អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អ្នកជំនាញធនធានមនុស្ស លោក​ស៊ី​ វណ្ណា ៖ បើ​ចង់​ជ្រើសរើស​បុគ្គលិក​បាន​ល្អ​​ ដំបូង​ត្រូវ​មើលអត្តចរិត​​ ហើយជំនាញជារឿងទី២

អ្នកជំនាញធនធានមនុស្ស លោក​ស៊ី​ វណ្ណា ៖ បើ​ចង់​ជ្រើសរើស​បុគ្គលិក​បាន​ល្អ​​ ដំបូង​ត្រូវ​មើលអត្តចរិត​​ ហើយជំនាញជារឿងទី២

ប្រ​ភព៖​​ WE MYGS

​លោក​ស៊ី​ វណ្ណា​ ជា​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន បានលើកឡើងថា ​ពេល​ជ្រើសរើស​​បុគ្គលិក ​លោក​មើល​​​លើ​អត្តចរិត​​ទី​មួយ ជំនាញ​ទីពីរ​។ 

​​រាល់​ពេល​ដែល​លោក​ជ្រើសរើស​បុគ្គលិក​ថ្មី លោក​តែង​តែ​​មើល​តើ​បុគ្គលិក​ម្នាក់​នេះ​មាន​​អត្តចរិត​ល្អ​ដែរ​ឬ​ទេ​ព្រោះ​លោក​យល់​ឃើញ​ថា​ជំនាញ​រឹង​​​អាច​បណ្ដុះបណ្ដាល​​តាម​ក្រោយ​បាន តែ​អត្តចរិត​របស់​មនុស្ស​គឺ​ពិបាក​កែ​ប្រែ​​ខ្លាំង​ណាស់។

អ្នកជំនាញផ្នែកធនធានមនុស្សរូបនេះ ​បន្ថែម​​ទៀត​ថា​​​ បើ​ទោះ​បី​រក​​បាន​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្លាំង​ពូកែ​តែ​​​បើ​គ្មាន​​​ភាព​ស្មោះ​ត្រង់ គ្មាន​ការ​ទំនួល​ខុស​ត្រូវ ​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ឬ​បង្ក​បញ្ហា​​ក្នុង​ការ​ងារ​​ នោះ​មេ​នឹង​ស្រក់​ទឹក​ភ្នែក​នៅ​ថ្ងៃ​ក្រោយ​ជា​ពុំ​ខាន។ ម៉្យាង​វិញ​ទៀត មេ​ក៏​ខាត​បង់​នូវ​ពេលវេលា​​ដ៏​មាន​តម្លៃ​និង​ថវិកា​ តែ​ចុង​ក្រោយ​បុគ្គលិក​ម្នាក់​នោះ​ត្រូវ​បញ្ឈប់​ឬ​លាឈប់​ពី​ការងារ​ដោយ​សារ​តែ​អត្តចរិត​មិន​ល្អ​​​។ ​​

លោក​ស៊ី​ វណ្ណា ក៏​បាន​បង្ហាញ​​នូវ​​អត្តចរិត​កំពូល​ទាំង​៦​ដែល​​​អ្នក​ដឹក​នាំ​​គ្រប់​រូប​​ចង់​បាន​ពី​បុគ្គលិក៖
១) ភាព​ស្មោះត្រង់
២) ភាព​ទុក​ចិត្ត​បាន
៣) ការ​ប្ដេជ្ញា​ចិត្ត​
៤) ​ការ​បន្សាំ​ខ្លួន​
៥) ការ​ទទួល​ខុស​ត្រូវ
៦) ភាព​បត់បែន

សូម​បញ្ជាក់​ថា​ការ​ចែក​រំលែក​​គំនិត​​​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ក្រោម​ប្រធានបទ«ជំនាញ​នៃ​ការ​ចរចា»ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (​CJCC) កាល​ពី​ម្សិលមិញ​។
​​
​ដោយ៖ អឹុង មុយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031