អត្ថបទថ្មីបំផុត
Home > ឃ្លាំង​គំនិត > Baltasar Gracián ​​​​អ្នកនិពន្ធ​អេស្ប៉ាញ​៖​ ​«​បើ​មាន​តែ​ចំណេះ​ដឹង​ តែ​គ្មាន​សេចក្ដី​ក្លាហាន​ ​គឺ​អត់​ប្រយោជន៍​»

Baltasar Gracián ​​​​អ្នកនិពន្ធ​អេស្ប៉ាញ​៖​ ​«​បើ​មាន​តែ​ចំណេះ​ដឹង​ តែ​គ្មាន​សេចក្ដី​ក្លាហាន​ ​គឺ​អត់​ប្រយោជន៍​»

ប្រ​ភព៖​​ Wikimedia Commons

«​បើ​មាន​តែ​ចំណេះ​ដឹង​ តែ​គ្មាន​សេចក្ដី​ក្លាហាន​ ​គឺ​អត់​ប្រយោជន៍​»​។ នេះ​ជា​ពំនោល​​របស់​​លោកBaltasar Gracián ​​​​អ្នកនិពន្ធ​​​ដ៏​​ល្បី​ក្នុង​​​បុរាណ​របស់​អេស្ប៉ាញ​។ ​ ​​​​ក្នុង​ន័យ​នេះ ​លោក​ចង់​​បញ្ជាក់​ថា ​​មាន​ចំណេះដឹង​ច្រើន​ប៉ុណ្ណា​ក៏​អត់​ប្រយោជន៍​ ​ប្រសិន​បើ​អ្នក​​មិន​ហ៊ាន​យក​វា​ទៅ​ប្រើ​​ឲ្យ​ចេញ​ជា​ប្រយោជន៍​។

​​​ក្នុង​​សង្គម​នីមួយៗ​ ​​​​ការ​លំបាក​ទី១​ដែល​គេ​ជួប​ប្រទះ​នោះ ​គឺ​ស្វែងរក​​មនុស្ស​ដែល​អ្នក​មាន​​ចំណេះដឹង​ខ្ពស់​ ​​​ហើយ​ទី២​នោះ​​គឺ ការ​​​​រក​​​ឲ្យ​ឃើញ​មនុស្ស​ដែល​មាន​ចំណេះដឹង​ខ្ពស់​​ហើយ ​ហ៊ាន​អនុវត្ត​​គំនិត​ ឬ​​ការ​យល់​ឃើញ​របស់​ខ្លួន​។ ​អ្នក​ខ្លះ​​ពូកែ​ខាង​ទ្រឹស្ដី ប៉ុន្តែ​ដល់​ពេល​​​ឲ្យ​ធ្វើ​ បែរ​ជា​មិន​ហ៊ាន​ធ្វើ​ ​ព្រោះ​​ហេតុផល​នេះ​ហេតុផល​នោះ។ អ៊ីចឹង​ហើយ​​ ​​មនុស្ស​ដែល​មាន​ចំណេះដឹង​​ខ្ពស់​តែ​​មិន​ហ៊ាន​ធ្វើ​បែប​នេះ គឺ​​​នៅ​តែ​​មិន​ទាន់​អាច​ចាត់​​ទុក​ថា ​ជា​មនុស្ស​ពូកែ​​នៅ​​ឡើយ​។

​​ចេះ​ដឹង​ច្រើន​តែ​ ខ្វះ​ភាព​ក្លាហាន​​ក្នុង​ការ​អនុវត្ត​ប​បែប​​នេះ​ អាច​បណ្ដាល​មក​ពី​កង្វះ​បទពិសោធន៍​ ព្រោះ​ពេល​រៀន​ គឺ​ដឹង​តែ​ពី​រៀន​ ពេល​អាន​ដឹង​តែ​ពី​អាន​​ ដោយ​មិន​បាន​​ព្យាយាម​ស្វែងរក​ពិសោធន៍​ក្នុង​ជីវិត​ ​​​ដូច្នេះ​ហើយ​ដល់​ពេល​​អនុវត្ត​មែនទែន​​ ​គឺ​មិន​ច្បាស់​ខ្លួន​ឯង​។

​ដូច្នេះ​ហើយ ​​​ត្រូវ​ព្យាយាម​ធ្វើ​​​ឲ្យ​ណា​​ឲ្យ​ចំណេះដឹង​របស់​អ្នក​​​កើត​ចេញ​ជា​ប្រយោជន៍​ តាម​រយៈ​សកម្មភាព​ ​​ព្រោះ​បើ​អ្នក​មិន​អាច​​អនុវត្ត​វា​បាន​​នោះ​ទេ​ ​ចំណេះដឹង​តែ​​​មាន​ទាំង​អំបាលម៉ាន​នោះ​​គឺ​​​​យក​មក​នាំ​តែ​​ធ្ងន់​ខ្លួន​។ ​​

​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

ទម្លាប់​ងាយ​ៗ​ ៦​យ៉ាង​​ដែល​ធ្វើ​ឱ្យ​អ្នក​ពូកែ​នៅ​ក្នុង​​កិច្ច​​សន្ទនាជា​មួយ​ដៃគូ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

មនុស្ស​ទាំង​៥​ប្រភេទនេះ​ ​អ្នក​មិន​គូរ​រាប់អាន​​ជា​​មិត្តភក្ដិ​​ឡើយ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​ថ្ងៃ​ក្រោយ​!

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

OpenSignal ដាក់​ចំណាត់​ថ្នាក់​ សែ​ល​កាត​​​​មាន​​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031