អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​វិធី​សាស្ត្រ​​ ១០​យ៉ាង​​​​​ អាច​​សង្គ្រោះ​អ្នក​ឱ្យ​នៅ​​​រស់​រាន​​​មាន​ជីវិត​ក្នុង​​ករណី​​យន្តហោះ​​ធ្លាក់​

​វិធី​សាស្ត្រ​​ ១០​យ៉ាង​​​​​ អាច​​សង្គ្រោះ​អ្នក​ឱ្យ​នៅ​​​រស់​រាន​​​មាន​ជីវិត​ក្នុង​​ករណី​​យន្តហោះ​​ធ្លាក់​

នៅពេលធ្លាក់យន្តហោះម្ដងៗ ពិតណាស់ថា កម្រមានមនុស្សនៅរស់រានមានជីវិតណាស់។ ទោះជាបែបនេះក្ដី គេត្រូវទទួលស្គាល់ថា ពិតជាមានអ្នកនៅរស់រានមានជីវិតក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនាពេលកន្លងមក។ ជាក់ស្ដែង ដូចជាការធ្លាក់យន្តហោះមួយចំនួននាពេលកន្លងមក ក៏មានអ្នកនៅរស់រានមានជីវិតដែរ។ តើមានមូលហេតុអ្វីបានជាមានអ្នកដំណើរមួយចំនួននៅរស់ ហើយមួយចំនួនធំស្លាប់ពេលធ្លាក់យន្តហោះ?

ខាងក្រោមនេះ គឺជាគំនិតមួយចំនួនដែលលោកអ្នកគួរគិត មុននឹងធ្វើដំណើរតាមយន្តហោះផ្អែកតាមបទពិសោធន៍អ្នករស់រានមានជីវិតមួយចំនួនពីឧបទ្ទវហេតុធ្លាក់យន្តហោះដែលចងក្រង និងចុះផ្សាយដោយសារព័ត៌មាន CNN កាលពីពេលកន្លងទៅ។

