អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អ្នក​ប្រាជ្ញ​របស់​ក្រិក​ ​ប្លាតូ​៖ ​​«​អ្នក​ប្រាជ្ញ​​និយាយ​អ្វី​មួយ​ ព្រោះ​​​​មាន​​រឿង​​ត្រូវ​និយាយ​ ​ឯ​មនុស្ស​ល្ងង់​វិញ ​​​និយាយ​អ្វី​មួយ​ព្រោះ​​​ខ្លួន​​ត្រូវ​តែ​និយាយ​វា​តែ​ម្ដង​​»

អ្នក​ប្រាជ្ញ​របស់​ក្រិក​ ​ប្លាតូ​៖ ​​«​អ្នក​ប្រាជ្ញ​​និយាយ​អ្វី​មួយ​ ព្រោះ​​​​មាន​​រឿង​​ត្រូវ​និយាយ​ ​ឯ​មនុស្ស​ល្ងង់​វិញ ​​​និយាយ​អ្វី​មួយ​ព្រោះ​​​ខ្លួន​​ត្រូវ​តែ​និយាយ​វា​តែ​ម្ដង​​»

«​អ្នក​ប្រាជ្ញ​​និយាយ​អ្វី​មួយ​ ព្រោះ​​​​មាន​​រឿង​​ត្រូវ​និយាយ​ ​ឯ​មនុស្ស​ល្ងង់​វិញ ​​​និយាយ​អ្វី​មួយ​ព្រោះ​​​ខ្លួន​​ត្រូវ​តែ​និយាយ​វា​តែ​ម្ដង​​»​។​ ​នេះ​ជា​គតិ​របស់​​​​​​លោក​ ​ប្លាតូ​ (Plato​​) ​អ្នក​ប្រាជ្ញ​របស់​ក្រិក​​ដែល​ក្នុង​ឃ្លា​​នេះ​​ចង់​បញ្ជាក់​ពី​ ​ភាព​ខុស​គ្នា​រវាង​​​​​អ្នក​ប្រាជ្ញ​ និង ​មនុស្ស​ល្ងង់​​ក្នុង​ការ​និយាយ​អ្វី​មួយ​ ដែល​អ្នក​ប្រាជ្ញ​​មិន​ដែល​និយាយ​អ្វី​ដែល​អត់​ប្រយោជន៍​នោះ​ទេ​ ចំណែក​មនុស្ស​ល្ងង់​វិញ ​គឺ​​ច្រើន​​និយាយ​រឿង​អត់​ប្រយោជន៍​។

​​​​​​​មនុស្ស​​មាន​ចំណេះដឹង​ខ្ពស់​ ​តែងតែ​​មាន​ការ​គិត​យ៉ាង​​ល្អិតល្អន់​ ​មុន​ពេល​ហា​មាត់​និយាយ​ស្ដី​ពី​មួយ​ ព្រោះ​ថា ​​ពាក្យ​សម្ដី​មួយ​ឃ្លា​ដែល​ខ្លួន​បាន​​និយាយ​ចេញ​មក​​ ​អាច​នឹង​បង្ក​ជា​បញ្ហា​ ​និង ទុក្ខទោស​ជាច្រើន​ ប្រសិន​បើ​​​​ ​ខ្វះ​ការ​គិត​ពិចារណា​​។ ​អ៊ីចឹង​ហើយ ​​​​បាន​ជា​ ​នៅ​ពេល​និយាយ​ស្ដី​ម្តង​ៗ​ ​ឃ្លា​​នីមួយៗ​សុទ្ធតែ​​​​មាន​ខ្លឹមសារ ​​និង ​​ការ​បកស្រាយ​ច្បាស់លាស់​ ​ហើយ​បើ​មិន​មាន​ការ​ចាំបាច់​អ្វី​ទេ​ ពួកគេ​ក៏​​មិន​ចង់​និយាយ​អ្វី​ច្រើន​ដែរ​។ ​

​ដោយ​ឡែក​មនុស្ស​ល្ងង់​វិញ ​ប្រឹង​និយាយ​ខ្លាំង​ណាស់​ ​ដោយ​ភ្លេច​គិត​អំពី​ខ្លឹម​នៃ​ពាក្យ​សម្ដី​ដែល​បាន​​លើក​ឡើង​ ​នាំ​​​ឲ្យ​អ្វី​ដែល​​បាន​និយាយ​ចេញ​ទៅ​ បើ​ទោះបី​ជា​ច្រើន​ តែ​រក​តែ​ខ្លឹមសារ​ និង ប្រយោជន៍​គ្មាន​ ​​ហើយ​លើស​ពី​នេះ​ទៀត​ ​វា​ក៏​នាំ​បញ្ហា​មក​ដាក់​ខ្លួន​វិញ​​យ៉ាង​ច្រើន​ដែរ​។ ​​មនុស្ស​ដែល​​​មិន​​មាន​ចំណេះដឹង​ច្រើន​ ​​​​​​និយាយ​​​បាន​ច្រើន​ គឺ​ល្អ​​​​ដើម្បី​បញ្ជាក់​ថា ខ្លួន​មាន​គំនិត​ច្រើន​ និង ពូកែ​វោហារសាស្ត្រ។ ​ដូច្នេះ​ហើយ​​បើ​ទោះបី​ជា​ពេល​ខ្លះ​ ​គ្មាន​រឿង​អ្វី​ចាំបាច់​ត្រូវ​និយាយ​ផង​ ក៏​​ចេះ​តែ​និយាយ​ ​ពោល​គឺ​និយាយ​​មិន​ដឹង​ក្បាល​ដឹង​កន្ទុយ ​​និង រក​ចុង​រក​ដើម​មិន​ឃើញ​។

​ដូច្នេះ​ហើយ ​​​បើ​ចង់​ក្លាយ​ជា​មនុស្ស​ពូកែ​និយាយ​ ត្រូវ​គិត​​លើ​ខ្លឹម​សារ​នៃ​ពាក្យ​សម្ដី​ ជា​ជាង​ចំនួន​ពាក្យ​ ឬ ឃ្លា​ដែល​បាន​​​និយាយ​​ចេញ​ទៅ ​ព្រោះ​អ្វី​​ថា​ ​​​ពាក្យ​សម្ដី​របស់​អ្នក ​នឹង​ត្រូវ​បាន​គេ​វាយ​តម្លៃ​អំពី​កម្រិត​ចំណេះដឹង​​​ និង អត្តចរិត​របស់​អ្នក​តែ​ម្ដង​៕

​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG ទទួលបានពានរង្វាន់ឆ្នើមនៃផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018

ថ្ងៃដំបូងនៃការប្រកួតជម្រុះនៅមណ្ឌលកំពង់សោម ​ពិតជាជក់ចិត្ត និងស្វិតស្វាញមែន

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031