លោក​David Beckham ៖ «​វិន័យ​ទាំង​៦​នេះ​នឹង​ដឹក​នាំ​ជីវិតអ្នក​ទៅ​រក​ភាព​ជោគជ័យ​​បំផុត​»

ផ្សាយចេញ ៖ 08-Jan-2017 7:07 am

ប្រ​ភព៖​​ sport.com

លោកDavid Beckham ​មាន​វ័យ​៤១​ឆ្នាំ​ មាន​សញ្ជាតិ​អង់គ្លេស​ ​ត្រូវ​​បាន​គេ​​ស្គាល់​ថា​ជា​អតីត​​តារា​បាល់ទាត់​ដ៏​ល្បី​មួយ​រូប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​មាន​អាជីព​ជា​ច្រើន​ថែម​ទៀត ដូច​ជា តារា​បង្ហាញ​ម៉ូត អ្នក​ជំនួញ សកម្មជន​ជួយ​ការងារ​សង្គម និង​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​​របស់​អង្គការ​ពិភពលោក UNICEF ផង​ដែរ។ តើ​អ្នក​ចង់​ដឹង​ពី​វិន័យ​ដែល​លោក​ជឿជាក់​ថា​ វា​អាច​នាំ​អ្នក​ឲ្យ​ជោគជ័យ​បាន​ដែរ​ឬ​ទេ​?


១) អ្នក​ត្រូវ​តែ​ស្រឡាញ់​អ្វី​ដែល​អ្នក​ធ្វើ​ មិន​ថា​ការងារ​នោះ​បាន​លុយ​ឬ​មិន​បាន​ក៏ដោយ អ្នក​ត្រូវ​តែ​ស្រឡាញ់​វា​ឲ្យ​ខ្លាំង​។


២) បើ​អ្នក​ចង់​សម្រេច​អ្វី​​មួយ​ឲ្យ​បាន អ្នក​គួរ​តែ​​ពលី​អ្វី​ដែល​អ្នក​មាន​ទាំង​​អស់​ ដើម្បី​យក​វា​។


៣) បើ​ចង់​ជោគជ័យ​ អ្នក​ត្រូវ​ចាំ​ពាក្យ​ថា «អនុវត្ត អនុវត្ត អនុវត្ត​»។​


៤) អ្នក​ត្រូវ​​ដឹង​ឲ្យ​ច្បាស់​ថា តើ​ភាព​ជោគជ័យ​មាន​រូបរាង​ដូចម្ដេច​ទៅ​សម្រាប់​អ្នក​។​


៥) គ្រួសារ​គឺ​សំខាន់​បំផុត ហើយ​អ្នក​ត្រូវ​​នឹក​ឃើញ​ពួក​គេ​មុន​គេ​បង្អស់។


៦) បើ​អ្នក​ជឿជាក់ លើ​ខ្លួន​ឯង​ហើយ​នោះ គ្មាន​អ្វី​ដែល​​អ្នក​ធ្វើ​មិន​បាន​ឡើយ៕


ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖  moneyinc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared