អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​យ៉ាង​សម្បើម​​​​ ៥​ឆ្នាំ​ទៀត

​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​ នឹង​ផ្លាស់​ប្ដូរ​ពិភពលោក​យ៉ាង​សម្បើម​​​​ ៥​ឆ្នាំ​ទៀត

យន្តហោះគ្មានមនុស្សបើកដឹកទំនិញ របស់ក្រុមហ៊ុនAmazon

ប្រ​ភព៖​​ mashable.com

ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) កំពុងទទួលបានការពេញនិយមមិនថានៅប្រទេសជឿនលឿន ឬនៅប្រទេសកំពុងអភិវឌ្ឍន៍ទេ។ សូម្បីតែនៅប្រទេសកម្ពុជា ក៏បច្ចេកវិទ្យានេះកំពុងទទួលបានការពេញនិយមបណ្ដើរៗហើយដែរ។

យន្តហោះនេះត្រូវបានប្រើប្រាស់នៅក្នុងវិស័យធំៗ បួនគឺ កសិកម្ម គ្រប់គ្រងដែនដី ថាមពល និងសំណង់នាពេលកន្លងមក។ ស្ថាប័ន BI Intelligence បានធ្វើការវិភាគ និងចេញរបាយការណ៍ កម្រាស់ ៣២ទំព័រស្ដីពីឱកាសនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូននៅក្នុងវិស័យពាណិជ្ជកម្ម។
ខ្លឹមសារសំខាន់ៗនោះគឺ ៖
១) ទីផ្សារយន្តហោះប្រភេទនេះនឹងរីកបន្ថែមទៀតនៅក្នុង វិស័យ កសិកម្ម ថាមពល ទឹក រ៉ែ សំណង់ អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ និងថតភាពយន្ត។
២) បម្រាប់បម្រាស់ភាគច្រើន គឺក្នុងវិស័យអាជីវកម្ម ពោលគឺងាកចេញពីវិស័យយោធា។ អត្រាកំណើនប្រចាំឆ្នាំតាមការព្យាករណ៍ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ គឺនឹងកើនឡើងក្នុងអត្រា ១៩% ខណៈបម្រើក្នុងវិស័យយោធានឹងមានកំណើន ៥%។
៣) ការប្រើប្រាស់សម្រាប់វិស័យដឹកជញ្ជូនទំនិញ គឺមិនមែនជាគោលដៅចម្បងនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានេះទេ។
៤) សហរដ្ឋអាមេរិកនឹងចេញច្បាប់កំណត់លើការប្រើប្រាស់យន្តហោះដ្រូននេះ។
៥) ការផលិតយានគ្មានមនុស្សបើកកំពុងរីកសាយភាពចេញពីសហរដ្ឋអាមេរិក។ បច្ចុប្បន្នមានក្រុមហ៊ុននៅស្វីស កាណាដា ស៊ុយអែត ចិន និងកូរ៉េខាងត្បូង កំពុងសម្រុកផលិត។
៦) ខាងក្រោមនេះ គឺជាគម្រោងថវិកាវិនិយោគលើកម្មវិធីផ្នែកគ្រឿងទុន និងគ្រឿងរឹងនៃបច្ចេកវិទ្យាយានគ្មានមនុស្សបើកនេះ៖

Untitled

ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728