អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​អ្នក​ប្រាជ្ញក្រិក​ ​​​​​លោក​ Euripides​៖ ​«​មិត្ត​ពិត​ បង្ហាញ​ក្ដី​ស្រលាញ់​​នៅ​ពេល​អ្នក​​មាន​ទុក្ខ​​ មិន​មែន​​ពេល​មាន​​សុភមង្គល​នោះ​ទេ​»

​អ្នក​ប្រាជ្ញក្រិក​ ​​​​​លោក​ Euripides​៖ ​«​មិត្ត​ពិត​ បង្ហាញ​ក្ដី​ស្រលាញ់​​នៅ​ពេល​អ្នក​​មាន​ទុក្ខ​​ មិន​មែន​​ពេល​មាន​​សុភមង្គល​នោះ​ទេ​»

ប្រ​ភព៖​​ Famous Authors

​«មិត្ត​ពិត​ បង្ហាញ​ក្ដី​ស្រលាញ់​​នៅ​ពេល​អ្នក​​មាន​ទុក្ខ​​ មិន​មែន​​ពេល​មាន​​សុភមង្គល​នោះ​ទេ​» ។ នេះ​ជា​ពំនោល​​របស់​លោក​ Euripides​​​អ្នក​ប្រាជ្ញ​របស់​ជនជាតិ​ក្រិក​ ដែល​ក្នុង​ន័យ​នេះ​ ចង់​បញ្ជាក់​ថា ​មិត្ត​ពិត​ប្រាកដ​ តែង​នឹង​បង្ហាញ​ខ្លួន​ជា​និច្ច​នៅ​ពេល​អ្នក​មាន​ទុក្ខ​ ​ហើយ​ចាំ​ជួយ​ជ្រោមជ្រែង​ និង ​លើក​ទឹកចិត្ត​អ្នក​ ​មិន​មែន​​​ឃើញ​​​មុខ​​ពេល​អ្នក​សុខ​ ហើយ​ពេល​អ្នក​មាន​ទុក្ខ​រត់បាត់​នោះ​ទេ​។
​​មិត្ត​មិន​ពិបាក​រក​នោះ​ទេ​ ប៉ុន្តែ​​មិត្ត​ល្អ​ និង មិត្ត​ដែល​ដឹង​សុខទុក្ខ​អ្នក​ពិត​ប្រាកដ​ គឺ​ពិត​ជា​មិន​ងាយ​រក​​នោះ​ឡើយ​។ ​​អ្នក​ខ្លះ​តែង​​និយាយ​ថា ខ្លួន​មាន​មិត្ត​មិន​ចេះ​តិច​​ ហើយ​តែង​មាន​វត្ត​មាន​ជា​និច្ច​ ​រាល់​ពេល​មាន​​ពិធី​ជប់លៀង​ ឬ ​អ្វី​ដែល​សប្បាយ​ៗ​​ម្តងៗ​ ប៉ុន្តែ​នៅ​ពេល​មាន​ទុក្ខ​កើត​ឡើង​ ​រក​តែ​ម្នាក់​នៅ​ក្បែរ​គ្មាន​។ មិត្ត​ប្រភេទ​នេះ ​គេ​មិន​អាច​ចាត់​ចូល​ជា​ប្រភេទ​មិត្ត​ល្អ​​នោះ​ឡើយ​។
​អាច​ចាត់​ចូល​ជា​មិត្ត​ល្អ​ លុះ​ត្រា​តែ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​បោះបង់​អ្នក​ចោល​ ​ទោះបី​ជា​អ្នក​ជួប​បញ្ហា​យ៉ាង​ណា​ក៏ដោយ​ ពោល​គឺ​នៅ​តែ​ជួយ​ផ្ដល់​យោបល់​ ​លើក​ទឹកចិត្ត​ និង ជ្រោមជ្រែង​ជានិច្ច។ ​ប្រសិន​បើ​អ្នក​​ជួប​មនុស្ស​ប្រភេទ​នេះ គឺ​កុំ​បោះបង់​ពួកគេ​ឲ្យ​សោះ ​ព្រោះ​ក្នុង​មួយ​ជីវិត​នេះ មិន​ដឹង​ថា អាច​ជួប​បាន​ប៉ុន្មាន​នាក់​​នោះ​ឡើយ​៕

ដោយ​៖ រតនា​​ វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31