អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > Benjamin Franklin​​បិតា​ស្ថាបនិក​អាមេរិក​​៖ ​​​​«​វិនិយោគ​លើ​ចំណេះដឹង​ នឹង​​​​ផ្ដល់​ផល​ចំណេញ​ធំធេង​បំផុត​»

Benjamin Franklin​​បិតា​ស្ថាបនិក​អាមេរិក​​៖ ​​​​«​វិនិយោគ​លើ​ចំណេះដឹង​ នឹង​​​​ផ្ដល់​ផល​ចំណេញ​ធំធេង​បំផុត​»

ប្រ​ភព៖​​ The Franklin Institute

«​វិនិយោគ​លើ​ចំណេះដឹង​ នឹង​​​​ផ្ដល់​ផល​ចំណេញ​ធំធេង​បំផុត​»។ ​នេះ​ជា​ពំនោល​របស់​លោក​ Benjamin Franklin​ដែល​គេ​ស្គាល់​ថា​ ​​បិតា​ស្ថាបនិក​អាមេរិក​ និង ជា​​វីរបុរស​ដ៏​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ ​ក្នុង​ការ​ជួយ​តាក់តែង​ និង រៀបចំ​រដ្ឋធម្មនុញ្ញ​។ ​​​​ក្នុង​ន័យ​នេះ ​លោក​ចង់​​ផ្ដល់​តម្លៃ​យ៉ាង​​សំខាន់​​លើ​ចំណេះដឹង​ ហើយ​បើ​វិនិយោគ​​លើ​វា​ហើយ នោះ​គ្មាន​ថ្ងៃ​ណា​ដែល​ខាត​នោះ​ទេ​។

​បើ​វិនិយោគ​​លើ​​ អាជីវកម្ម​ណា​មួយ​ វា​អាច​ខាត​ ​ឬ ចំណេញ​​ ប៉ុន្តែ​បើ​វិនិយោគ​​លើ​ចំណេះដឹង​​​វិញ ​គឺ​គ្មាន​ថ្ងៃ​ណា​ខាត​នោះ​ឡើយ​ ព្រោះ​រាល់​ការ​ចំណាយ​​​ រាប់​ទាំង​លុយ​ ​ ​​ពេលវេលា​ និង ការ​តាំង​ចិត្ត​នោះ ​​​​នឹង​ទទួល​បាន​ផល​ទៅ​​ថ្ងៃ​ខាង​មុខ​។ ​មនុស្ស​​មិន​អាច​ជោគជ័យ​នោះ​ឡើយ​ ​ប្រសិន​បើ​គ្មាន​ចំណេះដឹង​ព្រោះ​​មុន​ពេល​មនុស្ស​អាច​ធ្វើ​កិច្ចការ​ណា​មួយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ ​ វា​ទាមទារ​ឲ្យ​ពួកគេ​ត្រូវ​មាន​ចំណេះដឹង​​ជា​មុន​សិន​។

​​​​​​​​​ដោយ​សារ​តែ​បែប​នេះ​ហើយ​បាន​ជា ​​​មាន​មនុស្ស​ជាច្រើន​​​​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​វិនិយោគ​លើ​ចំណេះដឹង​នេះ ព្រោះ​​កាល​ណា​​មាន​ចំណេះដឹង​ហើយ ​នោះ​ពួកគេ​នឹង​ដឹង​ច្បាស់​អំពី​វិធី​ដែល​ជួយ​​​ឲ្យ​ខ្លួន​ឯង​អាច​​ដើរឆ្ពោះ​ទៅ​មុខ​​យ៉ាង​ជោគជ័យ​។

​ដូច្នេះ​ហើយ​ ​​​​មិន​ថា​អ្នក​មាន​ជីវភាព​ក្រីក្រ​​ ឬ យ៉ាង​ណា​នោះ​ទេ​ ​​ត្រូវ​តែ​ព្យាយាម​វិនិយោគ​​លើ​ចំណេះដឹង​​​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​អ្នក​អាច​​នឹង​ក្រ ឬ ក្រ​​ដល់​កូន​ដល់​ចៅ​ទៀត​ ប្រសិន​បើ​អ្នក​គ្មាន​ចំណេះដឹង​។

​​​អ្នក​អាច​នឹង​ក្រ​​​ក្នុង​ពេល​បច្ចុប្បន្ន​​ ដោយ​សារ​តែ​​ជីវភាព​ក្រីក្រ​ ​ហើយ​ប្រឹង​បែងចែក​​លុយ​មួយ​ភាគ​ធំ​ ដើម្បី​ចំណេះដឹង​ ​តែ​​​លុយ​ទាំង​នោះ​​នឹង​ត្រលប់​មក​កាន់​អ្នក​វិញ ​​លើស​ពី​មុន​​ច្រើន​ដង​ ហើយ​កូនចៅ​របស់​អ្នក​ក៏​ស្គាល់​ពន្លឺ​ជីវិត​ផង​ដែរ​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930