អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > លោក​ Niccolò Machiavelli​​​ ​៖ «វិធីសាស្ត្រ​ដំបូង​ក្នុង​ការ​​វាយតម្លៃ​អំពី​​ប្រាជ្ញា​​អ្នក​ដឹកនាំ​ម្នាក់​ ​​​​​​គឺ​ត្រូវ​សម្លឹង​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​»

លោក​ Niccolò Machiavelli​​​ ​៖ «វិធីសាស្ត្រ​ដំបូង​ក្នុង​ការ​​វាយតម្លៃ​អំពី​​ប្រាជ្ញា​​អ្នក​ដឹកនាំ​ម្នាក់​ ​​​​​​គឺ​ត្រូវ​សម្លឹង​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​»

ប្រ​ភព៖​​ Return Of Kings

«​​វិធីសាស្ត្រ​ដំបូង​ក្នុង​ការ​​វាយតម្លៃ​អំពី​​ប្រាជ្ញា​​​អ្នក​ដឹកនាំ​ម្នាក់​ ​​​គឺ​​យើង​ត្រូវ​សម្លឹង​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​»។ ​​នេះ​ជា​គតិ​របស់​​​លោក​ Niccolò Machiavelli​​​ ​ជា​អ្នក​និពន្ធ​សៀវភៅ​«​The Prince»​ ​ដែល​មាន​​ឥទ្ធិពល​​បំផុត​​ក្នុង​វិស័យ​នយោបាយ។​ ​ក្នុង​​ន័យ​នេះ​ ​លោក​ចង់​បញ្ជាក់​ថា ​​មេដឹកនាំ​​ប្រភេទ​ណា​ ដែល​ស្រូប​ទាញ​​បាន​ប្រភេទ​​​​​​មនុស្ស​បែប​នោះ​ដែរ​។

​​សម្រាប់​​​លោក​ Niccolò Machiavelli​​​​​យល់​ឃើញ​ថា ​​​វា​មិន​ពិបាក​ពេក​នោះ​ទេ​ ក្នុង​ការ​វាស់​ស្ទង់​​ពី​ប្រាជ្ញា​ ក៏​ដូច​ជា​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ម្នាក់​ ​ដោយ​គ្រាន់​តែ​សម្លឹង​​មើល​​អំពី​​កម្រិត​នៃ​ការ​យល់​ដឹង និង ​ឥរិយា​បទ​​​របស់​មនុស្ស​ជុំវិញ​ខ្លួន ឬ ​អ្នក​​នៅ​ក្រោម​បង្គាប់​អ្នក​ដឹកនាំ​នោះ​​​។ ​មាន​ន័យ​ថា បើ​អ្នក​ដឹកនាំ​ពូកែ​​មែន​ មិន​អាច​មាន​មនុស្ស​អត់​បាន​ការ​ច្រើន​នៅ​ក្បែរ​ខ្លួន​នោះ​ឡើយ​ ព្រោះ​​​ច្បាស់​ជា​ធ្វើការ​ជាមួយ​គ្នា​មិន​​កើត​ ​ពោល​គឺ​ត្រូវ​តែ​​​មាន​មនុស្ស​ពូកែៗ​ច្រើន​​នៅ​ជុំវិញ​ខ្លួន​​ដើម្បី​ធ្វើការ​ជាមួយ​។

​ដោយ​ឡែក​​អ្នកដឹកនាំ​ខ្សោយ​វិញ ​គឺ​សម្បូរ​ណាស់​បុគ្គលិក​ ឬ មនុស្ស​​យ៉ាប់ៗ​នៅ​ជុំវិញ​ខ្លួន​ ជា​ពិសេស​នោះ​មនុស្ស​ពូកែ​​វាយអែបស៊ីអប ឬ ​ក៏​​ពូកែ​ខាង​​«​តែៗ​ស្កៗ​»​ ​អ៊ីចឹង​ហើយ​​បាន​ជា​រក​លទ្ធផល​​ការងារ​ល្អ​មិន​ឃើញ​។ ក្នុង​ដំណើរ​នេះ​មិន​យូរ​មិន​ឆាប់​ប្រាកដ​ជា​ វិនាស​ទាំង​អស់​គ្នា​មិន​បាន។

​​​អ្នកដឹកនាំ​គឺ ពិត​ជា​សំខាន់​​ ​ព្រោះ​បើ​កាល​ណា​មាន​អ្នក​ដឹកនាំ​ខ្សោយ​​ហើយ ​មនុស្ស​ខ្លាំង​ប្រាកដ​ជា​នៅ​មិន​បាន​ឡើយ​ ​ហើយ​​ក្រុមហ៊ុន​ ឬ​ អង្គភាព​ទាំង​មូល​ប្រាកដ​ជា​ ​​​​​​គ្មាន​​លំនឹង​​ ហើយ​ជៀស​មិន​ផុត​ពី​រឿង​ដួល​រលំ​ឡើយ​៕

​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930