អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មហាសេដ្ឋី​​​មាន​ទ្រព្យ​​​ជាង​៥០​ពាន់​លាន​ដុល្លារ​​Larry Ellison​៖​ ​«​ខ្ញុំ​យល់​ឃើញ​ថា​ ​មនុស្ស​​ត្រូវ​តែ​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ​​ហើយ​​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​»

មហាសេដ្ឋី​​​មាន​ទ្រព្យ​​​ជាង​៥០​ពាន់​លាន​ដុល្លារ​​Larry Ellison​៖​ ​«​ខ្ញុំ​យល់​ឃើញ​ថា​ ​មនុស្ស​​ត្រូវ​តែ​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ​​ហើយ​​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​»

ប្រ​ភព៖​​ www.taringa.net

​​​​«​ខ្ញុំ​យល់​ឃើញ​ថា​ ​មនុស្ស​​ត្រូវ​តែ​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន ​​ហើយ​​ខ្ញុំ​បាន​ធ្វើ​រួច​ហើយ​»។ នេះ​បើ​តាម​សម្ដី​របស់​លោក​​Larry Ellison​​ ដែល​ជាមហាសេដ្ឋី​អាមេរិក​វ័យ​៧២​ឆ្នាំ ​មាន​ទ្រព្យសម្បត្តិ​ជាង៥០​ពាន់​លាន​ដុល្លារ​​​។ ​​​​​​ក្នុង​ន័យ​នេះ ​លោក​ចង់​​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ទូទៅ​ហ៊ាន​​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន​ ​ព្រោះ​ចំពោះ​លោក​ខ្លួនឯង​ផ្ទាល់​ ​ភាព​ជោគជ័យ​បច្ចុប្បន្ន​នេះ​ក៏​ដោយ​សារ​តែ​ ​​លោក​ហ៊ាន​​ធ្វើ​តាម​ក្តី​សុបិន​របស់​ខ្លួន​ដែរ​​។
មនុស្ស​ជាច្រើន​មិន​ហ៊ាន​ធ្វើ​អ្វី​ដែល​ជា​ការ​ចង់​បាន​ ឬ ​ធ្វើ​អ្វី​ដែល​ខ្លួន​​សុបិន​នោះ​ទេ​ ហើយ​បែរ​ជា​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ដទៃ​ទៅវិញ។ ការ​ធ្វើ​បែប​នេះ ​មិន​អាច​ជួយ​ឲ្យ​អ្នក​ទាំង​នោះ​អាច​សម្រេច​កិច្ចការ​ធំដុំ​ ឬ ជោគជ័យ​​ខ្លាំង​​នោះ​ឡើយ​ ​ហើយ​ទោះបី​ជា​​ជោគជ័យ​ក៏​ដោយ ​ប៉ុន្តែ​អារម្មណ៍​ពិត​របស់​មនុស្ស​ទាំង​នោះ គឺ​​ហាក់​ដូច​ជា​មិន​សូវ​សប្បាយចិត្ត​​ ឬ មាន​សេចក្ដី​​សុខ​ ឬ ​មាន​អារម្មណ៍​ថា មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នោះ​​​ឡើយ ព្រោះ​ថា វា​មិនមែន​ជា​​អ្វី​ដែល​ខ្លួន​ចង់​បាន​ឲ្យ​ប្រាកដនោះទេ​។

​​​ជីវិត​របស់​មនុស្ស​គឺ​ខ្លី​ណាស់​ ​ហើយ​ពេល​វេលា​នោះ គឺ​ដើរ​មហាសែន​លឿន​​(ធ្មេច​បើក​ៗ​ ​មួយ​ឆ្នាំ​ក៏​កន្លង​ផុត​) ។ ​​​​​អ៊ីចឹង​ហើយ​ ​​បើ​ចង់​ឲ្យ​ជីវិត​រស់​នៅ​ប្រកបដោយ​អត្ថន័យ​​នោះ គឺ​ត្រូវ​តែ​​ហ៊ាន​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួន​ ​ទោះបី​ជា​មនុស្ស​ជាច្រើន​មិន​ពេញ​ចិត្ត​ក៏​ដោយ​។ វា​មិន​ខុស​នោះ​ទេ​ ក្នុង​ការ​​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន​ ព្រោះ​វា​ជា​ជីវិត​របស់​អ្នក​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​​​

​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031