អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > Eleanor Roosevelt៖ ​«​មនុស្ស​អស្ចារ្យ​និយាយ​តែ​ពី​គំនិត​ ​មនុស្ស​ធម្មតា​និយាយ​ពី​ព្រឹត្តិការណ៍​ ​​ឯ​មនុស្ស​កម្រិត​ទាប​​​និយាយ​​តែ​ពី​មនុស្ស​»

Eleanor Roosevelt៖ ​«​មនុស្ស​អស្ចារ្យ​និយាយ​តែ​ពី​គំនិត​ ​មនុស្ស​ធម្មតា​និយាយ​ពី​ព្រឹត្តិការណ៍​ ​​ឯ​មនុស្ស​កម្រិត​ទាប​​​និយាយ​​តែ​ពី​មនុស្ស​»

ប្រ​ភព៖​​ firstladies.c-span.org

«​មនុស្ស​អស្ចារ្យ​និយាយ​តែ​ពី​គំនិត​ ​មនុស្ស​ធម្មតា​និយាយ​ពី​ព្រឹត្តិការណ៍​ ​​ឯ​មនុស្ស​កម្រិត​ទាប​​​និយាយ​​តែ​ពី​មនុស្ស​»​។ ​នេះ​ជា​សម្ដី​របស់​លោក​ស្រី​ Eleanor Roosevelt ដែល​ជា​​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ គឺ​​លោកFranklin D. Roosevelt ​។ ​​ក្នុង​ឃ្លា​នេះ​ លោក​ស្រី​ចង់​និយាយ​អំពី​​លំដាប់​នៃ​ការ​គិត​ តាម​កម្រិត​របស់​មនុស្ស​​។
​ជា​ទូទៅ​​ មនុស្ស​ដែល​មាន​គំនិត​អស្ចារ្យ​ ​ឬ ​មនុស្ស​ពូកែ ​​​តែងតែ​លើក​ឡើង​ពី​គំនិត​​ជា​សំខាន់​ ​​ព្រោះ​ថា ​គំនិត​នេះ​ហើយ​ជា​​ចំណុច​ចាប់ផ្ដើម​នៃ​លទ្ធផល​​។​​ ​មាន​ន័យ​ថា ​​បើ​​​គំនិត​​ល្អ ឬ អស្ចារ្យ​​ វា​នឹង​នាំ​ឲ្យ​លទ្ធផល​ការងារ​​​​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ​។ ​អ៊ីចឹង​ហើយ​ បាន​ជា​​​មនុស្ស​ពូកែ​តែង​ផ្ដោត​លើ​គំនិត​ជា​សំខាន់​។ មនុស្ស​ប្រភេទ​នេះ ​ជា​មនុស្ស​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ដើរ​បញ្ចៀស​ជាមួយ​នឹង​ទំនោរ​របស់​មនុស្ស​ភាគច្រើន​ក្នុង​សង្គម​ ​ព្រោះ​ពួកគេ​​​​មាន​ការ​​គិត​អស្ចារ្យ​ជាង​អ្នកដទៃ​ អ៊ីចឹង​ហើយ​ នាំ​ឲ្យ​លទ្ធផល​គឺ​អស្ចារ្យ​​លើស​ពី​គេ​។

​ដោយ​ឡែក​មនុស្ស​ធម្មតា​ទូទៅ​វិញ ​គឺ​​ផ្ដោត​លើ​តែ​ព្រឹត្តិការណ៍​ ឬ ​អ្វី​ដែល​កំពុង​កើត​ឡើង​ ​ដោយ​យក​ភ្នែក​របស់​ពួកគេ​​ទៅ​វាស់​ប៉ុណ្ណោះ​ ​ព្រោះ​ថា ពួកគេ​គ្មាន​សមត្ថភាព​អ្វី​លើស​​នេះឡើយ​​ អ៊ីចឹង​ហើយ​លទ្ធផល​ដែល​ពួកគេ​​ទទួល​បាន​ គឺ​មាន​មិន​មាន​អ្វី​អស្ចារ្យ​នោះ​ទេ​។ ​​មនុស្ស​ប្រភេទ​នេះ ​​ហាក់​គ្មាន​ការ​គិត​វែង​ឆ្ងាយ​ច្រើន​នោះ​ទេ ​​​​​ហើយ​ក៏​ងាយ​នឹង​ផ្អើល​តាម​ហ្វូង​ដែរ​។
ចំណែក​ឯ​មនុស្ស​កម្រិត​ទាប​វិញ ​គ្មានការ​គិត​ ឬ ផ្ដោត​លើគំនិត​អ្វី​​ឡើយ ​​​​ពោល​គឺ​​ និយាយ​តែ​ពី​មនុស្ស​​ម្នាក់ៗ ​យក​​​តែ​ម្ដង​​។ ​មាន​ន័យ​ថា ​​មួយ​ថ្ងៃ​ៗរវល់​តែ​និយាយ​ពី​អ្នក​នេះ​អ្នក​នោះ ​​ដែល​សុទ្ធ​សឹង​តែ​រឿង​អត់​ប្រយោជន៍​៕

​ដោយ​៖ រតនា ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031