេស​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​បាន​លុប​បំបាត់​បន្តិច​ម្តងៗ ហើយ​ស្ត្រី​ជា​ច្រើន​នៅ​តែ​ជឿជាក់​ថា​ ខ្លួន​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​​បាន​ដូច​បុរស​ដែរ។​​ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​ គឺ​មាន​លោក​ស្រី Paula Long ​​ជា​សេដ្ឋីនី​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​របស់​អាមេរិក​នឹង​ចូល​មក​ចែក​រំលែក​ចំណេះដឹង​​ក៏​ដូច​ជា​ការ​​​ផ្តល់​ដំបូន្មាន​យ៉ាង​មាន​តម្លៃ​​មួយ​ចំនួន​​​​មក​បង្ហាញ​ប្រិយមិត្ត​ស្វែង​យល់​ជា​ទូទៅ​ពី​ភាព​ជា​សហគ្រិន​ជោគជ័យ។

អ្នក​ស្រី​គឺ​ជា​​អតីត​ស្ថាបនិក​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ EqualLogic ​​ដែល​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Dell ក្នុង​ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​អ្នក​ស្រី​បាន​កាន់​តួនាទី​ជា​អនុប្រធាន​ផ្នែក​ Software រហូត​ដល់​ឆ្នាំ២០១០ ទើប​អ្នក​ស្រី​លាលែង​ពី​តំណែង។ នៅ​ឆ្នាំ​២០១២​ អ្នក​ស្រី​ក៏​បាន​ក្រុមហ៊ុន​ផលិតផល​ Security Software មួយ​ទៀត​ជា​មួយ​នឹង​ដៃគូ​ម្នាក់​ទៀត​ ហើយ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ​​បាន​បាត់​មុខ​ទៅ​វិញ​ក្រោម​រូបភាព​ចម្រូង​ចម្រាស់​គឺ​ លក់ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង ខណៈ​ខ្លះ​ទៀត​ថា​ឈប់​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ និង​ខ្លះ​ទៀត​ថា​មាន​ក្រុមហ៊ុន​ផ្សេ​ង​ទិញ​​យក​តែ​ក្រុមហ៊ុន​សកម្ម​តែ​ប៉ុណ្ណោះ។

​​ទោះបី​ជា​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ក៏មែន​ពិត តែ​ក្នុង​អំឡុង​ពេល​ដឹកនាំ​ក្រុមហ៊ុន​របស់​លោក​​ស្រី​ក៏​ដូច​ជា​នៅ​ពេល​​បច្ចុប្បន្ន​នេះ គេ​បាន​ចាត់ទុក​​លោក​ស្រី​ថា ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ តើ​លោក​ស្រី​មាន​ទស្សន​បែប​ណា​​ចំពោះ​សិល្បៈ​ធ្វើ​អាជីវកម្ម?​ លោក​​ស្រី​បាន​​លើកឡើង​ពី​តួនាទី​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូចនេះ​​ថា៖​«នៅ​ពេល​ដែល​យើង​មាន​​បុគ្គលិក​ជា​ស្ត្រី​ជា​ច្រើន​ចូល​ធ្វើ​ការ សមិទ្ធផល​​​​នៅ​ក្នុង​ក្រុមហ៊ុន​របស់​យើង​ក៏​បោះ​ជំហាន​ទៅ​មុខ​បាន​ល្អ​ប្រសើរ​ច្រើន​ទៅ​តាម​នោះ​ដែរ»។

