អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > John C. Mexwell ៖ទម្លាប់​ទាំង ​​៥ យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ល្អ

John C. Mexwell ៖ទម្លាប់​ទាំង ​​៥ យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ល្អ

ប្រ​ភព៖​​ www.capital-moments.com

ពេលខ្លះអ្នកនឹងមានអារម្មណ៍ធុញមិនថា អ្នកមានអារម្មណ៍ចង់ធ្វើការងារខ្លាំងប៉ុណ្ណាក៏ដោយ។ ការងារមានរយៈពេលវែង ហើយការងារលំបាក។ ដើម្បីប្រឆាំងនឹងការលំបាក លោកអ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោម៖

១) ប្រយ័ត្នសម្ដីរបស់អ្នក៖ ប្រសិនជាអ្នកនៅចងចាំថ្ងៃដែលអ្នកមិនសប្បាយចិត្ត អ្នកនឹងនឹកឃើញរាល់ពាក្យអវិជ្ជមានដែលអ្នកបាននិយាយចេញមក។ អ្នកអាចនឹងពោលពាក្យដូចជា៖ ខ្ញុំមិនគួរធ្វើវាទេ។ល។ នៅពេលអ្នកទម្លាប់ខ្លួនឯងនិយាយនូវពាក្យវិជ្ជមាន អ្នកបានហាមហាត់នូវគំនិតដែលធ្វើអាចអន់ចិត្ត។

២) គ្រប់គ្រងពេលវេលា៖ អ្វីដែលអ្នកមិនត្រូវភ្លេចនោះគឺប្រតិទិន។ អ្នកមានការប្រជុំ កិច្ចការដែលត្រូវធ្វើនិងកិច្ចការផ្សេងៗជាច្រើន។ ប្រសិនជាអ្នកមិនចេះប្រើប្រាស់ប្រតិទិនឲបានល្អទេ លទ្ធផលអាក្រក់អាចនឹងកើតឡើង។

៣) កំណត់ល្បឿនរបស់អ្នក៖ ប្រសិនជាអ្នកចង់ឲជំនួញរបស់អ្នកជោគជ័យ អ្នកខ្លួនឯងក៏ត្រូវរីកចម្រើនដែរ។ អ្នកអាចអានសៀវភៅ ទៅសន្និសីទឬសិក្ខាសាលា។ មិនថាអ្នកធ្វើអ្វីទេ អ្នកត្រូវប្រាកដថាអ្នករីកចម្រើនជាងមុន ភាពជោគជ័យនឹងរត់រកអ្នកតាមក្រោយ។

៤) រក្សាទំនាក់ទំនង៖ អ្នកជំនួញខ្លះចូលចិត្តនៅឬធ្វើការតែឯង។ ជីវិតជាអ្នកជំនួញអាចនឹងមានការធុញទ្រាន់។ អ្នកត្រូវរកវិធីទំនាក់ទំនងជាមួយអ្នកដទៃ។

៥) ជប់លៀង៖ មនុស្សខ្លះ ក្រោយពីសម្រេចគោលបំណងមួយហើយ ពួកគាត់ទៅផ្ដោតលើក្តីសុបិនមួយទៀត ដោយមិនគិតពីការផ្តល់រង្វាន់ឬការលើកទឹកចិត្តដល់ខ្លួនឯង។ វាមិនចាំបាច់ធំដុំនោះទេ អ្នកគ្រាន់តែអញ្ជើញគ្រួសារអ្នកទៅញុាំអីតិចតួចក៏បាន៕

ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30