លោក​ ​​ស្ទីវ ចបស៍​ (​Steve Jobs)​៖ ជីវិត​ខ្លី​ណាស់​ ​​សូម​កុំ​រស់​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ!

ផ្សាយចេញ ៖ 02-Aug-2016 6:45 am

ប្រ​ភព៖​​ historythings.com

លោក ស្ទីវ ចបស៍ (Steve Jobs) គឺជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនApple ដ៏ល្បីល្បាញរបស់អាមេរិក។ លោកធ្លាប់បានលើកជាគតិថា៖«ជីវិតខ្លីណាស់ សូមកុំរស់នៅក្នុងជីវិតអ្នកដទៃ» ដែលឃ្លានេះចង់បញ្ជាក់ប្រាប់មនុស្សទូទៅថា ត្រូវតែរស់ក្នុងជីវិតដែលខ្លួនចង់បាន ពោលគឺត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត និង គិតថា វាត្រឹមត្រូវសម្រាប់ជីវិតរបស់ខ្លួន។ បើមិនដូច្នោះទេ នោះនឹងមានវិប្បដិសារីមិនខាន ក៏ព្រោះតែក្នុងមួយជីវិតមិនបានធ្វើអ្វីតាមការយល់ឃើញរបស់ខ្លួន ដោយព្យាយាមធ្វើតាមតែការចង់បានរបស់អ្នកដទៃ ដូច្នេះគ្មានឡើយពាក្យថា សេចក្ដីសុខ ឬ សុភមង្គល៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared