អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​សម្ដី​ដ៏​មាន​តម្លៃ​ទាំង​៥​ឃ្លា​ពី​​​លោក​ ​Andrew Carnegieអតីត​មហាសេដ្ឋី​ដែក​ថែប ដែល​អ្នក​គួរ​រៀន​សូត្រ

​​សម្ដី​ដ៏​មាន​តម្លៃ​ទាំង​៥​ឃ្លា​ពី​​​លោក​ ​Andrew Carnegieអតីត​មហាសេដ្ឋី​ដែក​ថែប ដែល​អ្នក​គួរ​រៀន​សូត្រ

ប្រ​ភព៖​​ Addicted 2 Success

លោក​ ​Andrew Carnegie ​ គឺ​ជា​អតីត​មហាសេដ្ឋី​​ឧស្សាហកម្ម​ដែក​ថែប​របស់​អាមេរិក​​ ដែល​មាន​ដើម​កំណើត​ពី​ចក្រភព​អង់គ្លេស​។ ​​​​មុន​ពេល​ក្លាយ​​ខ្លួន​ជា​មហាសេដ្ឋី​​ ​​​​លោក​ធ្លាប់​ធ្វើ​ជា​​កម្មករ​គេ​ក្នុង​រោងចក្រ​​ រហូត​បែក​គំនិត​រកស៊ី​ និង ​ចង់​ក្លាយ​ជា​អ្នក​មាន​​។ នៅ​ទីបំផុត​ ដោយសារតែ​ការ​តាំង​ចិត្ត​ និង ធ្វើ​ការ​យ៉ាង​លំបាក​​​ ​បាន​ធ្វើ​​​ឲ្យ​​​​ជីវិត​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។​ ខាង​ក្រោម​នេះ គឺ​ជា​​សម្ដី​ដ៏​មាន​តម្លៃ​ទាំង​៥​ឃ្លា​​​របស់​​លោក​៖​​

​១) ​​​«​អ្នក​​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​​​​ដ៏​អស្ចារ្យ​នោះ​ឡើយ​ ​​ប្រសិន​បើ​ចង់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដោយ​ខ្លួន​ឯង​ ឬ​​ ​ចង់​យក​​​​មុខមាត់​តែ​ម្នាក់​ឯង​»។ ​​

២) ​«​អ្នក​មិន​អាច​​​រុញ​​នរណា​ម្នាក់​​​ឲ្យ​ឡើង​​​​ជណ្ដើរ​បាន​ឡើយ​ ប្រសិន​បើ​​​​​​​​​​មនុស្ស​ម្នាក់​នោះ​​គ្មាន​ឆន្ទៈ​​ក្នុង​ការ​ខិតខំ​ឡើង​ដោយ​ខ្លួន​ឯង​»។

​៣) ​​«​ធ្វើ​កិច្ចការ​របស់​អ្នក​​​ឲ្យ​បាន​​ល្អ​ នោះ​​អនាគត​​នឹង​​​កើត​ឡើង​​ដោយ​ខ្លួន​វា​»។ ​

៤) ​​«​នៅ​ពេល​ខ្ញុំ​កាន់​តែ​ចាស់​ទៅ ​ខ្ញុំ​​យកចិត្ត​ទុកដាក់​តិច​បំផុត​លើ​ពាក្យ​សម្ដី​ ប៉ុន្តែ​​​សំខាន់​នោះ​​ខ្ញុំ​​មើល​លើ​អ្វី​ដែល​ពួកគេ​ធ្វើ​»។ ​​

៥) ​«​​​ប្រសិន​បើ​​​​គេ​សើច​​ចំអក​ដាក់​អ្នក​តិចតួច ​​នោះ​ភាព​ជោគជ័យ​​​​​​របស់​អ្នក​ក៏​តិចតួច​ដែរ​​»៕

 

​​​​​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930