អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

​គួរ​សាកល្បង​ចំណុច​ទាំង​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

ប្រ​ភព៖​​

សព្វ​ថ្ងៃ​នេះ​អ្នក​រក​ស៊ី​ដ៏​ជោគជ័យ​គឺ​ជា​សហគ្រិន​ដែល​តែង​តែ​មាន​គំនិត​ឆ្នៃ​ប្រឌិត​ប្លែក​ៗ​គ្នា​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​។ នេះ​គឺ​ជា​ចំណុច​សំខាន់​ៗ​ទាំង​៥​​​ដែល​អ្នក​គួរ​យក​ទៅ​អនុវត្ត​ក្នុង​ការ​រក​ស៊ី​របស់​អ្នក៖
១) ត្រូវ​រៀន​ពី​គំនិត​អ្នក​ដទៃ​៖ ជា​ការ​ពិត​ណាស់​មាន​គំនិត​តែ​មួយ​វា​ហាក់​ដូច​ជា​ទាល់​ច្រក​ពេក​ណាស់​សម្រាប់​អ្នក​។ គំនិត​ផ្សេង​ៗ​គ្នា​ជា​ច្រើន​នឹង​បង្រៀន​អ្នក​អោយ​ស្គាល់​កាន់​តែ​ច្រើន​ពី​អ្វី​ដែល​ហៅ​ថា​ភាព​ចេះ​ឆ្នៃ​ប្រឌិត​។ ​ដូច្នេះ​ ​ត្រូវ​ចេះ​ដាក់​ខ្លួន ​ដើម្បី​ស្ដាប់​គំនិត​ផ្សេងៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន​។
២) ​សម្រាក៖ អ្នក​ស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​អ្នក​អាច​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ​ ​​និង ល្អ​ៗ​បន្ថែម​ទៀត​នៅ​ពេល​អ្នក​ចេះ​​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ខ្លួន​ឯង។ ដូច​នេះ​គួរ​កុំ​ធ្វើ​ខ្លួន​អោយ​ស្មុគស្មាញ​​នឹង​ការងារ​ខ្លាំង​ពេក។
៣)​​​ កាត់​បន្ថយ​ពេលវេលា​មាន​សម្ពាធ​ខ្លាំង​ពេក​៖ ពេល​វេលា​មួយ​ដែល​មាន​សម្ពាធ​​អាច​នឹង​ជំរុញ​អោយ​ការងារ​អ្នក​ទៅ​មុខ​ដោយ​មិន​រលូន។ ​សាក​ល្បង​កាត់​បន្ថយ​សម្ពាធ​ដែល​យើង​មាន​នោះ​អ្នក​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ​​​ព្រម​ទាំង​បង្រៀន​ខ្លួន​ឯង​អោយ​ចេះ​​គេច​​ពី​ភាព​ស្មុគស្មាញ​ផង​ដែរ​​។
៤) ផ្លាស់​ប្ដូរ​បរិយាកាស៖ អ្នក​គួរ​ចេះ​ស្វែង​រក​បរិយាកាស​ណា​ដែល​អំណោយផល​ដល់​ការ​ធ្វើការ​របស់​អ្នក។​ គួរ​ចេះ​បត់​បែន​ធ្វើ​អ្វី​ដែល​អាច​អោយ​អ្នក​គិត​ពី​អ្វី​​ៗ​​បាន​ដោយ​​ទូលំទូលាយ​​​ជាង​មុន​។
៥) ទទួល​ស្គាល់​​ភាព​បរាជ័យ៖ មនុស្ស​គ្រប់​រូប​តែង​​​​​ជួប​ភាព​បរាជ័យ​​ហើយ​មនុស្ស​ដែល​ជោគជ័យ​​មិន​ដែល​​ខ្មាស​អៀន​នូវ​អ្វី​ដែល​ពូក​គេ​ធ្លាប់​ធ្វើ​ខុស​នោះ​ទេ។ ដោយ​សារ​តែ​គេ​គិត​ថា​មាន​តែ​ភាព​បរាជ័យ​នេះ​ទេ​ដែល​ជា​គ្រូ​ដ៏​ស័ក្ដិសិទ្ធិ​សម្រាប់​ជីវិត​គេ៕
ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា
​ដោយ​៖ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031