អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ជិនហ្គីស ខាន់ ​(Genghis Khan) ​អធិរាជ​ ម៉ុងហ្គោល៖ «​បើ​អ្នក​ខ្លាច​​សូម​កុំ​ធ្វើ​​ តែ​បើ​ជ្រុល​ជា​​ធ្វើ​ សូម​កុំ​ខ្លាច​»​

​ជិនហ្គីស ខាន់ ​(Genghis Khan) ​អធិរាជ​ ម៉ុងហ្គោល៖ «​បើ​អ្នក​ខ្លាច​​សូម​កុំ​ធ្វើ​​ តែ​បើ​ជ្រុល​ជា​​ធ្វើ​ សូម​កុំ​ខ្លាច​»​

ប្រ​ភព៖​​ lefigaro.fr

«​បើ​អ្នក​ខ្លាច​ ​សូម​កុំ​ធ្វើ​​ តែ​បើ​ជ្រុល​ជា​​ធ្វើ​ សូម​កុំ​ខ្លាច​»​ ។​ នេះ​ជា​គិត​ដ៏​មាន​តម្លៃ​របស់ ​​​ជិនហ្គីស ខាន់ ​(Genghis Khan) ​អធិរាជ​ ម៉ុងហ្គោល ​ដែល​ត្រូវ​បាន​​​គេ​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ថា ជា​បុគ្គល​ដ៏​អស្ចារ្យ​មួយ​​រូប​ក្នុង​សម័យ​បុរាណ​។ ​ក្នុង​ន័យ​នេះ​ ​លោក​ចង់​​​​​បញ្ជាក់​ថា ​​ភាព​ភ័យ​ខ្លាច​​​​​នឹង​ធ្វើ​​​ឲ្យ​អ្នក​​​​មិន​អាច​ធ្វើ​​ការងារ​មួយ​បាន​​ល្អ​​នោះ​ឡើយ​​ ដូច្នេះ​ហើយ​​ប្រសិន​បើ​​​ជ្រុល​ជា​ដាក់​ចិត្ត​ថា ​ធ្វើ​​​ហើយ​ គឺ​ត្រូវ​តែ​បំភ្លេច​​វា​ចោល​ ហើយ​ផ្ដោត​តែ​លើ​កិច្ចការ​ដែល​ធ្វើ​នោះ​បាន​​ហើយ​។

​​​មាន​​មនុស្ស​មិន​តិច​នោះ​ទេ​ ​​ដែល​មិន​អាច​សម្រេច​ការងារ​ ឬ​ ធ្វើ​ការងារ​របស់​ខ្លួន​បាន​​ល្អ​ ព្រោះ​​ពួកគេ​មិន​ជឿជាក់​លើ​ខ្លួន​ឯង​ ​ដោយ​ភ័យ​ខ្លាច​​​ថា នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​​​អ៊ីចេះ​​​មួយ​អ៊ីចេះ​​ពីរ​ ​រហូត​មិន​អាច​មាន​អារម្មណ៍​​មូល​គ្រប់គ្រាន់​ដើម្បី​​​​ធ្វើ​វា​​​ឲ្យ​បាន​​ល្អ​។ ​​មាន​ន័យ​ថា ​​​ធ្វើ​ទាំង​ខ្លាច​ធ្វើ​ទាំង​ភ័យ​ ដែល​អាច​មាន​ន័យ​សឹង​តែ​បោះបង់​​​​ មុន​ការ​ប្រកួត​។

​ដោយ​ឡែក​អ្នក​ខ្លះ​​ក៏​គេ​មាន​ភាព​ភ័យ​ខ្លាច​ដូច​គ្នា​ដែរ​ ប៉ុន្តែ​ពួកគេ​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា ​បើ​ជ្រុល​ជា​សម្រេច​ចិត្ត​ធ្វើ​ទៅ​ហើយ ​​​​​មាន​រឿង​អ្វី​ត្រូវ​គិត​រឿង​ខ្លាច​ទៀត​នោះ ​ដូច្នេះ ហើយ​​បើ​ជ្រុល​ជា​ធ្វើ​​ហើយ​ត្រូវ​ធ្វើ​​​ឲ្យ​អស់​ដៃ​​ ​​​​និង ប្រមូល​អារម្មណ៍​​ឲ្យ​មូល​លើ​ការងារ​។ ​នៅ​ទី​បំផុត​ ភាព​ជោគជ័យ​ ​ក៏​​កើត​មាន​​ចំពោះ​ពួកគេ​។

​​​ប្រសិន​បើ​អ្នក​គិត​ចង់​ ឬ ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ ត្រូវ​​​ជម្រុះ​​​ភាព​ភ័យ​ខ្លាច​ និង ការ​មិន​ទុកចិត្ត​​លើ​ខ្លួន​ឯង​​ចេញ​​​ឲ្យ​អស់​ពី​ក្នុង​ខ្លួន​ ព្រោះ​បើ​ភ័យ​​ក៏​មិន​ចំណេញ​អ្វី​ដែរ​។ ​​​ប៉ុន្តែ​ដើម្បី​កុំ​​ឲ្យ​ភ័យ​ខ្លាច​បាន​ វា​អាស្រ័យ​លើ​ការ​គិត និង​ ការ​តាំង​ចិត្ត​របស់​អ្នក​៕
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930