អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្ដេច​សង្ឃ​ ដាឡៃឡាម៉ា​៖ ​​«​កុំ​បណ្ដោយ​​ឲ្យ​​ឥរិយាបថ​ អ្នកដទៃ​បំផ្លាញ​​សន្តិភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​​ឲ្យ​សោះ​»

សម្ដេច​សង្ឃ​ ដាឡៃឡាម៉ា​៖ ​​«​កុំ​បណ្ដោយ​​ឲ្យ​​ឥរិយាបថ​ អ្នកដទៃ​បំផ្លាញ​​សន្តិភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​​ឲ្យ​សោះ​»

ប្រ​ភព៖​​ Tibetan Review

«​កុំ​បណ្ដោយ​​ឲ្យ​​ឥរិយាបថ​ អ្នកដទៃ​បំផ្លាញ​​សន្តិភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​​ឲ្យ​សោះ​»​​។ នេះ​ជា​គតិ​របស់​សម្ដេច​សង្ឃ​ដាឡៃឡាម៉ា ​ដែល​​ក្នុង​ពំនោល​នេះ​ចង់​បញ្ជាក់​ថា សន្តិភាព​​ផ្លូវ​ចិត្ត​របស់​អ្នក​​​​វា​មិន​អាស្រ័យ​លើ​ឥរិយាបថ​របស់​អ្នកដទៃ​នោះ​ទេ​ តែ វា​អាស្រ័យ​លើ​អ្នក ជា​ពិសេស​ថា​​តើ​​អ្នក ព្រម​​​ឲ្យ​គេ​ចូល​​មក​បំផ្លាញ​​អ្នក​ដែរ​ឬ​អត់​?

​បើ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​អ្នក​​ ​ត្រូវ​ពឹង​លើ​​ឥរិយាបថ​របស់​អ្នកដទៃ​ទាំង​ស្រុង​នោះ ​សូម​កុំ​សង្ឃឹម​​ថា អាច​បាន​សុខ​​ឲ្យ​សោះ​​ ព្រោះ​​​អ្នកដទៃ​តែង​មាន​គំនិត​របស់​គេ​ ហើយ​​សកម្មភាព​​ក៏​វា​មិន​អាច​​​ធ្វើ​​​ឲ្យ​យើង​ពេញ​ចិត្ត​មួយ​រយ​​ភាគរយ​បាន​ដែរ​។ ដូច្នេះ ហើយ​បើ​អ្នក​​​ពឹង​លើ​សកម្មភាព​របស់​អ្នកដទៃ​​ ​ដើម្បី​កំណត់​អំពី​ភាព​សុខសាន្ត​ក្នុង​ចិត្ត​របស់​អ្នក គឺ​​ប្រាកដ​ជា​គ្មាន​ផ្លូវ​​​ឡើយ​។

​អ៊ីចឹង​ហើយ​បាន​ជា សម្ដេច​សង្ឃ​ដាឡៃឡាម៉ា​​បាន​ដាស់តឿន​ថា ​​​​​​ខ្លួន​អ្នក​គឺ​ជា​កត្តា​សំខាន់​បំផុត​ ក្នុង​ការ​ធ្វើ​​​ឲ្យ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​​​​ខ្លួន​កើត​មាន​ និង ​រក្សា​បាន​យូរអង្វែង។​ បើ​​ដឹង​​ច្បាស់​ថា ​ខ្លួន​ឯង​​គឺ​ជា​ចំណុច​សំខាន់​នោះ ​​បើ​ទោះបីជា​មាន​រឿង​អ្វី​ក៏​ដោយ​ ក៏​មិន​អាច​ធ្វើ​​​ឲ្យ​ចិត្ត​របស់​អ្នក​រង​របួស​ដោយ​ងាយៗ​នោះ​ឡើយ​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30