អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​​​គោល​សំខាន់ៗ​៥​យ៉ាង​ដែល​ត្រូវ​ធ្វើ ​ដើម្បី​​ធានា​ថា អាជីវកម្ម​ថ្មី​របស់​អ្នក​​​រីកចម្រើន​ទៅ​មុខ​ជា​និច្ច​

​​​​គោល​សំខាន់ៗ​៥​យ៉ាង​ដែល​ត្រូវ​ធ្វើ ​ដើម្បី​​ធានា​ថា អាជីវកម្ម​ថ្មី​របស់​អ្នក​​​រីកចម្រើន​ទៅ​មុខ​ជា​និច្ច​

​​​​គោល​សំខាន់ៗ​៥​យ៉ាង​ដែល​ត្រូវ​ធ្វើ ​ដើម្បី​​ធានា​ថា អាជីវកម្ម​ថ្មី​របស់​អ្នក​​​រីកចម្រើន​ទៅ​មុខ​ជា​និច្ច​

ប្រ​ភព៖​​

​​ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​ធ្វើ​អាជីវកម្ម​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ​​ព្រោះ​អាជីវកម្ម​ខ្លះ​ត្រូវ​ដំណើរ​ការ​ទៅ​មុខ​មិន​កើត​តាំង​ពី​ដំបូង ​ហើយ​អាជីវកម្ម​​ខ្លះ​ទៀត​ដំណើរ​ការ​ដំបូង​គឺ​ល្អ​ណាស់ ​ប៉ុន្តែ​​បន្តិច​ក្រោយមក​ក៏​ដួល​ទៅ​វិញ​តែ​ម្ដង​។
​ដើម្បី​ជៀសវាង​បញ្ហា​​ផ្សេងៗ​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្ម​ ​អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់​លើ​ចំណុច​សំខាន់ៗ​ទាំង​​៥​នេះ​៖​​​
​១) ​​ផ្ដោត​លើ​ដំណោះស្រាយ​ ជាជាង​បញ្ហា​៖​ ​បើ​អ្នក​គិត​តែ​ពី​បញ្ហា ​ប៉ុន្តែ​មិន​ដែល​គិត​រឿង​ស្វែងរក​ដំណោះស្រាយ​ទេ​នោះ ​គឺ​បញ្ហា​នៅ​តែ​ជា​បញ្ហា​ ​​ហើយ​ក៏​មិន​អាច​មាន​ដំណោះស្រាយ​បាន​ដែរ។ ​​​ដូច្នេះ​ហើយ ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ​​ត្រូវ​តែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​​ជា​ចាំបាច់​ ​ទើប​អាច​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​រីក​ចម្រើន​ទៅ​មុខ​បាន​។
២) ​ ​ព្យាយាម​ស្វែងរក​​ចំណុច​ខ្សោយ​របស់​ខ្លួន​៖ មុន​នឹង​អាច​កែប្រែ​អ្វី​បាន​ ​ទាល់​តែ​អ្នក​ដឹង​ថា ​អ្វី​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ជា​មុន​សិន។ ​នៅ​ពេល​ដែល​អ្នក​រក​ឃើញ​ហើយ ​នោះ​អ្នក​អាច​ប្រើ​​យុទ្ធសាស្ត្រ​​ផ្សេងៗ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដើម្បី ​​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឡើង​វិញ​។
​៣) ​​ពង្រឹង​ការងារ​ក្រុម​៖ ​ការ​ធ្វើ​អាជីវកម្ម​មួយ​ដោយ​ជោគជ័យ​​ ​មិន​អាច​ពឹង​លើ​តែ​មនុស្ស​ម្នាក់​បាន​ទេ ​​ពោល​គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​មនុស្ស​ផ្សេងៗ​ទៀត។ ​ដូច្នេះ​ហើយ ​​​​​ផ្នែក​​នីមួយៗ​ក្នុង​អាជីវកម្ម​ត្រូវ​តែ​ដឹង​ច្បាស់​អំពី​តួនាទី និង មុខងារ​សំខាន់​របស់​ខ្លួន ​ដើម្បី​ធានា​បាន​ថា ដំណើរ​ការ​អាជីវកម្ម​មិន​ជួប​បញ្ហា​។
៤) ​កុំ​​ធ្វើ​តាម​ទម្លាប់​​ និង ក្បួន​ខ្លាំង​ពេក​៖ ​ត្រូវ​ចងចាំ​ថា ​ស្ថានការណ៍​តែង​មាន​ការ​ប្រែប្រួល​ពី​មួយ​ថ្ងៃ​មួយ​ថ្ងៃ​ ដូច្នេះ​ហើយ​វា​ទាម​ទា​ឲ្យ​មនុស្ស​ចេះ​យល់​ពី​កាលៈទេសៈ ​​ហើយ​អាច​បត់បែន​ខ្លួន​ឲ្យ​ទាន់​សភាពការណ៍​។ ​ការ​ធ្វើ​បែបនេះ ​អាច​ជួយ​​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​បញ្ចៀស​នូវ​ការ​បង់ខាត​ ​ឬ ​ហានិភ័យ​ផ្សេងៗ​​បាន​។
៥) ​​ព្យាយាម​គិត​អ្វី​ដែល​ល្អ​ៗ៖ ត្រូវ​ចាំ​ថា​ ​អ្វីៗ​សុទ្ធតែ​​អាច​ទៅ​រួច​ទាំង​អស់ ​ប្រសិនបើ​អ្នក​គិត​ថា ទៅ​រួច។ ប៉ុន្តែ​អ្នក​នឹង​ចាញ់​មុន​ពេល​ប្រកួត​ ​​ប្រសិនបើ​គិត​ថា ​​​ធ្វើ​មិន​កើត។ ​ដូច្នេះ​ហើយ ​ត្រូវ​ព្យាយាម​​រក្សា​គំនិត​សុទិដ្ឋិនិយម​ជាប្រចាំ​ ​ដើម្បី​លើក​ទឹកចិត្ត​ខ្លួន​ឯង​ ក្នុង​ការ​ដើរ​ឆ្ពោះ​​ទៅ​រក​វិថី​​ជោគជ័យ​នៃ​ការ​ធ្វើ​អាជីវកម្ម​៕
​​ដោយ​៖ អ៊ុន ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930