អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > មេរៀន​​ ៤ ​​ដែល​អ្នក​គួរ​រៀន​សូត្រ​ឱ្យ​បាន​មុន​ឈាន​​ដល់​​វ័យ​ ៣០​ ឆ្នាំ!

មេរៀន​​ ៤ ​​ដែល​អ្នក​គួរ​រៀន​សូត្រ​ឱ្យ​បាន​មុន​ឈាន​​ដល់​​វ័យ​ ៣០​ ឆ្នាំ!

ប្រ​ភព៖​​ https://www.sothon-in.com/portrait/

​អ្នក​ដែល​មាន​វ័យ​​ខ្ទង់​ ២០ គឺ​ជា​វ័យ​មួយ​ដែល​មាន​​ការ​ចង់​ចេះ ​ចង់​ដឹង​ ​ដកស្រង់​បទពិសោធន៍​​​ថ្មីៗ​ និង​ចង់​ស្គាល់​អ្វី​ៗ​ដែល​ថ្មីៗ។ អ្នក​ដែល​ចេះ​ចាត់​ចែង​ជីវិត​របស់​ខ្លួន​បាន​ល្អ​ ចេះ​​​​ឆ្លៀត​យក​ពេលវេលា​នេះ​កសាង​មូលដ្ឋាន​គ្រឹះ​ចំណេះដឹង​​សម្រាប់​អនាគត​របស់​ខ្លួន​​ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ផុង​ខ្លួន​រហូត​ដល់​បរាជ័យ​ទៅ​វិញ។

​នេះ​ជា​ដើម​ចម​មួយ​ដែល​លោក​ Isaiah Hankel ​​​ជា​សហគ្រិន​មួយ​រូប​ ​និង​ជា​អ្នកនិពន្ធ​សៀវភៅ “Black Hole Focus: How Intelligent People Can Creates a Powerful Purpose for Their Lives” របស់​អាមេរិក ​បង្ហាញ​នូវ​មេរៀន​ចំនួន ៤ ​ខាងក្រោម​នេះ​ ។ ​

១) ត្រូវ​ចាំ​ថា អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​គំនិត​ល្អ​ៗនោះ​ឡើយ មេរៀន​ទី​១ ដែល​លោក Hankel ​លើក​ឡើង​នៅ​ពេល​នេះ​គឺ​ថា មិនមែន​មានតែ​​អ្នក​នោះ​ទេ​​ដែល​មាន​គំនិត​ល្អ សូម្បីតែ​អ្នកដទៃ​​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក ក៏​មា​មាន​គំនិត​ល្អៗ​​ដូច​អ្នក​ដែរ។ បញ្ហា​នៅ​ត្រង់​ថា ដោយសារ​បុគ្គល​​ភាគច្រើន​យល់​ថា គំនិត​របស់​ខ្លួន​មាន​លក្ខណៈ​​ល្អ​ប្រសើរ​ជាង​អ្នកដទៃ ទើប​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នោះ​មិន​ទទួល​ស្គាល់​គំនិត​របស់​អ្នក​ដទៃ។ នៅ​ទី​នេះ អ្នកនិពន្ធ​ខាងលើ​បាន​ផ្តល់​ដំបូន្មាន​ថា អ្នក​គួរ​ចាប់​ផ្តើម​កែប្រែ​ចរិត​បែប​​នេះ ហើយ​ងាក​មក​ស្តាប់​នូវ​អ្វី​ដែល​អ្នកដទៃ​និយាយ​ឲ្យ​បាន​ច្រើន និង ស្វាគមន៍​រាល់​ការ​ស្វែង​រក​គំនិត​ថ្មីៗ​មិនមែន​​ត្រឹមតែ​​ប្រើ​​​គំនិត​របស់​អ្នក​នោះ​ទេ។

២) មិត្តភាព​សំខាន់​ជាង​លុយ​ទៅ​ទៀត៖ «វា​ជា​រឿង​ល្អ​​​ដើម្បី​ស្វែង​រក​​​មិត្តភក្តិ ១០០ នាក់​ជាជាង​ស្វែង​រក​លុយ​​ ១០០ ដុល្លារ»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​​​លោក Hankel។ លោក​​មាន​ទស្សនៈ​ថា តាម​ពិត​ លុយ​អាច​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន តែ​មិនមែន​គ្រ​បញ្ហា​​សុទ្ធតែ​​លុយ​អាច​ដោះស្រាយ​បាន​​នោះ​ឡើយ​ ប៉ុន្តែ​រឿង​បង្កើត​មិត្តភាព​អាច​ធ្វើ​ឱ្យ​អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ជំពូក។ នេះ​មានន័យ​ថា មាន​តែ​មនុស្ស​ទេ​ដែល​ជា​អ្នក​បង្កើត​លុយ និង​ ប្រើ​លុយ​ដើម្បី​​ធ្វើ​អ្វី​មួយ។ នេះ​បញ្ជាក់​ថា មិត្តភាព​​គឺ​មាន​តម្លៃ​ជាង​លុយ​ឆ្ងាយ​ណាស់ ​ត្បិតអី​​មិត្តភាព​នាំ​មក​នូវ​ការ​សម្រេច​គោលដៅ​ ហើយ​ការ​សម្រេច​គោលដៅ​នាំ​មក​នូវ​ភាព​ជោគជ័យ។ ភាព​ជោគជ័យ​​បង្កើត​បាន​ជា​ ភោគទ្រព្យ​​ដែល​កើត​ចេញ​ពី​មិត្តភាព​នេះ​ឯង។ ដូច្នេះ មិត្តភាព​​ពិត​​ជា​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន។ នេះ​ជា​ការ​អះអាង​របស់​លោក Hankel។

