អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អ្នក​និពន្ធ​រុស្ស៊ី​លោក ​លីអូ តូលស្តយ៖«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​»

អ្នក​និពន្ធ​រុស្ស៊ី​លោក ​លីអូ តូលស្តយ៖«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​»

ប្រ​ភព៖​​ Salon

«គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​»។ នេះ​បើ​តាម​គតិ​របស់​លោក​លីអូ តូលស្តយ​ (Leo Tolstoy) ​ដែល​ជា​​​អ្នក​និពន្ធ​ដ៏​ល្បី​​របស់​រុស្ស៊ី​។ ​​ក្នុង​ន័យ​នេះ ​​លោក​ចង់​គូស​បញ្ជាក់​ថា ​ ​​មនុស្ស​ភាគច្រើន​ចូល​ចិត្ត​និយាយ​រឿង​ចង់​ផ្លាស់ប្ដូរ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ ថា ​គួរ​តែ​​ផ្លាស់ប្ដូរ​ទៅ​ជា​បែប​នេះ​ឬ​បែប​នោះ តែ​គ្មាន​នរណា​ម្នាក់​គិត​ ឬ និយាយ​ថា គួរ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទៅ​ជា​យ៉ាង​ម៉េច​វិញ​នោះ​ទេ​។

​​​​​ចង់​ផ្លាស់ប្ដូរ​ពិភពលោក ​​ដំបូង​ឡើយ​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​បាន​សិន​ បើ​មិន​អ៊ីចឹង​ទេ​ គឺ​និយាយ​គ្រាន់​តែ​ដើម្បី​និយាយ​។ និយាយ​​ឲ្យ​ខ្លី​ គឺ​គ្មាន​បាន​សាច់ការ​អ្វី​ឡើយ​។ ​​ខ្លួន​ឯង​អត្តចរិត​មិន​ល្អ​ តែ​បែរ​ជា​​និយាយ​ណែនាំ ​​ឬ​និយាយ​ប្រដៅ​ឲ្យ​គេ​មាន​អត្តចរិត​ល្អ។ ​ខ្លួន​ឯង​មិន​ដែល​ធ្វើ​ល្អ​ហើយ​និយាយ​ថា ​គេ​​ជា​មនុស្ស​អាក្រក់​ហើយ​គួរ​តែ​ធ្វើ​ជា​មនុស្ស​ល្អ​វិញ។​​

 

ទាំង​នេះ​ គឺ​ជា​ចំណុច​ដែល​តែង​កើត​ឡើង​ ​អ៊ីចឹង​ហើយ​បាន​ជា​គ្មាន​ឃើញ​លទ្ធផល​អ្វី​។ គ្មាន​លទ្ធផល​ព្រោះ​​អ្នក​និយាយ​ហ្នឹង​ មិន​ដែល​បាន​ធ្វើ​ខ្លួន​ឯង​ផ្ទាល់​ អ៊ីចឹង​​ហើយ​តើ​នរណា​ព្រម​ស្ដាប់​ និង ព្រម​ផ្លាស់ប្ដូរ​តាម​។ ​​​​​​​​​ដូច្នេះ​ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​មែន ​ត្រូវ​ចាំ​ថា ​ត្រូវ​ព្យាយាម​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ឲ្យ​បាន​សិន​ ហើយអ្វីដែល​សំខាន់ដំបូងគេនោះ គឺត្រូវរំដោះខ្លួនចេញពីភាពអវិជ្ជាឲ្យបាន៕

​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031