អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​បើ​ជួប​​សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ​

​បើ​ជួប​​សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ​

​បើ​ជួប​​រោគសញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ​

ប្រ​ភព៖​​

រោគ​សញ្ញា​ដែល​ BizKhmer និយាយ​នៅ​ពេល​នេះ​ គឺ​មិន​មែន​ជា​រឿង​អាក្រក់​​​​សម្រាប់​អ្នក​នោះ​ទេ។ ​វា​ជា​សញ្ញាណ​ដែល​បង្ហាញ​ថា​ ​​ដល់​ពេល​ដែល​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​អាជីវកម្ម​ហើយ​ បាន​ជួប​រោគ​សញ្ញា​ទាំង​ ៥​យ៉ាង​នេះ។

) ​​អ្នក​មើល​ឃើញ​ពី​ឱកាស​ជុំវិញ​ខ្លួន៖​ បើ​មើល​ឃើញ​ឱកាស​​ហើយ​ តើ​គួរ​នៅ​ចាំ​អ្វី​ទៀត?​ ត្រូវ​តែ​ចាប់​ផ្ដើម​តែ​ម្ដង​ទៅ​ បើ​មិន​ដូច្នោះ​ទេ​ឱកាស​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ជា​មិន​ខាន។

) ​អ្នក​​មាន​ទម្លាប់​​ធ្វើ​​ការងារ​​កាន់​តែ​​យូរ​ និង​ច្រើន​ជាង​មុន៖ នៅ​ពេល​ដែល​​​លោក​អ្នក​កាន់​តែ​លះបង់​ពេល​វេលា​ដើម្បី​​ធ្វើ​ការងារ​​ ​ហើយ​មាន​ទម្លាប់​ថា​ មិន​ឈប់​បើ​ធ្វើ​ការងារ​មិន​ទាន់​ហើយ។ នោះ​គឺ​ជា​រោគសញ្ញា​មួយ​បង្ហាញ​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​បាន​ហើយ។

) ​អ្នក​មាន​សំណួរ​ជា​ច្រើន៖ បើ​មាន​ទម្លាប់​ជា​មនុស្ស​មាន​សំណួរ​​ច្រើន​ ចង់​ដឹង​ចង់​ឭ​ច្រើន​នោះ​​​ នោះ​គឺ​ដល់​ពេល​​ដែល​លោក​អ្នក​អាច​​ប្រែ​ខ្លួន​ជា​អ្នក​មាន​ចម្ងល់​ច្រើន​លើ​កិច្ចការ​​ធ្វើ​អាជីវកម្ម។

៤) មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ៖ ​នេះ​ជា​ធាតុ​មួយ​ដែល​ចាំ​បាច់​ជាង​​គេ​ ​ពេល​ដែល​មនុស្ស​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ។ ​ការ​មើល​ឃើញ​ខុស​ពី​គេ​ ជា​​ដើម​ចម​បង្កើត​អ្វី​ដែល​ថ្មី​ ហើយ​អាច​ទទួល​បាន​ជោគជ័យ​ដោយ​នឹក​ស្មាន​មិន​ដល់។

មើល​ឃើញ​រឿង​រ៉ាវ​​ច្រើន​​ដែល​ត្រូវ​ធ្វើ៖ ​អ្នក​មាន​ទម្លាប់​ជា​​សហគ្រិន​ គឺ​មិន​មែន​​​​ផ្ដោត​តែ​ទៅ​លើ​កិច្ចការ​តែ​មួយ​នោះ​ទេ​ ពោល​គឺ​មាន​កិច្ចការ​ជា​ច្រើន​​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​ពេល​ដំណាល​គ្នា។ គេ​មិន​ភ្លេច​ពី​គ្រួសារ​ ពី​មិត្តភក្ដិ និង​ពី​ការងារ​របស់​គេ។ បើ​អ្នក​មាន​ចំណុច​នេះ​ដែរ​នោះ​ ​លោក​អ្នក​​អាច​ក្លាយ​ជា​សហគ្រិន​បាន​ជា​មិន​ខាន៕

ដោយ៖ រតនៈ​វិភូ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031