អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សុភាសិត​ក្រិក​៖ «​​​បណ្ណាល័យ​ គឺ​ជា​ឃ្លាំង​ឱសថ​សម្រាប់​ខួរក្បាល​»

សុភាសិត​ក្រិក​៖ «​​​បណ្ណាល័យ​ គឺ​ជា​ឃ្លាំង​ឱសថ​សម្រាប់​ខួរក្បាល​»

ប្រ​ភព៖​​ pixabay.com

អាហារគឺ មានពីរប្រភេទ គឺអាហារសម្រាប់រាងកាយ និង អាហារសម្រាប់ខួរក្បាល។ ទាំងរាងកាយ និង ខួរក្បាល គឺពិតជាត្រូវការអាហារ ព្រោះបើគ្មានអាហារនោះទេ ប្រាកដណាស់ថា ទាំងខួរក្បាល និងរាងកាយមិនអាចបំពេញមុខងារបានល្អនោះទេ។ ជាទូទៅមនុស្សគឺ គិតតែលើអាហារសម្រាប់រាងកាយ តែមិនសូវខ្វល់អំពីអាហារខួរក្បាលប៉ុន្មានទេ។ ដូច្នេះហើយ បានជាគិតអ្វីចេះតែមិនជោគជ័យ។

សុភាសិតក្រិកបានពោលថា៖ «បណ្ណាល័យ គឺជាឃ្លាំងឱសថសម្រាប់ខួរក្បាល»។ ជាការពិតណាស់បណ្ណាល័យ គឺជាឃ្លាំងសៀវភៅ និង ឯកសារជាច្រើនប្រភេទ ដែលជាប្រភពដ៏សំខាន់ ក្នុងការជួយពង្រឹងចំណេះដឹង និង ការស្រាវជ្រាវរបស់មនុស្ស។

ការអានគឺជា ស្ពានមួយដ៏សំខាន់ ដែលនាំឲ្យមនុស្សគ្រប់គ្នាឆ្លងផុតពីភាពអវិជ្ជា ឆ្ពោះទៅរកការអភិវឌ្ឍខ្លួន ដើម្បីប្រើប្រាស់វាឲ្យមានប្រយោជន៍ សម្រាប់ភាពជោគជ័យក្នុងជីវិត។ សម្រាប់មនុស្សដែលចូលចិត្តទទួលបានចំណេះដឹងល្អៗ ដើម្បីអភិវឌ្ឍខ្លួននោះ គឺពួកគេតែងចាត់ទុកបណ្ណាល័យ គឺជាកន្លែងដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ។

ដូច្នេះហើយ អ្នកត្រូវបណ្ដុះទម្លាប់ក្នុងការចូលទៅក្នុងបណ្ណាល័យ ដើម្បីស្រាវជ្រាវកិច្ចការផ្សេងៗ ដើម្បីក្លាយជាមនុស្សសម័យទំនើបដែលពោរពេញទៅដោយចំណេះដឹង និង ជំនាញ។ ត្រូវចាំថា បើអ្នកស្រលាញ់ការបណ្ណាល័យ គឺមានន័យថា អ្នកស្រលាញ់ «ការអភិវឌ្ឍខ្លួន»

ដោយ៖ រតនា វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

ក្រុម Hurricane A លើកពាន Tiger street Football Festival 2018 ប្រចាំមណ្ឌលព្រះសីហនុ

ការប្រគំតន្រ្តី Tiger Street Football Festival 2018 ធ្វើឲ្យកក្រើកក្រុងព្រះសីហនុ

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031