អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់​គតិ​មាស​ទាំង​៤​ឃ្លា​របស់​​ ​លោក​ ​Warren Buffett​​ មហាសេដ្ឋី​ជើងចាស់​របស់​អាមេរិក​ ​

សម្រង់​គតិ​មាស​ទាំង​៤​ឃ្លា​របស់​​ ​លោក​ ​Warren Buffett​​ មហាសេដ្ឋី​ជើងចាស់​របស់​អាមេរិក​ ​

ប្រ​ភព៖​​ The Fifth Person

លោក​ ​Warren Buffett​​ ​គឺ​ជា​​មហាសេដ្ឋី និង ជា​អ្នក​ជំនួញ​​ និង​​អ្នក​វិនិយោគ​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក​។ ​​មហាសេដ្ឋី​រូប​នេះ​បច្ចុប្បន្ន​មាន​វ័យ​រហូត​ដល់​៨៧​​ឆ្នាំ​ទៅ​ហើយ ​ប៉ុន្តែ​សកម្មភាព​ការងារ​របស់​​លោក​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ ហើយ​​​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​អ្នក​ជា​ ​អ្នក​វិនិយោគ​ដ៏​ឆ្នើម​ម្នាក់​​​​​​នៅ​អាមេរិក​។ ខាង​ក្រោម​នេះ​ ជា​គតិ​ទាំង​៤​ឃ្លា ​ដែល​អ្នក​គួរ​រៀន​សូត្រ​៖​​​​

​១) ​​​​«​​មិន​ថា​អ្នក​​ពូកែ​​ ​​មាន​ទេពកោសល្យ ​ឬ​ ​​ខិតខំ​យ៉ាងណា​នោះ​ទេ​​ ​រឿង​ខ្លះ​ត្រូវ​ទាមទារ​ពេលវេលា​​សមរម្យ​ដើម្បី​សម្រេច​វា​។ ​​អ្នក​មិន​អាច​​​​បង្កើត​កូន​ម្នាក់​ដោយ​ប្រើ​ត្រឹម​ពេល​មួយ​ខែ​នោះ​ទេ​ ទោះបី​ជា​អ្នក​យក​​​ស្ត្រី​មាន​ផ្ទៃពោះ​​៩​នាក់​បូក​ចូល​គ្នា​ក៏​ដោយ​»។​

២) ​«​​អ្នក​​​​​​គ្រាន់តែ​ធ្វើ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ត្រឹមត្រូវ​ក៏​បាន​​ក្នុង​ជីវិត​របស់​អ្នក​​​​​ ​ដោយ​​​​​
ប្រាកដ​​ថា​ អ្នក​មិន​បាន​ធ្វើ​រឿង​ជាច្រើន​ដែល​ខុស​»។ ​

​​​​​​៣) ​«​​​វា​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​២០​ឆ្នាំ ​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​​ ​ប៉ុន្តែ​​​បើ​ការ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​វិញ ​គឺ​ចំណាយ​ពេល​ត្រឹមតែ​​២ ឬ ៣​នាទី​ប៉ុណ្ណោះ​»។

​៤) ​«​​អ្នក​ដែល​អាច​អង្គុយ​ក្រោម​​ម្លប់​នៃ​ដើម​ឈើ​បាន ​​គឺ​ដោយសារតែ​មាន​​នរណា​ម្នាក់​បាន​ដាំ​វា​តាំង​ពី​​យូរ​ណាស់​មក​ហើយ​»៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031