អត្ថបទថ្មីបំផុត
Home > ឃ្លាំង​គំនិត > មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ (BIC)​​ ​បង្កើត​​ឡើង​ដើម្បី​​​ជួយ​​ដល់​អាជីវកម្ម​ខ្នាត​តូច​ ​និង ​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​

មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ (BIC)​​ ​បង្កើត​​ឡើង​ដើម្បី​​​ជួយ​​ដល់​អាជីវកម្ម​ខ្នាត​តូច​ ​និង ​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​

ប្រ​ភព៖​​ YEAC

មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​ ​ត្រូវ​បាន​សម្ពោធ​​​ជា​ផ្លូវ​ការ​ហើយ​​​​កន្លង​ទៅ​នេះ ​ដើម្បី​​ជា​​ប្រភព​​ព័ត៌មាន​ដ៏​សំខាន់​ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​​​​ និង មធ្យម​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា​ ​​អាច​​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ និង ដើម្បី​ពង្រឹង​សក្ដានុពល​របស់​ខ្លួន​បាន​។ ​​

​​​​​​​​​​មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​ ​​​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​​រវាង​ ​សមាគម​​សហគ្រិន​វ័យក្មេង​កម្ពុជា(YEAC) ​ជាមួយ​នឹង​សមាគម​​សហគ្រិន​ស្ត្រី​កម្ពុជា ​(CWEA) សភា​ពាណិជ្ជកម្ម​កម្ពុជា (CCC)​ និង ​MBI (Mekong Business Initiative)។

​​លោក​ ​​ឧកញ៉ា​​​ សុខ ពិសិទ្ធ ​​ប្រធាន​សមាគម​​សហគ្រិន​វ័យក្មេង​កម្ពុជា(YEAC)​បាន​​លើក​ឡើង​ថា ​​«​ភាព​ខ្វះខាត​​​​​ព័ត៌មាន​ថ្មីៗ​​ និង​ គួរ​​ឲ្យ​ទុកចិត្ត​​​បាន​បណ្ដាល​​ឲ្យ​​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុលោម​តាម​ផ្លូវ​ច្បាប់​ និង ​បទបញ្ញត្តិ​ផ្សេងៗ​​ ​​​ហើយ​ក៏​បណ្ដាល​​​​ឲ្យ​​​ការ​បាក់ទឹកចិត្ត​ផង​ដែរ​»។

​​​​​​​​​​​​​​​​លោក​ ឧកញ៉ា​បន្ថែម​ថា មជ្ឈមណ្ឌល​​​​សេវាកម្ម​អាជីវកម្ម​​​ ឬ ​​Business Information Center ​​ (BIC)​​​​​នឹង​ក្លាយ​ជា​​​ប្រភព​ដ៏​សំខាន់​​មួយ​ ដើម្បី​ជួយ​​​ឲ្យ​សហគ្រិន​ទាំង​អស់​​ក្នុង​ប្រទេស​កម្ពុជា អាច​​​​​បញ្ចេញ​សក្ដានុពល​ភាព​របស់​ពួកគេ​​អស់​ពី​លទ្ធភាព​​។

​សូម​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​​ដ៏​សំខាន់​មួយ​នេះ នឹង​​​​​​​​​ជួយ​​ដល់​សហគ្រិន​​ជាច្រើន​​ ​ក្នុង​នោះ​រួម​ទាំង​ ​​ព័ត៌មាន​ទាក់ទង​​នឹង​​ការ​បណ្ដុះបណ្ដាល​ ​ការ​ស្វែងរក​ដៃគូ​ ​​​​​​ដំណឹង​​ការងារ ​​​​​​​​ព្រឹត្តិការណ៍​ទាក់ទង​នឹង​​​អាជីវកម្ម​ខ្នាត​តូច​​ និង​មធ្យម​ ​និង ​ផ្សេងៗ​ទៀត​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031