​ទស្សនវិទូ​អាមេរិក​ លោកElbert Hubbard ៖ «​មិត្តភ័ក្ដិ​គឺ​ជា​មនុស្ស​ដែល​ដឹង​​ពី​អ្នក​គ្រប់​រឿង ​ហើយ​នៅ​តែ​​ស្រលាញ់​អ្នក​»

ផ្សាយចេញ ៖ 08-Jan-2017 10:29 am

ប្រ​ភព៖​​ Famous Authors

មិត្តភ័ក្ដិ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់គ្នា​​ ពោល​គឺ​​សំខាន់​មិន​ចាញ់​គ្រួសារ​​​នោះ​ឡើយ​។ ​ ​មិត្តភ័ក្ដិ​ គឺ​មិន​​​​​ពិបាក​រក​នោះ​ឡើយ ​ប៉ុន្តែ​ ​ចំពោះ​មិត្ត​​ល្អ​​មិន​ងាយ​នោះទេ​​។


​អ្នក​ខ្លះ​មាន​មិត្ត​ច្រើន​ណាស់​​ ​​ពោល​គឺ​​ ពេល​ទៅ​ណា​មក​ណា​តែង​មាន​ការ​ហែហម​ ឬ ​​ទៅ​ជា​មួយ​គ្នា​ជានិច្ច​ ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​អស្ចារ្យ​ខ្លាំង​ណាស់​។ ប៉ុន្តែ​នៅ​ពេល​មាន​ទុក្ខ​ម្តង​ៗ​ គឺ​​រក​តែ​ម្នាក់​គ្មាន​ ពោល​គឺ​មិត្ត​ម្នាក់​ដែល​អាច​ជួយ​រំលែក​ទុក្ខ​ ​ស្ដាប់​រឿង​ក្នុង​ចិត្ត​ និង ​ជួយ​ផ្ដល់​ជា​យោបល់​ល្អ​ៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។ ​​​អាច​និយាយ​យ៉ាង​ខ្លី​បាន​តែ ​​សម្បូរ​តែ​មិត្ត​រួម​សុខ​ តែ​កម្រ​មាន​មិត្ត​រួម​ទុក្ខ​ណាស់​។


​​បើ​តាម​ទស្សនវិទូ​អាមេរិក​ ​គឺ​លោកElbert Hubbard ​បាន​លើក​ឡើង​ថា​៖ «​មិត្តភ័ក្ដិ​គឺ​ជា​មនុស្ស​ដែល​ដឹង​​ពី​អ្នក​គ្រប់​រឿង ​ហើយ​នៅ​តែ​​ស្រលាញ់​អ្នក​»។ ​ ​​មិត្ត​ល្អ​មិន​មែន​សំដៅ​លើ​មនុស្ស​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន ​​ឬ ​​តែង​ខ្លួន​ឡូយឆាយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​ដែល​​​ផ្ដល់​តម្លៃ​ដល់​អ្នក ​និង ​ដឹង​ច្បាស់​ពី​អ្នក​។​​ ​មិត្ត​ប្រភេទ​នេះ​គឺ​ពិត​ជា​មិន​ងាយ​រក​​នោះ​ឡើយ​ ​តែ​បើ​អាច​​ជួប​មនុស្ស​ប្រភេទ​នេះ គឺ​​​មាន​ន័យ​ថា ពិត​​ជា​មាន​សំណាង​ក្នុង​ជីវិត​។


​​ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ជួប​មិត្ត​ប្រភេទ​ដែល​​​មិន​ប្រកាន់​ ពី​ស្ថានភាព​​ឬ ​​ធាតុ​របស់​អ្នក​ សូម​កុំ​បោះបង់​ ឬ ​ធ្វើ​រឿង​មិន​គប្បី​ដាក់​គេ​​ឲ្យ​សោះ​​ ​ព្រោះ​ក្នុង​មួយ​ជីវិត​នេះ ​មិន​ដឹង​ថា អាច​ជួប​​មនុស្ស​ប្រភេទ​នេះ​បាន​ប៉ុន្មាន​នាក់​នោះ​ទេ​៕

​​

​​​​​​​ដោយ​៖ រតនា​ ​វិចិត្រ​

​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared