ប្រធានាធិបតី​អាមេរិក​លោក ​ហារី​ ទ្រូម៉ាន់​៖ ​«​ចង់​ដឹកនាំ​គេ​ ​ទាល់​តែ​​មាន​ឆន្ទៈ​ដើរ​ទៅមុខ​ម្នាក់​ឯង​» - Biz Khmer

ប្រធានាធិបតី​អាមេរិក​លោក ​ហារី​ ទ្រូម៉ាន់​៖ ​«​ចង់​ដឹកនាំ​គេ​ ​ទាល់​តែ​​មាន​ឆន្ទៈ​ដើរ​ទៅមុខ​ម្នាក់​ឯង​»

ផ្សាយចេញ ៖ 05-Jan-2017 6:26 am

ប្រ​ភព៖​​ pixabay.com

ក្នុង​​​ការ​រស់នៅ​ក្នុង​សង្គម​​ ​មាន​មនុស្ស​ពីរ​ប្រភេទ​ដែល​យើង​ជួប​ពោល​គឺ​​​ ​​អ្នក​​ដឹកនាំ​គេ ​​​​និង ​អ្នក​ត្រូវ​បាន​គេ​ដឹកនាំ ​ឬ​​និយាយ​​បាន​ថា អ្នក​ដើរ​តាម​គេ​។ ​​អ្នក​ខ្លះ​កើត​មក​ជា​មួយ​នឹង​សេចក្ដី​ក្លាហាន​ ​ហើយ​មាន​ចំណូល​ចិត្ត​ខ្ពស់​ក្នុង​ការ​​​​ផ្ដួចផ្ដើម​គំនិត​ និង ​កាន់​ការងារ​សំខាន់ៗ ​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​គឺ​មិន​សូវ​ជា​មាន​គំនិត​ច្រើន​​នោះ​ទេ​ ​ហើយ​ចាំ​តែ​ធ្វើ​អ្វី​តាម​គេ​ប៉ុណ្ណោះ​។ ​

​សម្រាប់​អ្នក​ដែល​ដើរ​តាម​គេ​ ​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​​លំបាក​ខ្លាំង​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​ដឹកនាំ​អ្នក​ដទៃ​ គឺ​មិន​ងាយ​ស្រួល​ឡើយ​ ព្រោះ​​ថា​បើ​ខ្សោយ​ គឺ​​គ្មាន​នរណា​ស្ដាប់ ​គ្មាន​នរណា​ធ្វើ​តាម​ ​និង ​គ្មាន​លទ្ធផល​ល្អ​នោះ​ឡើយ​ចំពោះ​កិច្ចការ​​ផ្សេងៗ​។

​​សម្រាប់​លោក ​ហារី​ ទ្រូម៉ាន់​ (Harry S. Truman) ​ប្រធានាធិបតី​ទី​៣៣​របស់​អាមេរិក​ បាន​លើក​ឡើង​ថា​៖ «ដើម្បី​មាន​លទ្ធភាព​ដឹកនាំ​អ្នកដទៃ​បាន អ្នក​ត្រូវតែ​មាន​ឆន្ទៈ​ក្នុង​ការ​ដើរ​ទៅ​មុខ​តែ​ម្នាក់​ឯង​»។ ​​​ត្រង់​ចំណុច​នេះ ​​លោក​ចង់​បញ្ជាក់​ថា ​អ្នក​ទាំង​ឡាយ​ណា​ដែល​គ្មាន​ឆន្ទៈ​ និង ​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​ដើរ​​ទៅមុខ​មុន​គេ​ទេ ​នោះ​មិន​អាច​ដឹកនាំ​គេ​បាន​ឡើយ ​ព្រោះ​អ្នក​ដឹកនាំ​គឺ​ត្រូវ​សកម្ម​ ​​មាន​ចំណេះដឹង​ខ្ពស់ និង ​​មាន​​ភាព​ក្លាហាន​ជាង​អ្នក​ទៃ បើ​មិន​អ៊ីចឹង​ទេ​ គ្មាន​នរណា​ព្រម​ធ្វើ​តាម​នោះ​ឡើយ​។

​ដូច្នេះ​ហើយ​ បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​​អ្នកនាំ​មែន ​​សូម​កុំ​មាន​ភាព​ស្ទាក់ស្ទើរ​ ​ហើយ​ត្រូវ​​មាន​ភាព​ក្លាហាន​ក្នុង​ការ​​ប្រើប្រាស់​គំនិត​​ដែល​ខ្លួន​មាន​បង្ហាញ​​ទៅ​កាន់​អ្នកដទៃ​ ​ហើយ​ហ៊ាន​ដើរ​ទៅ​មុខ ទោះបី​ជា​គ្មាន​នរណា​ម្នាក់​គាំទ្រ​ក៏ដោយ​៕

​​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared