អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អ្នក​ប្រាជ្ញ​​​​ក្រិក​​ ​លោក​Sophocles៖ «​គ្មាន​ភាព​ជោគជ័យ​ណា​ ដែល​មិន​កើត​ចេញ​ពី​ការ​​ប្រឹងប្រែង​នោះ​ទេ​​»

​អ្នក​ប្រាជ្ញ​​​​ក្រិក​​ ​លោក​Sophocles៖ «​គ្មាន​ភាព​ជោគជ័យ​ណា​ ដែល​មិន​កើត​ចេញ​ពី​ការ​​ប្រឹងប្រែង​នោះ​ទេ​​»

ប្រ​ភព៖​​ Famous Authors

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ប្រាថ្នា​​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ​​អ្នក​ទាំង​នោះ​អាច​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ និង សាង​ភាព​អស្ចារ្យ​ក្នុង​ជីវិត​​បាន​នោះ​ទេ​។ ​​ចំពោះ​​អ្នក​ខ្លះ​​ ​តែង​ចង់​បាន​ភាព​ជោគជ័យ ​ប៉ុន្តែ​មិន​ដែល​ខិតខំ​ធ្វើ​ការ​​អ្វី​នោះ​ទេ​ អ៊ីចឹង​ហើយ​បាន​ជា​មិន​ដែល​ស្គាល់​អ្វី​ទៅ​ជា​ភាព​ជោគជ័យ​ក្នុង​ជីវិត​។

​បើ​តាម​​លោក​ Sophocles​អ្នក​ប្រាជ្ញ​​​​ក្រិក ​បាន​លើក​ឡើង​ថា​៖ «​គ្មាន​ភាព​ជោគជ័យ​ណា​ ដែល​មិន​កើត​ចេញ​ពី​ការ​ខិតខំ​យ៉ាង​លំបាក​នោះ​ទេ​»។ ​​ក្នុង​ន័យ​​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​បើ​​យើង​ចង់​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ ​គឺ​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​​លទ្ធភាព​​ ​ព្រោះ​​​​​រាល់​ភាព​ជោគជ័យ​​ទាំង​​អស់​ ​មិន​អាច​​កើត​ឡើង​តាមរយៈ​ការ​បន់ស្រន់​នោះ​ឡើយ ​ពោល​គឺ​​ត្រូវ​ចេញ​សកម្មភាព ​ហើយ​​ព្យាយាម​ធ្វើ​វា​ទោះបី​ជា​លំបាក​ និង ជួប​បញ្ហា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​។

​ដូច្នេះ​​ហើយ​ ​ត្រូវ​ធ្វើ​តាំង​ចិត្ត​ឲ្យ​មុតមាំ​ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​​​អ្នក​ចង់​បាន​ ​ហើយ​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​ ​នោះ​ភាគរយ​នៃ​ការ​ទទួល​បាន​ជោគជ័យ​គឺ​មាន​ខ្ពស់​ បើ​ធៀប​នឹង​ការ​ចាំ​តែ​អង្គុយ​បន់ស្រន់​ ​ឬ ប្រាថ្នា​នេះ​ប្រាថ្នា​នោះ​ ដោយ​គ្មាន​ចេញ​សកម្មភាព​អ្វី​ទាល់​តែ​សោះ​។ បើ​ធ្វើ​ទៅ​បរាជ័យ ​វា​មិន​មែន​ជា​រឿង​ចម្លែក​ ​ឬ ​រឿង​អាក្រក់​ខ្លាំង​ក្នុង​ជីវិត​នោះ​ទេ ​ព្រោះ​អ្នក​​អាច​រៀន​សូត្រ​បាន​យ៉ាង​ច្រើន​ពី​វា​៕
​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អាកប្បកិរិយា​ទាំង ​៥​យ៉ាង​របស់​អ្នក​ជំនួញ​ សេដ្ឋី​ពាន់​លានដែល​អ្នក​គួរ​រៀន​សូត្រ​តាម

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930