​ស្តាប់​ដំបូន្មាន​របស់​មហាសេដ្ឋី​រៀន​មិន​ចប់​សាលា​​៤​រូប​នេះ​ហើយ​ ​អាច​ធ្វើ​ឲ្យ​និស្សិត​រៀន​មហាវិទ្យាល័យ​ស្រងាកចិត្ត​​

ផ្សាយចេញ ៖ 16-Dec-2016 7:02 am

១.មហាសេដ្ឋី Dustin Moskovitz ស្ថាបនិករួមរបស់ក្រុមហ៊ុន Facebook

ខុសពីនិស្សិតទូទៅដែលប៉ងចង់រៀនសាលាថ្លៃៗ ឬ សាលាល្អៗដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួននោះ មហាសេដ្ឋី ៤ រូបនេះដែលធ្លាប់មានប្រវត្តិរៀនមិនចប់សាលា បែរជាលើកឡើងនូវដំបូន្មានជោគជ័យផ្ទាល់ខ្លួនមួយដែលពួកគេធ្លាប់បានឆ្លងកាត់នៅក្នុងជីវិតប្រចាំថ្ងៃ។ តោះ! ចូលមកអានស្វែងយល់ទាំងអស់គ្នាថាតើ កំពូលអ្នកមានទាំងនេះ ផ្តល់ដំបូន្មានអ្វីខ្លះដែលគួរយកគំរូបាន?


១.មហាសេដ្ឋី Dustin Moskovitz ស្ថាបនិករួមរបស់ក្រុមហ៊ុន Facebook

មហាសេដ្ឋីវ័យក្មេងរូបនេះបាននិយាយដូច្នេះថា៖«បើបើកក្រុមហ៊ុន Facebook មិនជោគជ័យនៅពេលដែលលោកបានទៅចូលហ៊ុនជាមួយ Mak Zuckerberg ទេនោះ លោកអាចនឹងត្រឡប់ទៅរៀននៅ Harvard វិញ»។ លោកបន្តថា កាលនោះ ការបោះបង់សាលា ពិតជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់។ ក៏ប៉ុន្តែពេលនេះទើបដឹងថា វាគ្មានអ្វីគួរឲ្យខ្លាចបន្តិចសោះឡើយ។


២.មហាសេដ្ឋី Phil Ruffin ប្រធានក្រុមហ៊ុន Treasure Island Casinos

មហាសេដ្ឋីអាមេរិក Ruffin បានមានប្រសាសន៍ដូច្នេះថា៖« អ្នកចង់មានមែនទេ? បើចង់មានដាក់ពាក្យឈប់ធ្វើការឲ្យគេទៅ។ កុំធ្វើការឲ្យអ្នកណាម្នាក់ឲ្យសោះ ហើយងាកមករកស៊ីដោយខ្លួនឯងវិញ។ ខ្ញុំមិនដែលឃើញអ្នកណារកលុយបានច្រើនដោយសារតែធ្វើការឲ្យគេនោះទេ»



៣. មហាសេដ្ឋី John Paul DeJoria ស្ថាបនិកក្រុមហ៊ុន  Paul Michell Systems

ចំពោះមហាសេដ្ឋីអាមេរិក John Paul DeJoria បានផ្តល់ដំបូន្មានដូច្នេះថា៖« គ្រាន់តែឈានជើងដើរទៅក្រៅ ខ្ញុំអាចធ្វើជាអ្នកជំនាញផ្នែកលក់ ឬ អ្នកជំនាញទីផ្សារបានដោយមិនបាច់ទៅរៀនសាលានោះទេ។ នេះដោយសារថា នៅកន្លែងហាងលក់ទំនិញទាំងនោះសុទ្ធតែបានបង្ហាញខ្ញុំថា ខ្ញុំគួរលក់អ្វី? បើកហាងអ្វី?»


0


៤.មហាសេដ្ឋី Sean Parker អតីតប្រធានក្រុមហ៊ុន Facebook

មហាសេដ្ឋី Sean Parker បានលើកឡើងដូច្នេះថា៖«នៅពេលដែលចំណេះដឹង អាចរកបាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោកយើងនេះ ការអប់រំក្នុងប្រព័ន្ធ ឬ ក្នុងសាលា មើលទៅវាហាក់បីដូចជាលែងសំខាន់ទៀតហើយ។ អ្នកទាំងអស់គ្នាគួរដឹងថា ចង់ធ្វើជាជោគជ័យ ឬ សហគ្រិនដ៏មានឥទ្ធិពលមួយរូបក្នុងសម័យនេះ អ្នកត្រូវផ្តើមចេញពីភាពសស្រាក់សស្រាំក្នុងការស្រាវជ្រាវស្វែងរកចំណេះដឹងដោយខ្លួនឯងវិញ»


9


ប្រភព៖ Forbes 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared