អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > Reshma Saujani បាននិយាយថា “ស្រ្តីគួរត្រូវបានបង្រៀនអំពីភាពក្លាហាន មិនមែនភាពល្អឥតខ្ចោះនោះទេ”

Reshma Saujani បាននិយាយថា “ស្រ្តីគួរត្រូវបានបង្រៀនអំពីភាពក្លាហាន មិនមែនភាពល្អឥតខ្ចោះនោះទេ”

ប្រ​ភព៖​​ makers

ស្ត្រី​ធម្មតា​នឹង​រស់នៅ​ក្រោម​លក្ខខ័ណ្ឌ​របស់​សង្គម​ដែល​ជា​អ្នក​កំណត់​នូវ​ជោគវាសនា​ជីវិត​ពួកគេ​ថា​ពួកគេ​គួរ​ក្លាយ​ជា​បែប​ណា ឬ​ពួកគេ​គួរ​ធ្វើអ្វី។ ដោយ​ឡែក​ស្ត្រី​ក្លាហាន​នឹង​ពុះពារ​ជម្នះ​នូវ​រនាំង​ឧបសគ្គ​ពី​លក្ខខ័ណ្ឌ​របស់​សង្គម​ដែល​ព្យាយាម​រាំងស្ទះ​ដល់​ការ​បញ្ចេញ​នូវ​សក្ដានុពល​របស់​ពួកគេ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ជីវិត។

ស្ត្រី​កន្លង​មក​ត្រូវ​បាន​បង្រៀន​ឲ្យ​រំពឹង​ពី​ខ្លួនឯង​នូវ​ភាព​ល្អឥតខ្ចោះ ដែល​នេះ​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ពួកគេ​ខ្វះ​នូវ​ភាព​ក្លាហាន​ប្រឈម​នឹង​ការ​ប្រថុយប្រថាន​ផ្សេងៗ ​ដែល​អាច​នាំ​ជីវិត​ពួកគេ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ បុរស​ត្រូវ​បាន​បង្រៀន​ឲ្យ​ហ៊ាន​ធ្វើ​រឿង​ថ្មីៗ​ដែល​ទាមទារ​ការ​ប្រថុយប្រថាន និង​ការ​ប្រកួតប្រជែង ដូច្នេះ​នៅ​ពេល​ពួកគេ​ចម្រើន​វ័យ​លូតលាស់ ពួកគេ​នឹង​មាន​ភាព​ក្លាហាន​ប្រឈម​នឹង​ឧបសគ្គ និង​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​នៅ​ក្នុង​ជីវិត។

តាម​ការ​បង្ហាញ​ពី​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដាក់​ពាក្យ​សម្ភាស​សុំ​ការងារ បុរស​នឹង​នៅ​តែ​ដាក់​ពាក្យ​សុំ​ធ្វើ​ការងារ បើ​ទោះ​ពួកគេ​មាន​លក្ខណៈសម្បត្តិ​ត្រឹមតែ​៦០%​នៃ​លក្ខខ័ណ្ឌ​ដែល​គេ​កំណត់​ក៏​ដោយ ដោយឡែក​ស្ត្រី​មិន​ដាក់​ពាក្យ​សុំ​ធ្វើការ​នោះ​ទេ លុះត្រាណាតែ​លក្ខណៈ​សម្បត្តិ​របស់​ពួកគេ​បាន​បំពេញ​សព្វគ្រប់​ទៅ​តាម​អ្វី​ដែល​គេ​ត្រូវការ។ តាម​ពិត​ទៅ​គឺ​ពួកគេ​ខ្លួនឯង​នេះ​ហើយ​ជា​អ្នក​កម្រិត​ដែន​កំណត់​ឲ្យ​ខ្លួនឯង ដោយ​ការ​ប្រុងប្រយ័ត្ន​ជ្រុល​ហួសហេតុ និង​រំពឹង​ទុក​នូវ​ភាព​ល្អឥតខ្ចោះ​ពី​ខ្លួនឯង​ជានិច្ច​នេះ​ឯង។

ស្ត្រី​អាច​ទន់ជ្រាយ​កម្លាំង​កាយ ប៉ុន្តែ​កម្លាំង​ចិត្ត​របស់​នាង​រឹងមាំ​និង​មាន​ជម្រៅ​ជ្រាលជ្រៅ​ពុំ​អាច​ស្មាន​ដល់។ គ្រប់​គ្នា​សុទ្ធតែ​មាន​សុបិន និង​គោលដៅ​ច្បាស់លាស់​ប្រាកដ​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា​ចង់​សម្រេច​អ្វី​ឲ្យ​ក្លាយ​ជា​ការ​ពិត។ បើ​អ្នក​មិន​បំបាក់​ទឹកចិត្ត​ខ្លួនឯង ហើយ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​រស់នៅ​ក្រោម​ផ្លូវ​ដែល​អ្នកដទៃ​ដៅ​ទុក​ឲ្យ​អ្នក​ទេ នោះ​ក៏​គ្មាន​នរណា​ម្នាក់​អាច​មក​ធ្វើអ្វី​អ្នក​ឲ្យ​បញ្ឈប់​សុបិន​របស់​អ្នក​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031