អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

ប្រ​ភព៖​​

​ថ្វីត្បិត​តែ​ការងារ​គឺ​ពិត​ជា​សំខាន់​សម្រាប់​ ​មនុស្ស​គ្រប់គ្នា​ ​​ប៉ុន្តែ​​ទម្លាប់​ការងារ​អាក្រក់​មួយ​ចំនួន ​​​​ក៏​កំពុង​តែ​បំផ្លាញ​សុខភាព​របស់​អ្នក​ដែរ​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ ចំពោះ​សុខ​ភាព​របស់​ខ្លួន​ ​ដើម្បី​ធានា​ថា​​​ ​លុយ​ដែល​បាន​មក​នោះ ​មិន​មែន​សម្រាប់​តែ​យក​ទៅ​​ព្យាបាល​ជំងឺ​។

​ខាងក្រោម​នេះ ​ជា​ទម្លាក់​​អាក្រក់​៤​យ៉ាង​ ដែល​គួរ​ជៀសវាង​៖​​
១) ​ធ្វើ​ការ​លើស​ម៉ោង​ហួសហេតុ​​៖ ​ចំពោះ​អ្នក​ដែល​ស្រលាញ់​ការងារ​ ​​គឺ​ពិត​ជា​មិន​ចង់​ទុក​កិច្ចការ​ទាំង​នោះ​នៅ​ពាក់​កណ្ដាល​ទី​​នោះ​ឡើយ ​ពោល​គឺ​តែង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចប់​វា​ ​ឲ្យ​បាន​ឆាប់​។ ​​ទោះ​បីជា ​នេះ​ជា​​ចំណុច​ល្អ​​មួយ​ក្តី​ ​ប៉ុន្តែ​សូម​កុំ​ព្យាយាម​បំពេញ​ការងារ​លើស​ម៉ោង​ហួសហេតុ​ខ្លាំង​ពេក​ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​លោក​អ្នក​ចុះ​ខ្សោយ ​ហើយ​អាច​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត។
២) ​​អង្គុយ​​​តែ​មួយ​កន្លែង​យូរ​ពេក​៖ ​ការ​អង្គុយ​ធ្វើការ​តែ​មួយ​កន្លែង​ ​គឺ​មិន​មែន​ជា​រឿង​ល្អ​នោះ​ឡើយ​សម្រាប់​ ​សុខ​ភាព​​​ ​ជា​ពិសេស​ផ្នែក​សាច់ដុំ​ ​និង ​ភ្នែក​។ ​​នេះ​បើ​តាម​ការ​សិក្សា​របស់​​សមាគម​​​នៃ​ការ​ព្យាបាល​​បញ្ហា​សន្លាក់​ដោយ​ចលនា​​​អាមេរិក​​​។
៣) ​​ធ្វើ​ការ​ជា​មួយ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​៖ ​​ជា​ធម្មតា​ទេ ​​នៅ​ពេល​ធ្វើ​ការ​​អ្វី​​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នោះ ​វា​តែង​ផ្ដល់​នូវ​ភាព​តានតឹង​ជា​ប្រចាំ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ​​តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ ​​​ការ​ស៊ូ​ទ្រាំ​ជាមួយ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នេះ ​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ខ្លាំង​ផង​ដែរ​។ ​បើ​ផ្នែក​តាម​ការ​សិក្សា​របស់​​ទស្សនាវដ្ដីHuman Relations ​ ​បាន​​ឲ្យ​ដឹង​ថា ​បុគ្គលិក​ណា​ដែល​កំពុង​ធ្វើ​ការ​នៅ​ស្ថាប័ន​ ​ឬ ​​​ជា​មួយ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ ​គឺ​ប្រឈម​នឹង​​បញ្ហា​​ផ្លូវ​ចិត្ត​ជាច្រើន ​​ដែល​បណ្ដាល​ឲ្យ​អស់កម្លាំង​ល្ហិតល្ហៃ ​និង ​តប់ប្រមល់​ខ្លាំង​ក្នុង​ចិត្ត​។
៤) ​​ធ្វើ​ការ​ដោយ​មិន​​គិត​ពេល​សម្រាក​៖ ​​កុំ​ថា​ឡើយ​រាងកាយ​ និង ខួរក្បាល​របស់​មនុស្ស​ ​សូម្បី​តែ​​គ្រឿង​ម៉ាស៊ីន​ក៏​ត្រូវ​ការ​ពេលវេលា​សមស្រប​ដើម្បី​សម្រាក​បន្តិច​​ដែរ ​​មុន​ពេល​​ធ្វើការ​បន្ត​ទៀត​។ ​​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើការ​ ​ដោយ​មិន​​ព្រម​​សម្រាក​ ​​ជា​ពិសេស​សម្រាក​ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នោះ ​​គឺ​ប្រឈម​នឹង​បញ្ហា​​ជាច្រើន ​ជា​ពិសេស​នោះ​ភាព​តានតឹង​​​ និង តប់ប្រមល់​។ ​​ដូច្នេះ​ហើយ​ជម្រើស​ល្អ ​គួរ​តែ​ព្យាយាម​សម្រាក​​​​ឲ្យ​ទៀងទាត់ ​​​ឬ ​អាច​គេង​មួយ​ស្រលេត​​នៅ​ពេល​ថ្ងៃ​​ដើម្បី​ប្រមូល​ថាមពល​ឡើង​វិញ​ ​​មុន​ពេល​ចាប់​ផ្ដើម​ការងារ​បន្ត​ទៀត​៕
​ដោយ​៖ អ៊ុន ​ភក្តី​
​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031