អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

ប្រ​ភព៖​​ ​

ឡូហ្គោ​ដែល​ល្អ​បំផុត​គឺជា​ស្លាក​សញ្ញា​ដែល​លេចធ្លោ​ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក ហើយ​គួរ​តែ​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ក្នុង​រយៈពេល​យូរ។ តែ​ឡូហ្គោ​​ល្អ​មួយ​ ​​គឺ​ពិបាក​ក្នុង​ការ​រចនា​ណាស់​ព្រោះ​​ យើង​មិន​អាច​ប្រាប់​ពី​អត្ថន័យ​របស់​វា ឬ​ក៏​រឿងរ៉ាវ​ក្នុង​ស្លាក​សញ្ញា​នោះ​អស់​ទេ​ដោយសារ​តែ​ស្លាក​សញ្ញា​មិន​មាន​ទំហំ​ធំ​គ្រប់គ្រាន់​ដើម្បី​រៀបរាប់​នោះ​ទេ។

ខាង​ក្រោម​នេះ​គឺ​ជា​សំនួរ​សំខាន់ៗ​ទាំង​១០​ដែល​អ្នក​គួរ​តែ​សាក​សួរ​មុន​ពេល​ធ្វើ​ការ​រចនា​ឡូហ្គោ​​របស់​ក្រុមហ៊ុន​អ្នក៖
១) តើ​ឡូហ្គោ​​មាន​ប៉ុន្មាន​ប្រភេទ?
ស្លាក​សញ្ញា​មាន​៤​បែប​គឺ៖​​​
​បែប​ជា​ពាក្យ៖ eBay, IBM, Google, CNN, Kleenex and Saks Fifth Avenue
បែប​ផ្គុំ​អក្សរ​ចូល​គ្នា៖ Honda, Uber, Unilever, Beats and McDonald’s
បែប​ដាក់​ជា​រូបភាព​៖ Starbucks, Twitter and Playboy
បែប​ជា​ទម្រង់​រាង៖ Nike
២)​​ តើ​ឡូហ្គោ​ប្រភេទ​ណា​ដែល​សាក​សម​នឹង​ក្រុមហ៊ុន​អ្នក​ជាង​គេ?​
ចម្លើយ​គឺ​ផ្អែក​ទៅ​លើ​ឈ្មោះ​ក្រុមហ៊ុន​ ​និង អ្វី​ដែល​​ក្រុមហ៊ុន​អ្នក​ធ្វើ​។ ប្រសិន​បើ​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ខ្លី​ អ្នក​អាច​ប្រើ​ឡូហ្គោ​​បែប​ជា​ពាក្យ ព្រោះ​ថា​វា​សាក​សម​ជាង​គេ។
៣) តើ​អ្វី​ទៅ​ជា​ចំណុច​សំខាន់​ដែល​ទាក់ទង​រវាង​ក្រុមហ៊ុន​និង​សញ្ញា​របស់​អ្នក?
​តាំងពី​ពណ៌​ និង ​ទ្រង់ទ្រាយ​ស្លាក​សញ្ញា​របស់​អ្នក​គួរ​ដែល​បញ្ជាក់​បាន​ថា​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ស្លាក​សញ្ញា​ហើយ គេ​អាច​ដឹង​បាន​ថា​ក្រុមហ៊ុន​អ្នក​ធ្វើ​ពី​អ្វី។
៤) ​​តើ​ពណ៌​ណាមួយ​ដែល​សក្ដិ​សម​បំផុត?
ការ​ជ្រើសរើស​ពណ៌​គឺ​ពិត​ជា​សំខាន់​ណាស់​ ហើយ​អ្នក​ក៏​គួរ​តែ​ជ្រើស​ពណ៌​ណា​ដែល​ខុស​ពី​ក្រុមហ៊ុន​ប្រកួត​ប្រជែង​របស់​អ្នក​ដែរ​ទើប​ជា​ការ​ល្អ។ ​​​​
៥) ​តើ​ទម្រង់​អក្សរ​បែប​ណា​ដែល​អ្នក​គួរ​ជ្រើសរើស?
ទម្រង់​អក្សរ​ក៏​មាន​ភាព​សំខាន់​មិនចាញ់​ការ​ជ្រើសរើស​ពណ៌​ប៉ុន្មាន​ទេ ហើយ​ទម្រង់​អក្សរ​ក៏​ផ្ដោត​ទៅ​តាម​អាជីវកម្ម​របស់​អ្នក​ដែរ។
៦) ​តើ​អ្នក​គួរ​បង្ហាញ​ឡូហ្គោ​​របស់​អ្នក​នៅ​កន្លែង​ណា?
អ្នក​គួរ​តែ​ផ្សព្វផ្សាយ​វា​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូចជា​ Facebook, Instagram, Twitter, និងPinterest ជាដើម ឬ​ក៏​អាច​នៅ​លើ​អាវ និង​នៅ​លើ​ផលិតផល​របស់​អ្នក​ជាដើម។
៧) តើ​គួរ​តែ​គិត​ពី​ប្រជាប្រិយភាព​នៃ​ឡូហ្គោ​​របស់​ក្រុមហ៊ុន​អ្នក​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​ដែរ​ឬ​ទេ?
ពិត​ណាស់​អ្នក​គួរ​តែ​គិត​គូរ​ឲ្យ​បាន​ម៉ត់ចត់​ព្រោះ​ថា​ក្រុមហ៊ុន​និមួយៗ​មិន​ងាយ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា របស់​ក្រុមហ៊ុន​ខ្លួន​នោះ​ទេ។ វា​ជា​អារម្មណ៍​ដែល​ធ្វើឲ្យ​អតិថិជន​​ដិតដាម​ជាមួយ​ផលិតផល​របស់​អ្នក៕​
​​​ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី ​
​ប្រភព៖ ​www.entrepreneur.com
​ ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031