អត្ថបទថ្មីបំផុត
Home > ឃ្លាំង​គំនិត > ​​​​​​​​​​លោក សោម សម្បត្តិ៖ ​​ជា​ថៅកែ​អន់​បំផុត​បើ​ឱ្យ​បុគ្គលិក​ធ្វើ​​ការងារ​ឱ្យ​ក្រ​តោក​យ៉ាក​

​​​​​​​​​​លោក សោម សម្បត្តិ៖ ​​ជា​ថៅកែ​អន់​បំផុត​បើ​ឱ្យ​បុគ្គលិក​ធ្វើ​​ការងារ​ឱ្យ​ក្រ​តោក​យ៉ាក​

«ជា​ថៅកែ​ អន់​បំផុត​ បើ​ឱ្យ​បុគ្គលិក​​​ ក្រ​តោក​យ៉ាក» ​នេះ​ជា​ការ​ថ្លែង​របស់​លោក ​​ លោក សោម សម្បត្តិ​នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ​  Cam-Paint នៅ​ក្នុង​កម្មវិធី​​ចែក​រំលែក​បទ​ពិសោធន៍​មួយ​លើ​ប្រធាន​បទ​ ​«​តើ​ត្រូវ​ត្រៀម​អ្វី​ខ្លះ​​បើ​ចង់​បើក​អាជីវកម្ម?» ដែល​រៀប​ចំ​ឡើង​​​ដោយ​​ ផាក​កាហ្វេ ​កាល​ពី​ដើម​ខែ​សីហា​ កន្លង​ទៅ​នេះ។

​លោក ​សោម សម្បត្តិ​ លើក​ឡើង​ថា​ ក្នុង​នាម​​ជា​ម្ចាស់​ឬ​ជា​ប្រធាន​ក្រុមហ៊ុន​មិន​មែន​គិត​តែ​ពី​​ស្វែង​រក​ចំណេញ​ ដោយ​ភ្លេច​បុគ្គលិក​នោះ​ទេ។ ការ​ឱ្យ​ប្រាក់​ខែ​តែ​មួយ​មុខ​ ក៏​មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ដែរ​ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​ ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ និង​បង្រៀន​ពួក​គេ​ឱ្យ​ក្លាយ​ជា​អ្នក​មាន​បាន។

​​ស្ថាបនិក​​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ​​រូប​នេះ​បាន​ថ្លែង​បន្ត​ទៀត​ថា​ ​ការ​បង្ហាត់​បង្រៀន​បុគ្គលិក​ឱ្យ​ចេះ​វិនិយោគ​គឺ​ជា​រឿង​សំខាន់​​ ​បន្ថែម​ពី​លើ​ការ​ ​បង្ហាត់​បង្រៀន និង​ផ្ដល់​ឱកាស​ឱ្យ​សិក្សា​បង្កើន​ជំនាញ។ ​​លោក​បាន​ថ្លែង​​ដូច្នេះ​ថា​ ៖«ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា​ ខំ​បាន​ប៉ុន្មាន​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​​ប្រាក់​ខែ​របស់​ពួក​គេ​គឺ​បាន​ពី​ការ​ខិតខំ​ខ្លួន​ឯង​ និង​បង្កើត​ឡើង​ដោយ​ពួក​គេ។ …​ខ្ញុំ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​វិនិយោគ​ទៀត លក់​ផ្ទះ​ពី​​កន្លែង​ក្នុង​ក្រុង​បាន​ថ្លៃ​ទៅ​ទិញ​ផ្ទះ​ក្បែរ​រោង​​ចក្រ​​របស់​ពួក​គេ​ធ្វើ​ការ​ តម្លៃ​ថោក​ ​ហើយ​សល់​លុយ​ទិញ​ដី​ដែល​អាច​លក់​បាន​ចំណេញ​ច្រើន​ថែម​ទៀត​ផង»៕
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031