អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > Robert Kiyosaki​៖ ​«​មនុស្ស​ដែល​មាន​ក្ដី​សុបិន​តូចតាច​ តែង​រស់​នៅ​​ក្នុង​នាម​ជា​មនុស្ស​តូចតាច​ដែរ​»

Robert Kiyosaki​៖ ​«​មនុស្ស​ដែល​មាន​ក្ដី​សុបិន​តូចតាច​ តែង​រស់​នៅ​​ក្នុង​នាម​ជា​មនុស្ស​តូចតាច​ដែរ​»

ប្រ​ភព៖​​ HowIGrowMyWealth.com

«​មនុស្ស​ដែល​មាន​ក្ដី​​សុបិន​តូចតាច​ តែង​រស់​នៅ​​ក្នុង​នាម​ជា​មនុស្ស​តូចតាច​ដែរ​»​។ នេះ​ជា​សម្ដី​របស់​​​លោក Robert Kiyosaki​​​អ្នក​និពន្ធ​សៀវភៅ​​ «​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​» ​និង ​ជា​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ដ៏​ល្បី​មួយ​នៅ​អាមេរិក​។ ​​ក្នុង​ន័យ​នេះ​ ​​​លោក​ចង់​បញ្ជាក់​ថា ​​រាល់​បុគ្គល​ជោគជ័យ​ និង ​អស្ចារ្យ​ក្នុង​​លោក​ គឺ​សុទ្ធតែ​ចាប់​ផ្ដើម​ជា​មួយ​នឹង​ក្ដី​សុបិន​​ដ៏​ធំ​​ ចំណែក​​​មនុស្ស​ធម្មតា​វិញ ​គឺ ​ដោយសារតែ​​​ពួកគេ​មាន​ក្តី​សុបិន​ធម្មតា​ពេក​។

​​​មាន​មនុស្ស​ជាច្រើន​​ មិន​ហ៊ាន​ប្រាថ្នា​ និង មាន​ក្តី​សុបិន​ធំ​ពេក​នោះ​ទេ​ ព្រោះ​​​​​​​ពេល​ខ្លះ​ខ្លាច​គេ​សើច​ចំអក​​​។ ​​​​ប៉ុន្តែនៅ​ពេល​ដែល​មនុស្ស​មាន​ក្តីសុបិន​ធម្មតាៗ​ នោះ​​ធ្វើ​​​ឲ្យ​ពួកគេ​​អាច​សម្រេច​វា​បាន​​​ដោយ​ងាយ​ ​ ​ដោយ​មិន​ចាំបាច់​ប្រឹងប្រែង​ខ្លាំង​ ​ប៉ុន្តែ​​លទ្ធផល​ដែល​ទទួល​បាន​ ក៏​មិន​អស្ចារ្យ​អ្វី​ដែល​ ព្រោះ ​​មនុស្ស​ភាគច្រើន​សុទ្ធតែ​អាច​ធ្វើ​បាន​។ ​​ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​មាន​​ក្តី​សុបិន​​ធំ​វិញ ​ពួកគេ​ត្រូវ​លះបង់​យ៉ាង​ច្រើន ទាំង​ពេលវេលា​​ ​​​លុយកាក់​ និង សេចក្តី​​សុខ​​បណ្ដោះ​អាសន្ន​​មួយ​ភាគ​ធំ ​ដែល​ចំណុច​ទាំង​នេះ ​មនុស្ស​​ភាគច្រើន​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ​។

​លើស​ពី​នេះ​ទៀត​ នៅ​ពេល​ចាប់​​ផ្ដើម​ការងារ​ ដើម្បី​ដើរ​ឆ្ពោះ​ទៅ​កាន់​ក្តី​សុបិន​នោះ ​គឺ​​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​ សើច​ចំអក​​ ពេបជ្រាយ​​យ៉ាង​ចាស់ដៃ​ថែម​ទៀត​។ ​ប៉ុន្តែ​​ ​ដោយសារតែ​​​កើត​មក​ជា​មួយ​នឹង​មហិច្ឆតា​ពាស​មេឃ​​ ​​និង ​បាន​តាំង​ចិត្ត​យ៉ាង​មុំា​ថា នឹង​សម្រេច​វា​​​ឲ្យ​បាន​នោះ ​បើ​ទោះបី​ជា​ត្រូវ​ជួប​បញ្ហា​ និង ការ​លំបាក​អ្វី​ក៏​ដោយ ​ក៏​ត្រូវ​ដើរ​ទៅ​មុខ​​ដើម្បី​បន្ត​ធ្វើ​​ការងារ​នោះ​។​ ចុងក្រោយ​ ភាព​ជោគជ័យ​ក៏​កើត​ឡើង​​ ក៏​​ម្នាក់​ដែល​សុបិន​ធំ នោះ ​ក៏​បាន​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​លើស​មនុស្ស​ទូទៅ​​។

​​​​​​​ដូច្នេះ​ហើយ ​ក្នុង​នាម​ជា​មនុស្ស​​ដែល​បាន​កើត​ឡើង​មក​លើ​ផែនដី​នេះ​ហើយ ​​គឺ​ត្រូវ​ហ៊ាន​ដាក់​ក្ដី​សុបិន​របស់​ខ្លួន​ឯង​​ឲ្យ​ធំ​​ ដើម្បី​​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​មួយ​។ សូម​​កុំ​កើត​មក​ ដោយ​​ត្រូវ​គេ​ស្ដី​ដៀល​ថា ​រស់​នៅ​ដូច​កង្កែប​​​ឲ្យ​សោះ​៕

​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930