អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហាសេដ្ឋី​ចិន​លោក​ ចេក​ ម៉ា៖ «​រឿង​សំខាន់​បំផុត​ដែល​អ្នក​គួរ​មាន​ គឺ​ការ​អត់ធ្មត់»

មហាសេដ្ឋី​ចិន​លោក​ ចេក​ ម៉ា៖ «​រឿង​សំខាន់​បំផុត​ដែល​អ្នក​គួរ​មាន​ គឺ​ការ​អត់ធ្មត់»

ប្រ​ភព៖​​ Forbes

បើថា មនុស្សមានចំណេះដឹង និង ភាពវៃឆ្លាតប៉ុណ្ណានោះទេ ការសម្រេចភាពជោគជ័យគឺមិនងាយនឹងកើតឡើងឡើយ ប្រសិនបើពួកគេខ្វះការអត់ធ្មត់។ ការអត់ធ្មត់ គឺជាចំណុចសំខាន់បំផុត សម្រាប់មនុស្សគ្រប់គ្នា ហើយក៏ជាចំណុចដែលគ្រប់គ្នាពិបាកក្នុងការធ្វើផងដែរ ក្នុងស្ថានភាពមួយចំនួន។

បើតាម មហាសេដ្ឋីចិនលោក ចេក ម៉ា បានផ្ដល់ជាគំនិតមួយថា៖ «រឿងសំខាន់បំផុតដែលអ្នកគួរមាន គឺការអត់ធ្មត់»។ មហាសេដ្ឋីចិនរូបនេះ ចង់បញ្ជាក់ថា មនុស្សដែលគ្មានការអត់ធ្មត់ គឺមិនងាយនឹងសម្រេចកិច្ចការធំបាននោះឡើយ ព្រោះកិច្ចការធំក៏ត្រូវទាមទារឲ្យមនុស្សមានការអត់ធ្មត់ធំដែរ បើមិនដូច្នោះទេ ពួកគេប្រាកដជា សម្រេចចិត្តបោះបង់ចោលមិនខាន។

ជាក់ស្តែកក្នុងជីវិតជំនួញរបស់លោក ចេក ម៉ា ប្រសិនណាលោកគ្មានការអត់ធ្មត់ទេ ប្រហែលមិនអាចក្លាយជាមហាសេដ្ឋីនៃក្រុមហ៊ុនAlibaba ដូចបច្ចុប្បន្ននោះទេ ព្រោះដំណាក់កាលដំបូងៗនៃការដំណើរការក្រុមហ៊ុន លោកគ្មានទទួលបានចំណូលអ្វីជាដុំកំភួននោះទេ ប៉ុន្តែដោយសារការអត់ធ្មត់ ទើបធ្វើឲ្យលោកមានថ្ងៃនេះ។

មនុស្សជាច្រើនបានខិតខំធ្វើការយ៉ាងខ្លាំង ក្នុងគោលបំណងដើម្បីសម្រេចតាមការប្រាថ្នារបស់ខ្លួន ហើយករណីខ្លះពួកគេស្ទើរតែសម្រេចទៅហើយ ឬ អាចនិយាយបានថា ខ្វះតែមួយភាគរយទៀតដល់គោលដៅ តែដោយសារខ្វះការអត់ធ្មត់ ពួកគេក៏សម្រេចចិត្តបោះបង់ ដែលធ្វើឲ្យការខិតខំប្រឹងប្រែងកន្លងមកប្រែជាគ្មានន័យទាំងអស់។

ដូច្នេះហើយ នេះគឺជាមេរៀនសំខាន់មួយដែលអ្នកគួររៀនសូត្រឲ្យបាន។ ត្រូវព្យាយាមអត់ធ្មត់ ចំពោះកិច្ចការដែលអ្នកធ្វើ មានន័យថា បើដាក់ចិត្តថាធ្វើវាឲ្យ សូមកុំត្អូញត្អែរច្រើន ពោលគឺ ត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាព រហូតដល់ថ្ងៃដែលអ្នកជោគជ័យ៕

ដោយ៖ រតនា វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031