១) ជ្រើសរើសកៅអី ៖
អ្នកជំនាញយល់ឃើញខុសៗគ្នាអំពីចំណុចនេះ។ អ្នកខ្លះលើកឡើងថា ប្រសិនជាអង្គុយនៅកៅអីប្រាំជួរនៅតំបន់ទ្វាចេញក្នុងគ្រាអាសន្ន (five rows of emergency exit) អ្នកដំណើរអាចនៅមានឱកាសច្រើនជាងអ្នកអង្គុយនៅកន្លែងផ្សេងក្នុងការរស់រានមានជីវិតបើសិនយន្តហោះធ្លាក់។ ដោយឡែក អ្នកជំនាញផ្នែកសុវត្ថិភាពកាបីនយន្តហោះខាងមុខ (pilot cabin) នៃអាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក (US. FAA) លោក Cynthia Corbett បានថ្លែងដូច្នេះថា ៖ «គ្មានកន្លែងណាមួយនៅលើយន្តហោះសុវត្ថិភាពនោះទេ»។
២) ស្ដាប់ការណែនាំអំពីសុវត្ថិភាព (Listen to the safety talk)៖ អ្នកខ្លះធុញទ្រាន់នៅពេលឮដដែលអំពីការណែនាំសុវត្ថិភាព។ មិនថាការពន្យល់ធ្វើឡើងជាវីដេអូ ឬដោយបុគ្គលិកនៅលើយន្តហោះនោះទេ លោកអ្នកគួរតែស្ដាប់ដោយយកចិត្តទុកដាក់ ជាពិសេសព័ត៌មានសំខាន់ៗមួយចំនួននៅពេលយន្តហោះបន្ទាបខ្លួនជាដើម។
៣) អានក្រដាសណែនាំអំពីសុវត្ថិភាព (Read the safety card)៖ លោកអ្នកមានដឹងទេថា យន្តហោះរបស់ក្រុមហ៊ុនមួយចំនួនមានដាក់សេចក្តីណែនាំពីសុវត្ថិភាពនៅកន្ត្រកកៅអីខាងមុខអ្នកផ្នែកខាងក្រោយ? ចូរគិតអំពីវាឡើងវិញ។ ត្រូវអានវាឱ្យគ្រប់សព្វ។ ក្រដាសនោះនឹងបង្ហាញព័ត៌មានសំខាន់ៗជាច្រើនសម្រាប់អ្នក។
៤) ដឹងពីរបៀបអង្គុយ Brace Position ហើយឬនៅ?
លោកអ្នកមានដឹងថាអ្វីទៅជា Brace Position? ធ្លាប់បានសាកល្បងហើយមែនទេ? ជួនកាលអ្នកដំណើរមានពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដើម្បីធ្វើបែបនេះ។ ប្រសិនបើបុគ្គលិកនៅលើយន្តហោះឱ្យអ្នកដំណើរអង្គុយក្នុងស្ថានភាព Brace Position (ឱនក្បាលចុះដល់ជង្គង់ដោយដាក់ដៃលើក្បាលទាំងពីរ ឬទប់ជាមួយជង្គង់ ឬឱនក្បាលបន្តិច ឬដាក់ផ្ទៃមុខយកដៃជួយទប់នឹងកៅអីខាងមុខ សូមមើលរូប)។
៥) ដឹងពីទ្វាចេញក្នុងគ្រាអាសន្ន (Be aware of the exits)
លោកអ្នកត្រូវគិតទុក ឬមានផែនការសម្រាប់ការចាកចេញតាមទ្វាគ្រាអាសន្ន។ អ្នកទៅម្នាក់ឯង? អ្នកទៅជាមួយកូនតូចៗ? អ្នកជំនាញលើកឡើងថា ដើម្បីត្រៀមខ្លួនចាកចេញតាមទ្វាគ្រាអាសន្ន លោកអ្នកត្រូវរាប់ចំនួនកៅអីពីកន្លែងដែលលោកអ្នកអង្គុយដល់ទីតាំងនៃទ្វាចេញគ្រាអាសន្នមុនពេលដែលយន្តហោះហោះឡើង។ ធ្វើបែបនេះលោកអ្នកដឹងពីទីតាំងច្បាស់ និងត្រៀមខ្លួនបានល្អក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ហើយយន្តហោះចុះចតជាបន្ទាន់។
៦) ត្រូវចេញឱ្យលឿន (Move quickly)
អ្នកដំណើរមានពេលតែប្រមាណ ៩០វិនាទីប៉ុណ្ណោះ ដើម្បីចាកចេញពីយន្តហោះក្នុងករណីយន្តហោះធ្លាក់។ នេះបើយោងតាមការបញ្ជាក់ពីលោក Ben Sherwood អ្នកនិពន្ធសៀវភៅផ្នែកអាកាសចរណ៍លក់ដាច់បំផុត “The Survivor’s Club.”ដែលលោកបម្រើការងារឱ្យកាសែត The New York Times។ ពេលយន្តហោះធ្លាក់ នឹងអាចមានអគ្គីភ័យ ផ្សែង (យន្តហោះផ្ទុះ) ឬក៏មានទឹក ដូច្នេះពេលវេលា ៩០វិនាទីជាពេលដែលល្អបំផុតដើម្បីចេញពីយន្តហោះមុនពេលដែលស្ថានភាពនៅលើយន្តហោះកាន់តែធ្ងន់ធ្ងរ។
៧) យកចិត្តទុកដាក់ពេលយន្តហោះហោះឡើង ឬចុះចត (Be aware during takeoffs and landings)
ផ្អែកតាមស្ថិតិ យន្តហោះធ្លាក់ភាគច្រើនបន្ទាប់ពីហោះឡើងបានបន្តិច និងមុនពេលចុះចត។ ដូច្នេះលោកអ្នកត្រូវដឹង និងតាមដានស្ថានភាពនៅលើយន្តហោះនៅពេលហោះឡើង និងមុនពេលចុះចត។ លោកអ្នកអាចញ៉ាំភេសជ្ជៈបន្តិច (alcoholic beverage) មុនពេលយន្តហោះហោះឡើង ឬចុះចត គឺល្អជាងលោកអ្នកគេងក្នុងអំឡុងពេលនេះ។ ត្រូវចាំថា អំឡុងពេលនេះលោកអ្នកត្រូវយកចិត្តទុកដាក់មើលស្ថានភាពយន្តហោះ (pay attention) បំផុត។
៨) ជ្រើសរើសកៅអីនៅកន្លែងស្រួលចេញ (Stay fit)
ពេលខ្លះបើអ្នកអង្គុយខ្មែរមនុស្សធាត់ ឬមនុស្សដែលមានដំណើរយឺត មិនអាចចាកចេញទាន់ពេលវេលានោះទេពេលមានការជម្លៀសក្នុងគ្រាអាសន្ន (ជម្លៀសចេញពេលយន្តហោះជួបបញ្ហាចុះចត)។ ត្រូវមើលស្ថានភាពនេះបើអង្គុយក្បែរមនុស្សធាត់ អ្នកគួរតែចេញតាមវិធីណា។
៩) ត្រូវពិនិត្យមើលចំណាត់ថ្នាក់សុវត្ថិភាពក្រុមហ៊ុនយន្តហោះដែលលោកអ្នកជិះ
លោកអ្នកត្រូវដឹងថា យន្តហោះក្រុមហ៊ុនណាមួយមានចំណាត់ថ្នាក់សុវត្ថិភាពអន់ជាងគេក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនអាកាសចរណ៍។ មានប្រភពជាច្រើនដែលវាយតម្លៃចំណាត់ថ្នាក់សុវត្ថិភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះបាន។ ដូច្នេះលោកអ្នកមិនគួរជិះយន្តហោះក្រុមហ៊ុនដែលមានចំណាត់ថ្នាក់សុវត្ថិភាព (Safety record) អន់ជាងគេនោះទេ ទោះបីតម្លៃសំបុត្រធូរថ្លៃយ៉ាងណាក្ដី។
១០) សំលៀកបំពាក់ក៏ជាផ្នែកមួយសំខាន់ណាស់ដែរ
លោកអ្នកមិនគួរពាក់ស្បែកជើងមានកែងចោទខ្ពស់ ឬស្បែកជើងផ្ទាត់ ឬខោខ្លីនោះទេ។ លោកអ្នកត្រូវស្លៀកពាក់សំលៀកបំពាក់ណាដែលអំណោយផល និងធ្វើឱ្យលោកអ្នកអាចចាកចេញបានលឿន ឬរត់ចេញពីយន្តហោះបានលឿន។ បើស្លៀកពាក់រញ៉េរញ៉ៃ លោកអ្នកច្បាស់ថាលោកនឹងមិនរហ័សរហួនអាចចេញពីយន្តហោះបានទាន់ពេលឡើយ៕

ដោយ៖ សីហា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930