អ្នក​ស្រី​បាន​បន្ថែម​ថា៖​« បើ​​ក្រុម​ហ៊ុន​មួយ​មើល​រំលង​សមត្ថភាព​ស្ត្រី ក្រុមហ៊ុន​នោះ​ក៏​មើល​រំលង​​ភាព​ជោគជ័យ​របស់​ខ្លួន​ដែរ»។​ ងាក​មក​មើល​​ភាព​ជា​សហគ្រិន​វិញ​លោក​ស្រី​ Long បាន​លើកឡើង​​​ថា បើ​សហគ្រិន​ម្នាក់​ចង់​ឈាន​ជើង​​​ប្រឡូក​​ក្នុង​វិស័យ​​អាជីវកម្ម សហគ្រិន​​នោះ​​ត្រូវ​តែ​គ្រប់គ្រង​ និង ប្រកាន់​គោលការណ៍​របស់​ខ្លួន​​ឲ្យ​​បាន​​ជា​ដាច់ខាត​មិន​​ងាយ​​ធ្លាក់​ក្នុង​​​​អន្ទាក់​នៃ​ការ​សើច​ចំអកឡកឡើយ​របស់​អ្នកដទៃ។​ «សូម​កុំ​គិត​ថា​អ្នក​​មិន​អាច​ធ្វើ​អ្វី​បាន​ដោយសារ​តែ​អ្នកណា​ម្នាក់​មក​និយាយ​ថា អ្នក​មិន​អាច​ធ្វើ​បាន​ឲ្យ​សោះ។ នេះ​ជា​ជម្រើស​របស់​អ្នក​​ថា​តើ​ត្រូវ​តែ​ធ្វើ​វា​ឬ​​យ៉ាងណា និង ត្រូវ​ចាំ​ថា អ្នក​មិន​ត្រូវ​ធ្វើ​​ការងារ​អ្វី​មួយ​នោះ​ឡើយ​បើ​អ្នក​មិន​ពេញ​ចិត្ត​ការងារ​នោះ»។

អ្នក​ស្រី​​​បាន​បន្ត​ទៀត​ថា៖« ទោះបី​ជា​អ្នក​​ពូកែ​លើ​អ្វី​មួយ​ក៏ដោយ បើ​អ្នក​មិន​ស្រលាញ់ ក៏​មិន​ចាំបាច់​ធ្វើ​វា​នោះ​ដែរ»។ ​​បន្ទាប់​ពី​បាន​លក់​ចោល​ក្រុមហ៊ុន​ចាស់ នៅ​ពេល​បច្ចុប្បន្ន​នេះ លោក​ស្រី​បាន​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា DataGravity ដែល​ផ្តល់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ Software សម្រាប់​វិភាគ​ទិន្នន័យ​ក្នុង​ហាង​ទំនិញ​ជា​មួយ​នឹង​ដើមទុន ៤២ លាន​ដុល្លារ​ដែល​ជា​ទឹកប្រាក់​​របស់​លោក​ស្រី និង ដៃគូ​វិនិយោគ​ផ្សេង​ទៀត។​

ជាមួយ​នឹង​មហិច្ឆតា​មិន​​ចេះ​បោះបង់ លោកស្រី​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ភាព​ជា​សហគ្រិន​មិន​ខ្លាច​ការ​បរាជ័យ​ជា​ដាច់ខាត និង ត្រូវ​តែ​ហ៊ាន​ប្រឈមមុខ​​រាល់​បញ្ហា​ទាំង​នោះ។ « សហគ្រិន​ភាគច្រើន​​បាន​បរាជ័យ​ ហើយ​​អាជីវកម្ម​​លើ​វិស័យ​បច្ចេកវិទ្យា​ក៏​ជា​វិស័យ​មួយ​ដែល​មាន​​ការ​ប្រកួត​ប្រជែង​ខ្ពស់​ផង​ដែរ។ គ្មាន​រូបមន្ត​ជោគជ័យ​ណាមួយ​សម្រាប់​​ឲ្យ​អ្នក​​ដើរ​នោះ​ឡើយ តែ​បើ​អ្នក​​ចង់​ជោគជ័យ ​អ្នក​ត្រូវ​តែ​ទទួល​យក​ការ​បរាជ័យ​នោះ​ដោយ​ក្តី​រីករាយ»៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031