អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហាសេដ្ឋី​​អាមេរិក​ ​​លោកBill Gates៖ ​​​​«​ព្យាយាម​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ ​​​មាន​ន័យ​​​ស្មើ​នឹង​​មើលងាយ​ខ្លួន​ឯង»

មហាសេដ្ឋី​​អាមេរិក​ ​​លោកBill Gates៖ ​​​​«​ព្យាយាម​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ ​​​មាន​ន័យ​​​ស្មើ​នឹង​​មើលងាយ​ខ្លួន​ឯង»

ប្រ​ភព៖​​ BOOMSbeat1

មាន​មនុស្ស​ច្រើន​​ណាស់​ដែល​តែង​​ស្ដី​បន្ទោស​ខ្លួន​ថា ​កើត​មក​​​មិន​បាន​​ការ​ ​គ្មាន​សមត្ថភាព ​​ឬ​​អត់​ប្រយោជន៍​ជា​ដើម​ ​ក្រោយ​ពេល​ព្យាយាម​ប្រៀបធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​មនុស្ស​អស្ចារ្យ​មួយ​ចំនួន​។ ការ​ប្រៀប​​ធៀប​នេះ ​មិន​មែន​ធ្វើ​​ឡើង​ក្នុង​ន័យ​ដើម្បី​ស្វែង​រក​ចំណុច​ខ្សោយ​របស់​ខ្លួន​នោះ​ទេ តែ​វា​ជា​ការ​ធ្វើ​ឡើង​​ហាក់​ដូច​ជា ​​បញ្ចប់​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​របស់​ខ្លួន​ទៅ​វិញ​។​
​​ទាក់​ទង​នឹង​ការ​ប្រៀប​ធៀប​ដែល​នាំ​មក​នូវ​ផល​អវិជ្ជមាន​បែប​នេះ ត្រូវ​បាន​​​​លោក​ Bill Gates ដែល​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា ជា​មហាសេដ្ឋី​អាមេរិក​ បាន​លើក​ជា​គតិ​ថា​៖ «​​​ កុំ​ប្រៀបធៀប​ខ្លួនឯង ជា​មួយ​នរណា​ម្នាក់​ក្នុង​ពិភពលោក​នេះ​ឲ្យ​សោះ ព្រោះ​បើ​ធ្វើ​ដូច្នេះ អ្នក​កំពុង​មើល​ងាយ​ខ្លួនឯង»​។​
​​តាម​ពិត​ទៅ​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុច​​ពិសេស​រៀងៗ​ខ្លួន ប៉ុន្តែ​អ្វី​ដែល​​បញ្ហា​​នោះ គឺ​ថា ​​ភាគច្រើន​ពួក​មិន​ទាន់​ស្គាល់​ពី​ចំណុច​ពិសេស​របស់​ខ្លួន​ តែ​បែរ​ជា​ព្យាយាម​ចម្លង​ ឬ ​ចង់​ធ្វើ​​ឲ្យ​ដូច​បុគ្គល​​ជោគជ័យ​មួយ​ចំនួន​​មួយ​រយ​ភាគរយ​ទៅ​វិញ​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ គ្មាន​លទ្ធផល​ល្អ​កើត​ឡើង​ ​ក្រៅ​ពី​ធ្វើ​ឲ្យ​ចិត្ត​កាន់​តែ​ស្មុគស្មាញ​ ព្រោះ​ថា ​ពួកគេ​ធ្វើ​ខុស​​ពី​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ​របស់​ខ្លួន​៕​

​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930