អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិធី​ទាំង​ ៦​យ៉ាង​ដើម្បី​រក្សា​បុគ្គលិក​ល្អ​​​​​ឲ្យ​​នៅ​ធ្វើ​ការ​​​​យូរ​​អង្វែង​

វិធី​ទាំង​ ៦​យ៉ាង​ដើម្បី​រក្សា​បុគ្គលិក​ល្អ​​​​​ឲ្យ​​នៅ​ធ្វើ​ការ​​​​យូរ​​អង្វែង​

វិធី​ទាំង​៦​យ៉ាង​ដើម្បី​រក្សា​បុគ្គលិក​ល្អ​​​​​ឲ្យ​​នៅ​ធ្វើ​ការ​​​​យូរ​​អង្វែង​

ប្រ​ភព៖​​

បុគ្គលិក​ក្រុមហ៊ុន​​គឺ​ពិត​ជា​ស្នូល​​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន។ ដូច​នេះ​យើង​ត្រូវ​សិក្សា​ពី​គន្លឹះ​​ជា​ច្រើន​​ទៀត​ដើម្បី​រក្សា​ទុក​នូវ​បុគ្គលិក​ល្អ​រួម​មាន ៖ ​
១) ផ្ដល់​តំណែង​ដ៏​សាក​​សម​​អោយ​គាត់៖ អ្នក​ត្រូវ​ចេះ​ចងចាំ​​អំពី​​ភាព​ជោគជ័យ​​ដែល​បុគ្គលិក​អ្នក​បាន​ធ្វើ​។ ​ហើយ​ត្រូវ​ចេះ​សរសើរ​ក៏​ដូច​ជា​ជួយ​​លើក​ទឹក​ចិត្ត​គេ​ដើម្បី​​​បន្ត​នូវ​សកម្មភាព​ទាំង​នោះ​ទៀត ​។
២) ​ផ្ដល់​ប្រាក់​ខែ​ខ្ពស់​បន្តិច ៖ ដើម្បី​ជួល​ឬ​រក្សា​បុគ្គលិក​ល្អ​ៗ​ទុក​គប្បី​យើង​ផ្ដល់​ប្រាក់ខែ​មួយ​ដែល​ពួក​គេ​ពេញ​ចិត្ត។ យើង​គួរ​ដំឡើង​​​ប្រាក់​ខែ​ ដល់​បុគ្គលិក​ទាំង​នោះ​​អោយ​លើស​ពី​តម្លៃ​ទី​ផ្សារ​។
៣) លើក​ទឹកចិត្ត​អោយ​មាន​គំនិត​ឆ្នៃ​ប្រឌិត​៖ នេះ​ជា​ការ​អនុវត្ត​សម្រាប់​​ផ្លាស់​ប្ដូរ​នៅ​ពេល​អនាគត។ ផ្ដល់​ពេលវេលា​​និង​ធនធាន​ខ្លះ​ៗ​​សម្រាប់​បុគ្គលិក​ទាំង​នោះ​​សម្រាប់​ស្វែងរក​គំនិត​ថ្មីៗ​។
៤) ​កម្ចាត់​បុគ្គលិក​មិន​ល្អ​ចេញ​៖ ពេល​ខ្លះ​អ្នក​មិន​អាច​ទុក​បុគ្គលិក​ខ្ជិល​ៗ​អោយ​នូវ​ជិត​បុគ្គលិក​ដែល​​​ឧស្សាហ​ ​ព្យាយាម​បាន​ទេ​។ បុគ្គលិក​ល្អ​ត្រូវ​ធ្វើ​ការ​ តែ​ជាមួយ​បុគ្គលិក​ល្អ​ដូច​គ្នា ទើប​ទទួល​បាន​ជោគជ័យ។
៥) ដោះស្រាយ​បញ្ហា​​ជាមួយ​គ្នា៖ គួរ​មាន​ពេល​ខ្លះ​ជួប​ប្រជុំ​គ្នា​ជា​ក្រុម​ហើយ​លើក​ឡើង​ពី​បញ្ហា​របស់​ក្រុមហ៊ុន​​រួច​រួម​គ្នា​ស្វែង​រក​ដំណោះស្រាយ​ជុំ​គ្នា​។
៦) ​ផ្ដល់​សេរីភាព​​៖ ​ពួក​គេ​អាច​នឹង​ធ្វើ​ការ​បាន​ល្អ​បំផុត​នៅ​ពេល​អ្នក​​គ្មាន​នរណា​​ម្នាក់​នៅ​ចាំ​ឃ្លាំ​មើល ៕
​​ប្រែ​សម្រួល៖ ​ព្រំ​ ​សុវណ្ណកណ្ណិកា
​ប្រភព៖ ​www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031