៣) ​ធ្វើ​អ្វី​​មួយ ​ត្រូវ​ចាប់​​ផ្ដើម​ពី​ចំណុច​តូច​មុន​ និង ដើរ​ឲ្យ​ស្រប​តាម​គោលដៅ លោក Hankel ​​យល់​ឃើញ​ថា៖ « មនុស្ស​គ្រប់គ្នា​វាយតម្លៃ​ថា អ្វី​ដែល​ខ្លួន​ធ្វើ​អាច​ចំណាយ​ពេល​​​​ដ៏​ខ្លី និង​មើល​ទៅ​ងាយស្រួល​ណាស់។ ប៉ុន្តែ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង ការងារ​ដែល​​​ពួកគេ​​ធ្វើ អាច​​ចំណាយ​ពេល​យូរ និង ពិបាក​ជាង​នេះ​ឆ្ងាយ​ណាស់។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​​ភាគ​ច្រើន​​ជា​ពិសេស​យុវជន​បាន​ត្រឹមតែ​គិត តែ​ដល់​ពេល​អនុវត្ត​មិន​បាន​ចេញ​ជា​ផ្លែផ្កា រហូត​ដល់​បោះបង់​ចោល​​ទាំង​កណ្ដាល​ទី»​។ តាម​វិធីសាស្ត្រ​របស់​លោក​គឺ​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​មួយ​ដោយ​ចាប់​ផ្តើម​ពី​ចំណុច​តូចៗ​មុន ហើយ​ធ្វើ​វា​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ប្រចាំ​ឆ្ពោះ​ទៅ​​កាន់​គោលដៅ​ដែល​អ្នក​ចង់​​ទៅ នោះ​លទ្ធផល នឹង​ផ្ដល់​ឲ្យ​អ្នក​ហួស​ពី​ការ​រំពឹង​ទុក។

៤) គ្រប់គ្រង​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន «ការ​​គ្រប់គ្រង​គឺ​ថា អ្នក​ត្រូវ​គ្រប់គ្រង​អ្វី​ដែល ​អ្នក​អាច​គ្រប់គ្រង​បាន។ ស្ថានភាព​អាក្រក់ ឬ ឧបសគ្គ​នានា​​នឹង​កើត​មាន​ចំពោះ​អ្នក​គ្រប់​ពេលវេលា​ដោយ​ឥត​ព្រាង​ទុក។ ពេល​នោះ​ហើយ​ដែល​​វា​បាន​​​ផ្តល់​ជា​មេរៀន​​​ដើម្បី​​សាកល្បង​អ្នក​ ថា​តើ​អ្នក​អាច​គ្រប់គ្រង​ ឬ ដោះស្រាយ​វា​បាន​​ក្នុង​​កម្រិត​​ណា?»។ នេះ​ជា​ប្រសាសន៍​របស់​លោក Hankel។ ​​យ៉ាងណាមិញ​​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បែប​នេះ ដំបូន្មាន​របស់​អ្នកនិពន្ធ​ខាងលើ​នោះ​​គឺ​ថា អ្នក​​ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​​អាច​គ្រប់គ្រង​បាន។ នោះ​គឺ​ ឥរិយាបថ និង ការ​យកចិត្តទុកដាក់​របស់​អ្នក។ មិន​ថា​​មាន​អ្វី​កើត​ឡើង​នៅ​ជុំវិញ​អ្នក អ្នក​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ដំណោះស្រាយ​​ជាជាង​លើកតែ​ពី​បញ្ហា​មក​ដាក់​មុខ។ អ្នក​ត្រូវ​​ជួសជុល ​កែខៃ​ស្ថានការណ៍ ផ្លាស់ប្ដូរ បង្កើន​អនុភាព​របស់​អ្នក ហើយ​អ្វី​ដែល​ត្រូវ​ចងចាំ​នោះ​គឺ​ថា កុំ​ភ្លេច​រៀន​សូត្រ​ពី​វា៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930